Mate 10 Porsche Design ចេញលក់ក្នុងតម្លៃ 1,358 ដុល្លារ នៅ….

Published Date: Thursday, November 16, 2017 11:13 PM

ក្រោយបង្ហាញវត្តមានកាលពីពាក់កណ្តាលខែតុលា ពេលនេះទូរស័ព្ទ Mate 10 Porsche Design ត្រូវបានក្រុមហ៊ុន Huawei សម្រេចចេញលក់ក្នុងទីផ្សារប្រទេសចិនហើយក្នុងតម្លៃ ¥8,999 ឬប្រមាណ $1,358 ដែលជាតម្លៃមួយខ្ពស់គួរសម។

ទូរស័ព្ទ Mate 10 Porsche Design មានតម្លៃថ្លៃជាងទូរស័ព្ទ iPhone X ម៉ូដែល 256GB ដែលមានតម្លៃប្រមាណ $1,149, Galaxy Note 8 ($919) និង LG V30 ($840) សម្រាប់ទីផ្សារអន្តរជាតិ។ ទោះជាយ៉ាងណាតម្លៃរបស់ Mate 10 Porsche Design ដែលចេញលក់ក្នុងប្រទេសចិនគឺរាងធូរថ្លៃជាងបណ្តាទីផ្សារមួយចំនួនដែល Huawei គ្រោងនឹងពាំនាំទៅប្រកាសដាក់លក់។

Mate 10 Porsche Design មានតែមួយម៉ូដែលប៉ុណ្ណោះគឺម៉ូដែល 256GB និងមានតែមួយពណ៌ គឺពណ៌ខ្មៅ (Diamond Black)។ ដោយសារតែវាជាម៉ូដែល Special Edition ដូចនេះ នៅក្នុងប្រអប់របស់វាក៏មានការវ៉ិចខ្ចប់ខុសពីម៉ូដែលបងប្អូនរបស់វាដែរហើយនៅក្នុងប្រអប់គឺមានបន្ថែមនៅកាសស៊េរី Porsche Design Headset និងស្រោមការពារស៊េរី folio ដ៏ស្រស់ស្អាតមួយផងដែរ។ ហើយសម្រាប់គុណសម្បត្តិទូទៅដែលបំពាក់នៅលើម៉ូដែលនេះដូចគ្នាជាមួយនឹងម៉ូដែល Mate 10 Pro ដែរដោយវាមានផ្ទៃអេក្រង់លាតប្រភេទ AMOLED ខ្នាតអេក្រង់ 18:9 aspect ratio ទំហំ 6.0 កម្រិត 1080ppx, ដើរលើបន្ទះឈីប Kirin 970, មានរ៉េមទំហំ 6GB, បំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 20MP+12MP, មានកាមេរ៉ាមុខទំហំ 8.0MP, ប្រើប្រាស់ថ្មកំលាំង 4,000mAh, ដំណើរការដោយ Android 8.0 Oreo ដែលស្រោបដោយស្បែក EMUI8.0។

ក្រៅតែពីចេញលក់ក្នុងទីផ្សារប្រទេសចិនទៅ Huawei បានរាយឈ្មោះប្រទេសដែលនឹងត្រូវចេញលក់ Mate 10 Porsche Design ដែលមានដូចជាប្រទេសបារ៉ែន, អេហ្ស៊ីប, បារាំង, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, អ៊ីតាលី, គុយវ៉ែត, លីបង់, ម៉ាឡេស៊ី, ហូឡង់, អូម៉ង់, កាតា, អារ៉ាប៊ីសាអូឌីត, សិង្ហបុរី, ថៃ, អាហ្វិ្រកខាងត្បូង,  អេស្ប៉ាញ, ស្វីស និងអារ៉ាប់ ដែលការដឹងជញ្ចូននឹងចាប់ផ្តើមនាដើមខែធ្នូចុងឆ្នាំនេះ។

យ៉ាងណាមិញ សម្រាប់ម៉ូឌែលនេះ អាចប្រហែលមិនមានវត្តក្នុងទីផ្សារកម្ពុជា យើងទេ ខណៈតម្លៃរបស់អាចខ្ពស់ជាងនៅចិនឆ្ងាយ ប៉ុន្ដែអតិថិជនទាំងអស់អាចជ្រើសរើសយកម៉ូឌែលធម្មតា ​គឺ Mate 10 ដែលបច្ចុប្បន្នមានលក់ក្នុងហាង សុខ លី ទាំងពីរសាខាហើយក្នុងតម្លៃត្រឹមតែ 699 $ ប៉ុណ្ណោះ៕

You May Read

អស្ចារ្យ! ទិញ 1 ថែម Speaker XB30 មានតម្លៃ 149 ដុល្លារឥតគិតថ្លៃ

Published Date: Wednesday, December 13, 2017 04:23 PM

Wow! អស្ចារ្យ និងមិនធ្លាប់មានពីមុនមក ជាមួយនឹងការថែមជូនយ៉ាងពិសេស​ ដោយគ្រាន់តែទិញទូរស័ព្ទ Xperia XZ Premium មួយគ្រឿងនឹងទទួលបានការថែមជូនឧបករណ៍បំពង់សំឡ...

លេចចេញគំរូ Apple iPhone Xc ស្រដៀងនឹង iPhone X

Published Date: Wednesday, December 13, 2017 03:05 PM

ឆ្នាំ 2013 ក្រុមហ៊ុន Apple បានប្រកាសចេញទូរស័ព្ទ iPhone 5c ដែលមានតួខ្លួនស្រោបដោយសារធាតុផ្លាស្ទីកប្រភេទ (unapologetically plastic) ជាមួយជម្រើសច្រើនពណ...

Woow! នេះនែ៎! គំរូស្មាតហ្វូនថ្មីរបស់ Sony ដែលត្រៀមចេញឆ្នាំ 2018

Published Date: Friday, December 8, 2017 02:40 PM

ម្ដងនេះ ប្រហែលអាចជាការពិតហើយ ក្រោយក្រុមហ៊ុន Sony ធ្លាប់ប្រកាសថាខ្លួននឹងប្ដូរទំរងរូបរាងស្មាតហ្វូនជំនាន់ក្រោយ ជាមួយនឹងការបំពាក់នូវសមត្ថភាពកាន់តែខ្លាំ...