Lenovo Z5 ស្មាតហ្វូនរាងសឹងដូច Nova 3e

Published Date: Monday, June 11, 2018 10:30 PM

បន្ទាប់​ពី​បាន​បង្ហើប​ដំណឹង​អំពី​ស្មាតហ្វូន​ជំនាន់​ថ្មី Lenovo Z5 ជាច្រើន​រួច​មក ពេល​នេះ​ក្រុមហ៊ុន​អេឡិច​ត្រូនិ​ក​​ខ្នាត​ធំ​របស់​ចិន​នេះ Lenovo បានសម្ពោធ​វា​ជា​ផ្លូវការ​ហើយ។ ស្មាតហ្វូន​អេក្រង់​លាត​ថ្មី​នេះ ពិត​ជា​មាន​រចនាបថ​ឌីហ្សាញ​​ស្រដៀង​ខ្លាំង​ទៅ​នឹង iPhone X ​និង Huawei Nova 3e ណាស់ រួម​ទាំង​ក្បាល​ឆក​ផង​ដែរ។

Z5 ​បំពាក់​ដោយ​ឈីប Qualcomm Snapdragon 636 មាន​អេក្រង់ ៦,២អ៊ីញ​កម្រិត FHD+ (2246×1080)px។ ស្មាតហ្វូន​គែម​ស្ដើង​ទំនើប​នេះ មាន RAM 6GB និង​អង្គ​ចងចាំ 128GB ​ហើយ​ថែមទាំង​ភ្ជាប់​ជាមួយ​កាមេរ៉ា​សមត្ថភាព​ខ្ពស់​ទាំង​មុខ​និង​ក្រោយ។ ហើយ​ក៏​មាន​ម៉ូដែល RAM 6GB និង​អង្គ​ចងចាំ 64GB ផង​ដែរ ដើម្បី​កម្រិត​តម្លៃ​ឱ្យ​ទាប​បន្តិច។

​កាមេរ៉ា​មុខ​របស់ Lenovo Z5 ​ទំហំ 8MP ​ចំណែក​កាមេរ៉ា​ក្រោយ​មាន​ពីរ មួយ​ទំហំ 16MP ​និង​មួយ​ទៀត​ទំហំ 8MP។ វា​មាន​កម្លាំង​ថ្ម 3300mAh ​ហើយ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Oreo និង​ផ្ទៃ​សូហ្វ៊ែរ ZUI 4.0 ​ហើយ​នឹង​មាន​លក់​ក្នុង​តម្លៃ​ចាប់ពី ២០២ដុល្លារ​ឡើង​ទៅ៕

You May Read

Honor ថាខ្លួនស៊ីដាច់គេ នៅទីផ្សារចិន

Published Date: Wednesday, December 12, 2018 04:15 PM

ស្របពេលដែលអតិថិជន​កំពុង​ចាប់អារម្មណ៍​ពី​ការ​ប្រកាស​ស្មាតហ្វូន​ស៊េរី​ថ្មី Honor View 20 ​ដែល​បំពាក់​កាមេរ៉ា​ដល់​ទៅ 48MP ​នោះ ក្រុមហ៊ុន Huawei បាន​ឆ្...

vivo NEX Dual Display Edition ចេញហើយ បំពាក់អេក្រង់ភ្លោះ ហើយមាន Ram រហូត ១០ GB

Published Date: Wednesday, December 12, 2018 02:43 PM

បន្ទាប់ពីមានព័ត៌មានបែកធ្លាយកាលពីដើមសប្ដាហ៍ ពេលនេះទូរស័ព្ទបំពាក់អេក្រង់ភ្លោះ និងមានប្រើ Ram ១០​GB របស់ក្រុមហ៊ុន vivo ទូរស័ព្ទ vivo NEX Dual Display ...

ទីបំផុតចេញមកហើយ ទូរស័ព្ទ Samsung បំពាក់អេក្រង់ Infinity-O Display

Published Date: Tuesday, December 11, 2018 10:21 AM

ដូចអ្វីដែល ដែលព័ត៌មានចុះផ្សាយ ក្រុមហ៊ុន​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន​យក្ស​កូរ៉េ Samsung ពិតជាដណ្ដើម​បាន​មុន​ក្នុង​ការ​​បញ្ចេញ​ស្មា​ត​ហ្វូ​ន​បំពាក់​អេ...