Nokia 9 នឹងជាស្មាតហ្វូននាំភាពល្បីល្បាញឲ្យ Nokia វិញ

Published Date: Tuesday, December 5, 2017 05:45 PM

Nokia នាក្នុងឆ្នាំ ២០១៧ មិនសូវជាទទួលការចាប់អារម្មណ៍ខ្លាំងប៉ុន្មានទេ ព្រោះនៅពេលនេះ ស្មាតហ្វូនកំពូលជាច្រើន កំពុងតែប្រជែងគ្នាខ្លាំង មានលក្ខណៈសម្បត្តិ ល្អច្រើន មានមុខងារលេចធ្លោ ដូចជាស្គេនមុខ និងប្រសីភ្នែក មានកាមេរ៉ាភ្លោះ កម្លាំងម៉ាស៊ីនខ្លាំងៗ និងមានអេក្រង់ លាតផងដែរ ធ្វើឱ្យ Nokia 8 ជាអាវុធធំ របស់ក្រុមហ៊ុន HMD នេះ ពិបាកក្នុងការ ប្រជែងបន្ដិចហើយ អញ្ចឹងមានតែសង្ឃឹម ទៅលើ Nokia 9 នាឆ្នាំក្រោយ នេះទេ។

ហើយសម្រាប់ពេលនេះ មានពត៌មានលេចលឺអំពី Nokia 9 បណ្ដើរៗហើយ ដោយវាអាចនឹងប្រកាស ចេញនៅថ្ងៃទី ១៩ ខែមករា ដើមឆ្នាំ ២០១៨ នេះតែម្ដង នៅក្នុងប្រទេសចិន។ នៅថ្ងៃនោះដែរ ក្រុមហ៊ុន HMD អាចនឹងបញ្ចេញស្មាតហ្វូន កំពូលចំនួន ២ ស៊េរី គឺ Nokia 9 និង Nokia 8 (2018) ដែលត្រូវចេញមកប្រជែងខ្លាំង ជាមួយនឹងក្រុមហ៊ុនដទៃ មិនមែនលំៗ ដូចមុននោះទេ។ បើយោងតាមពត៌មាន មួយចំនួនបានបង្ហើប ប្រើប្រាស់ថា Nokia 9 នឹងបំពាក់នូវអេក្រង់ AMOLED ដែលកោងនៅគែម សងខាង ដូចជាស្មាតហ្វូន Galaxy S និង Galaxy Note ដែលមានទំហំ ៥,៥ អ៊ីង ជាមួយនឹងកម្រិតបង្ហាញ រូបភាព Quad HD+ និងមានវិមាត្រ 18:9 លាតទ្រវែង ដែលហៅថា All-Screen។

សម្រាប់លក្ខណៈសម្បត្តិមួយចំនួនទៀត ដូចជានឹងប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 845 ជំនាន់ចុងក្រោយ អមមកជាមួយនឹងរ៉េម 6GB និងទំហំផ្ទុក 64GB/128GB និងមានកាមេរ៉ាភ្លោះ នៅខាងក្រោយ ដែលមានសមត្ថភាព ថតបានលេចធ្លោរ និងបំពាក់អាវក្រោះ ការពារទឹកកម្រិត IP67 ទៀតផង។ Nokia 9 អាចនឹងដាក់លក់ នៅក្នុងតម្លៃត្រឹមតែ 558 ដុល្លារប៉ុណ្ណោះ សម្រាប់ម៉ូឌែល 64GB និងតម្លៃ 634 ដុល្លារ សម្រាប់ម៉ូឌែល 128GB។ អញ្ចឹងនេះគ្រាន់តែជាពត៌មានលេចធ្លាយមួយចំនួន របស់ Nokia 9 ប៉ុណ្ណោះ ហើយសម្រាប់ពត៌មាន ជាក់លាក់ ដែលក្រុមហ៊ុន HDM ប្រកាសជាផ្លូវការ យ៉ាងណានោះ នៅមិនទាន់មាន ប្រភពពត៌មានណា បញ្ជាក់ឱ្យច្បាស់លាស់ នៅឡើយទេ អញ្ចឹងមានតែរង់ចាំ មើលនៅដើមឆ្នាំក្រោយនេះ ទាំងអស់គ្នាប៉ុណ្ណោះ។

 

 

You May Read

Honor 10 ស្មាតហ្វូនពេញដោយប្រណិតភាព ពេលនេះអាចធ្វើការ Pre-Order បាន!

Published Date: Sunday, May 27, 2018 03:23 PM

ឥលូវនេះលោកអ្នកអាចធ្វើការ Pre-Order ស្មាតហ្វូន Honor 10 ដ៏ល្អឯកនេះបានហើយ ពណ៌ស្អាត រាងស្អាត សមត្ថភាពសម្បូរបែបតាមតម្រូវការយុវវ័យសម័យថ្មី ក្នុងតម្លៃ ៤៥...

ទូរស័ព្ទ Nokia 7 Plus ស្ដុកថ្មីមកវិញហើយ តម្លៃត្រឹមតែ ៣៩៩ ដុល្លារប៉ុណ្ណោះ!

Published Date: Sunday, May 27, 2018 03:00 PM

មកវិញហើយ សម្រាប់​អតិថិជន​ទាំងអស់​ដែល​កំពុង​រង់ចាំ​វត្តមាន​ស្មា​ហ្វូ​ន​តម្លៃ​មធ្យម សមត្ថភាព​ខ្លាំង លើ​រូប​ស្អាត​ប្លែក Nokia 7 Plus ពេលនេះ​ចូល​ស្ដុក​...

មកដល់ហើយទូរស័ព្ទចេក Nokia 8110 ជាមួយនឹងតម្លៃកាន់តែពិសេស

Published Date: Friday, May 25, 2018 03:08 PM

មកដល់ហើយទូរស័ព្ទឈ្មោះចាស់ផ្លាស់ប្ដូររាងថ្មី Nokia 8110 4G ដែលត្រូវបា​ន​បង្កើត​ឡើង​លើក​ដំបូង​កាលពីឆ្នាំ ១៩៩៦ នោះ ពេលនេះមានលក់នៅហាង សុខ​ លី ទាំង ២ ទី...