LG ត្រៀមចេញ V30S បន្ថែមកាមេរ៉ា AI

Published Date: Wednesday, February 14, 2018 01:55 PM

ក្រុមហ៊ុន LG ត្រូវគេ​រាយការណ៍​ថា​នឹង​បន្ថែម​មុខងារ​ដែល​ផ្តោត​សំខាន់​ទៅលើ​កាមេរ៉ា​សម្រាប់​ជំនាន់​ថ្មី​នៃ​ទូរស័ព្ទ​លំដាប់​ខ្ពស់ V30 សម្រាប់​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ដល់​ផលិត​ផលស្មា​ត​ហ្វូ​ន​របស់ខ្លួន​លើ​ទីផ្សារ​ក្នុង​ឆ្នាំ 2018

ទូរស័ព្ទ​ដែល​ត្រូវគេ​ជឿថា នឹង​ប្រកាស​ចេញ​នាឱកាស​សមាជ MWC 2018 នោះ នឹងមាន​ឈ្មោះថា LG V30S។ កាមេរ៉ា​របស់​វា នឹង​ពាំ​នាំមក​ជាមួយ​មុខងារ និង​ប្រព័ន្ធ​កម្មវិធី AR, AI និង LG Lens សម្រាប់​កម្មវិធី​កាមេរ៉ា សម្រាប់​ប្រជែង​ជាមួយ​ស្មា​ត​ហ្វូ​ន​លំដាប់កំពូលៗរបស់​ក្រុមហ៊ុន​ដទៃ ជាពិសេស Galaxy Note 8 និង S8 របស់ Samsung។ បន្ថែម​ពីលើ​នេះ V30S អាច​នឹង​បង្កើន​ទំហំ​មេម៉ូរី​ជាប់​ម៉ាស៊ីន​ដល់ 256 GB បន្ថែម​លើ​ជម្រើស​មូលដ្ឋាន 64 GBLG Lens ត្រូវគេ​និយាយថា នឹង​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ទិញ​ទំនិញផ្សេងៗដោយ​ប្រើប្រាស់​កាមេរ៉ា​របស់​វា ហើយនឹង​អាច​បកប្រែ​ភាសាបរទេស​បាន​ដោយផ្ទាល់។ ចំណែក​មុខងារ AR របស់​វា​វិញ អាច​នឹងមាន​ភាព​ទាក់ទាញ​តាមរយ:សមត្ថភាព​កាមេរ៉ា​ភ្លោះ​ខាងក្រោយ​របស់​ទូរស័ព្ទ៕

You May Read

មកដល់ហើយទូរស័ព្ទចេក Nokia 8110 ជាមួយនឹងតម្លៃកាន់តែពិសេស

Published Date: Friday, May 25, 2018 03:08 PM

មកដល់ហើយទូរស័ព្ទឈ្មោះចាស់ផ្លាស់ប្ដូររាងថ្មី Nokia 8110 4G ដែលត្រូវបា​ន​បង្កើត​ឡើង​លើក​ដំបូង​កាលពីឆ្នាំ ១៩៩៦ នោះ ពេលនេះមានលក់នៅហាង សុខ​ លី ទាំង ២ ទី...

ក្រុមហ៊ុន Sony បញ្ចេញ Tablet ថ្មីសម្រាប់ប្រើជំនួសសៀវភៅកត់ត្រាធម្មតា

Published Date: Wednesday, May 23, 2018 11:11 PM

ក្រោយពីបង្ហាញស្មាតហ្វូន Xperia XZ2 Premium ក្រុមហ៊ុន Sony ក៏បានបង្ហាញនូវ Digital Paper Tablet មួយទៀត ដែលវាមានមុខងារសម្រាប់កត់ត្រាជំនួសសៀវភៅធម្មតា ដ...

Razer ត្រៀមបន្ថែមមុខងារ Portrait លើស្មាតហ្វូនរបស់ខ្លួន ដើម្បីផ្គាប់ចិត្តអ្នកប្រើប្រាស់

Published Date: Wednesday, May 23, 2018 10:42 PM

ក្រោយចូលខ្លួនវាយលុយលុកទីផ្សារបានមួយរយៈក្រុមហ៊ុន Razer ត្រូវបានគេរាយការណ៍ឲ្យដឹងថា​ កំពុងត្រៀមដាក់ចេញនុវមុខងារ Portrait នៅលើកាមេរ៉ាស្មាតហ្វូនរបស់ខ្លួ...