Motorola Razr ឆ្នាំ 2020 ស្មាតហ្វូនអេក្រង់បត់ថ្មីមួយត្រៀមចេញនៅខែក្រោយ!

Published Date: Friday, May 22, 2020 01:32 PM

បរទេស៖ ក្រោយដាក់ចេញនូវស្មាតហ្វូនជំនាន់ទី 1 ទូរស័ព្ទ Motorola Razr 2019 ថ្មីៗនេះ មាន​ដំណឹង​មួយ​ទៀត​បញ្ជាក់​ថា ក្រុមហ៊ុននឹងត្រៀមដាក់ចេញនូវស្មាតហ្វូនអេក្រង់បត់មួយទៀត យកគំរូតាមរូបរាង​ទូរស័ព្ទ​បត់​ជំនាន់​ចាស់​របស់​ខ្លួន​ដដែល ប៉ុន្តែច្នៃបន្ថែមកាន់តែពិសេស ដោយឲ្យឈ្មោះថា Motorola Razr ឆ្នាំ 2020។

ប្រភព​បញ្ជាក់ថា Motorola Razr នឹងមានអេក្រង់ទំហំ 6.2 អ៊ីញ ពេលបើកប្រើ លើខ្នាតបង្ហាញ 21:9 aspect ratio និងបត់បិទមានអេក្រង់តូច​មួយទៀត​ផ្នែកខាងក្រៅទំហំ 3.7 អ៊ីញ ដែលប្រើសម្រាប់បង្ហាញព័ត៌មាន​សំខាន់​មួយ​​ចំនួន ដូចជាការចុច calls, ឆ្លើយតបសារ គ្រប់គ្រងចម្រៀង ប្រើសម្រាប់ពេលថត Selfies, Google Assistant™ និងមុខងារមួយចំនួនទៀតតាមការកំណត់របស់យើងដូចជាបើកបិទ BluetoothⓇ, Wi-FiⓇ, Hotspot and ដោយមិនចាំបាច់បើកអេក្រង់ឲ្យធំ។ ដោយឡែកលក្ខណៈសម្បត្តិផ្សេងៗរបស់វាមិនត្រូវបាន​ប្រភព​បញ្ជាក់​បន្ថែមនោះទេ។ តើលោកអ្នកយល់យ៉ាងណាដែរ ចំពោះរូបរាងស្មាតហ្វូនមួយនេះ បើវាពិតជាចេញមកមែននោះ?

You May Read

Nubia Red Magic 5G ស្មាតហ្វូនកំពូលហ្គេមមួយទៀត ដែលអ្នកមិនគួររំលង

Published Date: Monday, June 1, 2020 01:29 PM

បន្ទាប់ពី​ចេញលក់​នៅ​ទីផ្សារ​ចិន​កាលពី​ពាក់កណ្ដាល​ខែមីនា ពេលនេះ​ទូរស័ព្ទ​កំពូល​ហ្គេម Nubia Red Magic 5G បានបង្ហាញ​វត្តមាន​ក្នុង​ហាង សុខ លី ទាំង 3 សា...

HUAWEI MatePad Pro តម្លៃត្រឹមតែ $699 ទិញតែមួយបានជាកញ្ចប់ (ខ្មៅ និងក្ដារចុច)

Published Date: Sunday, May 31, 2020 12:51 PM

ពិសេស​រក​អ្វី​ប្រៀបផ្ទឹម សម្រាប់​អតិថិជន​ទាំងអស់​ដែល​កំពុង​ស្វែងរក​ថែ​ប្លែ​ត​ដំណើរការ​ដោយ​ប្រព័ន្ធ Android ដែលមាន​អេក្រង់​ធំ សមត្ថភាព​ខ្លាំង និង​តម...

ស្មាតហ្វូន OPPO ជាច្រើនម៉ូឌែល ទទួលបានការ Update ឡើងទៅ ColorOS 7

Published Date: Saturday, May 30, 2020 03:20 PM

បន្ទាប់ពីធ្វើការអស់ជាច្រើនខែ ក្រុមហ៊ុន OPPO បានប្រកាស់ដាក់ចេញនូវផ្ទាំងប្រើ​ជំនាន់ថ្មី​សម្រាប់​អតិថិជនខ្លួនធ្វើការ Update ទៅកាន់ ColorOS 7 ដើម្បីទទួ...