Mate 10 Pro ស្មាតហ្វូន ដែលមានសមត្ថភាពខ្លាំងជាមួយនិងមុខងារ បច្ចេកវិទ្យាថ្មីៗដ៏ទំនើបមកដល់ហើយ

Published Date: Friday, January 12, 2018 03:57 PM

ថ្មីទៀតហើយសម្រាប់អ្នកគាំទ្រផលិតផលទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ជាមួយនឹងទូរស័ព្ទ Mate 10 Pro ដែលជាស្មាតហ្វូនជំនាន់​​ចុង​ក្រោយ​កម្លាំង​ម៉ាស៊ីន​កប់​ ចាប់ផ្ដើមមានលក់ក្នុងហាង សុខ លី ទាំង 2 សាខាហើយ ជា​មួយ​​តម្លៃ 860 ដុល្លារ​។ 

សម្រាន់ស្មាតហ្វូននេះ ​ចំណាប់​​អារម្មណ៍​​មុន​គេ​បង្អស់​គឺ កាមេរ៉ា​ភ្លោះ​​ខាងក្រោយ​​ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​​កាមេរ៉ា​លំដាប់​ពិភពលោក Leica ដែល​អ្នក​ធ្លាប់​ឃើញ​មាន​​តាំង​ពី​ស៊េរី P9 មក​ម៉េ្លះ។ ស្មាតហ្វូន​នេះ​​បំពាក់​​មក​ជាមួយ​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ មួយ​គ្រាប់​ជា​ប្រភេទ Colour Sensor ទំហំ 12MP មាន Aperture f/1.6 ប្រើ​មុខងារ OIS រី​ឯ​មួយ​គ្រាប់​ទៀត​ជា​ប្រភេទ Monochrome Sensor ទំហំ 20MP មាន Aperture f/1.6។

មាន​បញ្ចូល​នូវ​បច្ចេកវិទ្យា​ឆ្លាត​វៃ AI កាមេរ៉ា Huawei នឹង​ផ្លាស់ប្តូរ​ម៉ូដ​ដោយ​ស្វ័យ​ប្រវត្តិ ឧប​មា​អ្នក​ថត​រូប​បែប Close-up ជាមួយ​ផ្កា​ណា​មួយ ភ្លាម​នោះ​វា​នឹង​លោត​ចូល Macro Mode ឲ្យ​តែ​ម្តង។​ បើ​ក្រឡេក​ទៅ​ទិដ្ឋភាព​រូប​បែប Low-light ម៉ូដែល 10 Pro ធ្វើ​បាន​កាន់​តែ​វិសេសវិសាល ជួយ​កាត់​បន្ថយ​គ្រាប់ Noise ឲ្យ​នៅ​តិច ល្មម​យើង​ពេញ​ចិត្ត​នឹង​យក​ទៅ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម។​

ចំណែក​ឯ​ការ​ថត​វីដេអូ​នៅ​ទីតាំង​មាន​ពន្លឺ​គ្រប់គ្រាន់​អាច​ទទួល​យក​បាន និងមាន​បំពាក់​នូវ​បន្ទះ​ឈីប​ជំនាន់​ក្រោយ Hisilicon Kirin 970 បន្សំ​បច្ចេកវិទ្យា AI កម្រិត​ខ្ពស់ បាន​ជួយ​លើក​កម្លាំង​ម៉ាស៊ីន​របស់ 10 Pro ដំណើរការ​កាន់​តែ​អស្ចារ្យ។ អម RAM 6GB បូក GPU ប្រភេទ Mali-G72 MP12 ជួយ​ឲ្យ​ម៉ាស៊ីន​រត់​លើ​ហ្គេម​មាន​ក្រាហ្វិក​ធំ មិន​ទាក់ ហើយ​អាច​បើក​កម្មវិធី​ច្រើន​ដោយ​មិន​ព្រួយ​ថា​យឺត​ម៉ាស៊ីន។​ CPU ប្រភេទ Octa-Core ល្បឿន 4×2.4GHz + 4×1.8GHz ធានា​ធ្វើ​ឲ្យ​អ្នក​ប្រើ មិន​ងាយ​រអ៊ូ​ពី​ចំណុច​អវិជ្ជមាន​នៃ​ម៉ាស៊ីន​ឡើយ៕

 

You May Read

Mi 8 Pro ៖ កប់ប៉ុណ្ណឹងត្រូវចិត្តទេ?

Published Date: Wednesday, September 19, 2018 10:18 PM

ក្រោយមានព័ត៌មានចចាមអារ៉ាជាច្រើនកន្លងមក​ទីបំផុតក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញស្មាតហ្វូនម៉ូឌែល ខ្សែស្រឡាយ Mi 8 ជាផ្លូវការហើយ ដោយវាមានឈ្មោះថា Mi...

Samsung ត្រៀមបញ្ចេញស្មាតហ្វូនបំពាក់កាមេរ៉ា ៤ ដំបូងបំផុតរបស់ខ្លួន

Published Date: Wednesday, September 19, 2018 09:38 PM

ក្រោយសម្ពោធចេញនូវទូរស័ព្ទ Note 9 ក្រុមហ៊ុន Samsung នឹង​រៀប​ចំព្រឹត្តិការណ៍មួយនៅថ្ងៃទី ១១ តុលា ដែលយើងបានឃើញ គេដាក់ពាក្យថា 4x fun នៅ​លើ​លិខិ​ត​អញ្ជើញ...

ហេតុអ្វីគួរសម្រេចចិត្តយក Galaxy Tab S4 បើអ្នកចង់បានថេប្លេតមានទំហំធំ?

Published Date: Monday, September 17, 2018 10:18 PM

ចូលមកដល់ឆ្នាំ ២០១៨ នេះ Galaxy Tab S4 បាន​នាំមក​នូវ​បទពិសោធន៍​ថ្មី មួយកម្រិត​ទៀត ជាមួយ​លក្ខណៈ​កាន់តែ​ពិសេស ស័ក្តិសម​នឹង​អ្នក​ដែលមាន ការងារ​មមាញឹក​ច្...