Nokia ថាមិនយូរទេ ស្លាកសញ្ញាទូរស័ព្ទខ្លួនត្រលប់មកល្បីឡើងវិញ

Published Date: Tuesday, April 10, 2018 10:26 AM

បន្ទាប់ពីត្រលប់ចូលក្នុងទីផ្សារវិញ ក្រុមហ៊ុន Nokia ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន HMD global បានប្រកាសថា ខ្លួននឹងធ្វើសកម្មភាពថ្មីៗជាច្រើន ដើម្បីធ្វើឲ្យស្លាក​សញ្ញា​ទូរស័ព្ទខ្លួន​ត្រលប់មកល្បីឡើងវិញ។

បន្ទាប់ពី​ការប្រកាស​ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Nokia 2, Nokia 3, Nokia 5និង Nokia 6 កាលពី​ឆ្នាំមុន​រួចមក ពេលនេះ ក្រុមហ៊ុន ក៏​បន្ត​ប្រកាស​ចេញ​នូវ​ស្មា​ត​ហ្វូ​ន Android ចំនួន 4 ម៉ូ​ដែល​ទៀត​ដែល​ទើបតែ​ប្រកាស​បង្ហាញ​អំពី​ខែ​មុននេះ នៅក្នុង​ព្រឹត្តិការណ៍​តាំង​ពិ​ពរណ៍ Mobile World Congress 2018។

លោក Ajey Mehta អនុប្រធាន និង​នាយក​ប្រចាំ​តំបន់​នៅក្នុង​ប្រទេស​ឥណ្ឌា​របស់​ក្រុមហ៊ុន HMD Global បាន​និយាយថា “ស្មា​ត​ហ្វូ​ន Nokia ចំនួន 70 លាន​គ្រឿង​លក់​ទូទាំង​ពិភពលោក ហើយ​ប្រទេស​ឥណ្ឌា ជាទី​ផ្សារ​កំពូល​ទាំង 3 នៅលើ​ពិភពលោក​ក្នុង​ការលក់​ស្មា​ត​ហ្វូ​ន Nokia នេះ។ យើង​មើលឃើញថា គឺមាន​កំណើន​ដល់​ទៅ 5 ដង​នៅក្នុង​រយៈពេល 8 ខែ​នេះ។ នៅក្នុង​ឆ្នាំ 2018 យើង​នឹង​បង្កើន​នូវ​ផលិតផល​ជាច្រើន​បន្ថែមទៀត”។

ក្រុមហ៊ុន HMD Global កំពុងតែ​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន​ស្រាប់​ប្រតិបត្តិការ​ជាច្រើន។ ក្រុមហ៊ុន​នេះ ក៏បាន​ធ្វើការ​ចូលរួម​ជាមួយនឹង​ក្រុមហ៊ុន Kolkata Knight Riders របស់ Shah Rukh Khan ដែលជា​អ្នក Sponsor ។ លោក Mehta បាប​បញ្ជាក់​បន្ថែមថា “មនុស្ស​ជាច្រើន បាន​សួរ​យើង​ថា យើង​នៅតែ​ធ្វើការ​ផលិត​នូវ​វត្ថុចាស់ៗ​ជា​ច្រើន។ ប៉ុន្តែ​ភាពជា​ដៃគូ​នេះ គឺ​ដើម្បី​បង្ហាញ​ចេញ​នូវ​ស្មា​ត​ហ្វូ​ន Nokia ត្រឡប់មកវិញ។ មនុស្ស​ជាច្រើន​ដឹង​អំពី​ស្មា​ត​ហ្វូ​ន​ Nokia ប៉ុន្តែ​ពួកគេ​មិន​ចង់ដឹងថា​តើ​ស្មា​ត​ហ្វូ​ន Nokia Android គឺជា​អ្វី​នោះទេ។ ភាពជា​ដៃគូ​នេះ នឹង​បន្ត​ជួយ​ឱ្យ​យើង​ធ្វើការ​ផ្សារភ្ជាប់​ជាមួយនឹង​អ្នក​គាំ​ទ្រា​ជាច្រើន”។

នៅក្នុង​ប្រទេស​ឥណ្ឌា ក្រុមហ៊ុន HMD Global បាន​ពង្រីក​ទៅលើ​ក្រុមហ៊ុន​លក់រាយ​ជាច្រើន និង​បណ្តាញ Network ដែលមាន​អ្នក​ចែកចាយ​ចំនួន 510 នាក់​ជាមួយនឹង​ហាង​ចំនួន 100,000 នោះ។ ក្រុមហ៊ុន​ក៏​ចាប់ផ្តើម​លក់​ស្មា​ត​ហ្វូ​ន​នេះ​នៅលើ Nokia Mobile Shop Z(nokia.com/phones) ផងដែរ។ សម្រាប់​ស្មា​ត​ហ្វូ​ន Nokia 1, New Nokia 6 និង Nokia 7 Plus នឹងធ្វើ​ការផលិត​នៅ​ក្រុមហ៊ុន Foxconn facility នៅក្នុង​ប្រទេស​ឥណ្ឌា​ផងដែរ។ ស្មា​ត​ហ្វូ​ន Nokia 8 Sirocco គឺជា​ស្មា​ត​ហ្វូ​ន​ថ្នាក់​ប្រណិត​ដែល​នាំចូល​មកកាន់​ប្រទេស​នេះ។ លោក Mehta បាន​និយាយថា “យើង​កំពុងតែ​អនុវត្តន៍​ទៅតាម​ដំណាក់កាល​នៃ​កម្មវិធី​ជាមួយនឹង​ក្រុមហ៊ុន Foxconn។ យើង​យឺតយ៉ាវ​ប​និ្ត​ច​មែន ប៉ុន្តែ​យើង នឹង​ដំណើរការ​នូវ​ការផលិត​នៅក្នុង​កម្មវិធី​របស់​យើង​ផងដែរ៕

 

You May Read

ថ្ងៃទី ២២ សីហា នេះ Xiaomi នឹងបញ្ចេញអាវុធថ្មីធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល

Published Date: Monday, August 13, 2018 11:16 PM

តាមរយៈដំណឹងដែលទទួលបានកាលពីពេលថ្មីនេះ បានឲ្យដឹងថាក្រុមហ៊ុនចិន  Xiaomi នឹងធ្វើឲ្យ​អ្នក​គាំទ្រ​មាន​ការភ្ញាក់ផ្អើលនៅថ្ងៃទី ២២ សីហា ឆ្នាំ ២០១៨ នេះ ជាមួយ...

LG ទើបបញ្ចេញស្មាតហ្វូនថ្មីមានតម្លៃប្រមាណ $1,770

Published Date: Monday, August 13, 2018 11:03 PM

កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន LG Electronics ឲ្យដឹងថា ខ្លួន​នឹង​ចាប់ផ្តើម​លក់​ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប នៅក្នុងសប្តាហ៍​នេះ ដែល​មានតែ 300 គ្រឿង​ប៉ុ...

ឡូយ! Galaxy Note 9 ចេញភ្លាម ដាក់ឲ្យ Pre-Order ភ្លែត តម្លៃត្រឹមតែ 929 ដុល្លាទេ!

Published Date: Friday, August 10, 2018 05:17 PM

ឡូយអីឡូយយ៉ាងនេះ! ទូរស័ព្ទ Samsung Galaxy Note 9 ដែលទើបសម្ពោធកាលពីយប់​មិញនេះ ពេលនេះ អតិថិជនទាំងអស់អាចធ្វើការ Pre-Order បានហើយនៅហាង សុខ លី ទាំង 2 សាខ...