LG បង្ហាញរបាយការណ៍ពីការធ្លាក់ចំណូលពីការលក់ទូរស័ព្ទ LG នៅឆ្នាំ 2018

Published Date: Thursday, January 31, 2019 11:59 AM

ខណៈ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ជាច្រើន​កំពុង​រីករាយ​នឹង​ការលក់​កើនឡើង ហើយ​ទទួលបាន​ចំណូល​ច្រើន​លើស​ការរំពឹងទុក ងាក​មក​មើល​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​កូរ៉េ​ឯណោះ​វិញ កំពុងតែ​កើតទុក្ខ​មិន​សប្បាយ​ចិត្តនឹង​ចំណូល​ដែល​ទទួលបាន​នៅ​ឆ្នាំ 2018  សម្រាប់​វិស័យ​ឧស្សាហកម្ម​ទូរ​សព្ទ​ចល័ត ដោយ​វា​មានការ​ធ្លាក់ចុះ​គួរ​ឲ្យ​ព្រួយបារម្ភ។

សម្រាប់​ឧស្សាហកម្ម​របស់ LG Home Entertainment ដែល​ទទួលបាន​ការពេញនិយម​ខ្លាំង ជាមួយ​ទូរទស្សន៍ OLED TV និង​ប្រភេទ​អេក្រង់​កម្រិត 4K ជួយ​ឲ្យ​ប្រាក់ចំណេញ​កើន​ដល់ 1.35 ពាន់​លាន​ដុល្លារ ដូច​ទៅនឹង LG Home Appliance មានដូចជា​ទូទឹកកក និង​ម៉ាស៊ីន​បោក​សំលៀកបំពាក់​ជាដើម ក៏​កើន​ប្រាក់ចំណេញ ក្នុង​តួលេខ​ដូចគ្នា។

ជាមួយគ្នានេះ​សម្រាប់​ឧស្សាហកម្ម​ផ្នែក​គ្រឿង​ម៉ាស៊ីនរថយន្ត LG Vehicle Components ក៏​ជួយ​ឲ្យ​ក្រុមហ៊ុន​ទទួលបាន 1.24 ពាន់​លាន​ដុល្លារ ក្រោយ​ចំណាយ 1.1 ពាន់​លាន​អឺរ៉ូ​កាលពី​ឆ្នាំ 2017 ក្នុង​ការទិញ​ភាគហ៊ុន 70 ភាគរយ​ពី​ក្រុមហ៊ុន ZKW ដែលជា​ចំណាយ​ធំ​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ​របស់ខ្លួន៕

You May Read

ឡូយហួស! បង់រំលស់ Galaxy Note 10|10+ អត់ការប្រាក់ (០%) ចាំអីទៀត!!!

Published Date: Sunday, August 25, 2019 04:42 PM

ពិសេសទៀតហើយសម្រាប់អតិថិជនហាង សុខ លី ក៏ដូចជាអ្នកគាំទ្រកំពូលស្មាតហ្វូនត្រកូល Note របស់ Samsung ដោយពេលនេះក្រុមហ៊ុនមានកម្មវិធីពិសេសបង់រំលស់ទូរស័ព្ទ Gal...

លឿនៗ បញ្ចុះតម្លៃទៀតហើយ ចង់បានមួយណាក្នុងចំណោម iPad ទាំងនេះ!

Published Date: Friday, August 23, 2019 10:31 AM

កប់ទៀតហើយ សម្រាប់ប្រិយមិត្តដែលមាន បំណងចង់ជាវថេប្លេតរបស់ Apple យកមកប្រើប្រាស់ក្នុង តម្រូវការទូទៅរបស់ខ្លូន និងចាត់ចែងការងារនោះ ឱកាសល្អរបស់អ្នក បានមកដ...

Nokia 7.2 នឹងមានកាមេរ៉ាចំនួន ៣ ហើយអាចជាស្មាតហ្វូនល្អបំផុតរបស់ HMD

Published Date: Thursday, August 22, 2019 10:45 AM

ព័ត៌មាន​ចាម​អា​រ៉ា​ម​មួយ​បាន​និយាយថា Nokia 7.2 នឹង​បំពាក់​ជាមួយ​កាមេរ៉ា​ក្រោយ​ចំនួន ៣ គ្រាប់​ទំហំ ៤៨ មេ​ហ្គា​ភិ​ច​សែ​ល និង​ប្រើ​អេក្រង់​បង្ហាញ​បែប​...