Nokia X6 ៖ បើមានរាងប៉ុណ្ណឹង និងលក្ខណៈសម្បត្តិប៉ុណ្ណឹង អាចត្រូវចិត្តអត់

Published Date: Wednesday, May 16, 2018 06:09 PM

ថ្មីៗនេះ មានការ​ទម្លាយ​ថា ស្មា​ត​ហ្វូ​ន Nokia X6 នឹង​ដាក់លក់​នៅក្នុង​តម្លៃ 1,499 Yuan (~$235)។ អ្វីដែល​ពិសេស​ពេលនេះ មាន​រូបភាព Renders ចំនួន​ពីរ​សន្លឹក​របស់​ស្មា​ត​ហ្វូ​ន Nokia X6 ដែល​បង្ហាញ​អំពី​ការ​រចនា​រូបរាង​របស់​វា លក្ខណៈសម្បត្តិ និង​មុខងារ​ជាច្រើន​ទៀត។

ស្មា​ត​ហ្វូ​ន Nokia X6 នឹង​ភ្ជាប់​មក​ជាមួយនឹង​អេក្រង់​ដែលមាន Notch ដែលមាន​ការ​រចនា​រូបរាង​ស្រដៀង​គ្នា​ទៅនឹង​ស្មា​ត​ហ្វូ​ន iPhone X។ រូបភាព​នេះ​បង្ហាញថា ស្មា​ត​ហ្វូ​ន​នេះ នឹងមាន​ស៊ុម​ព័ទ្ធ​អេក្រង់​ខាងក្រោម​ក្រាស់​សម្រាប់​ដាក់​ម៉ាក​យីហោ Nokia ផងដែរ។ សម្រាប់ Notch នៅលើ​ស្មា​ត​ហ្វូ​ន​នេះ​មានដូចជា​កាមេរ៉ា​ខាងមុខ ឧ​បា​ល័​រ Earpiece និង​សេន​ស័​រ Proximity Sensor ផងដែរ។ ផ្នែក​ខាងក្រោយ​របស់​ស្មា​ត​ហ្វូ​ន​នេះ ត្រុ​វ​បានធ្វើ​ឡើង​ពី​កញ្ចក់ និង​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​បញ្ឈរ និង​ប្រព័ន្ធ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ផងដែរ។

ស្មា​ត​ហ្វូ​ន Nokia X6 នឹងមាន​អេក្រង់​ទំហំ 5.8-inch display ដែល​ទ្រទ្រង់​នូវ​កម្រិត​ភាពច្បាស់  FHD+ និង 19:9 aspect ratio ។ ស្មា​ត​ហ្វូ​ន​នេះ ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប  Snapdragon 636។ វា​មានប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ទំហំ 16MP+5MP ដែលមាន​ភ្ជាប់​ជាមួយនឹង​មុខងារ AI និង HDR នោះ។ សម្រាប់​ការថត​រូបភាព Selfies នោះ កាមេរ៉ា​ខាងមុខ​របស់​វា​មាន​ទំហំ 16MP ដែលមាន​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា 3D Blur និង Beauty Filters ផងដែរ។ កាមេរ៉ា​ខាងមុខ​របស់​ស្មា​ត​ហ្វូ​ន Nokia X6 នឹងមាន​ការថតរូប​ភាព Selfies យ៉ាង​ស្រស់ស្អាត​នៅក្នុង​លក្ខខណ្ឌ​ពន្លឺ​ទាប​ថែមទៀត។ ស្មា​ត​ហ្វូ​ន​នេះ នឹង​ដំណើរការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ  Android 8.1 Oreo។ សម្រាប់​ការលេង​ហ្គេម​នេះ ស្មា​ត​ហ្វូ​ន​នេះ ក៏មាន​ផ្តល់នូវ​មុខងារ Do Not Disturb mode ផងដែរ។

ស្មា​ត​ហ្វូ​ន Nokia X6 នឹងមាន​ថាមពល​ថ្ម  3,060mAh ហើយ​វា​ក៏​ទ្រទ្រង់​នូវ​បច្ចេកវិទ្យា 18W Quick Charge 3.0 rapid charging ។ សម្រាប់​ការបញ្ចូល​ថាមពល​ថ្ម​ត្រឹមតែ 30 នាទី​នោះ ថាមពល​ថ្ម​របស់​វា​គឺមាន​កម្រិត​ដល់​ទៅ 50% ។ ចាប់ពី​វេលា​ម៉ោង 3:30 PM (local time) នៅក្នុង​ប្រទេស​ចិន ការ​កក់​ទុក​ស្មា​ត​ហ្វូ​ន Nokia X6 ចាប់ផ្តើម​នៅ Suning ។ សម្រាប់​ការលក់​ពិតប្រាកដ​រប​ស់​ស្មា​ត​ហ្វូ​ន​នេះ​គឺ​នៅ​ថ្ងៃទី 21 ខែឧសភា​នេះ។ ស្មា​ត​ហ្វូ​ន Nokia X6 គឺមាន​រ៉េ​ម​ទំហំ 4GB និង​ម៉េ​មូ​រី​ទំហំ 64GB ជាមួយនឹង​តម្លៃ 1,499 Yuan (~$235 ។ ស្មា​ត​ហ្វូ​ន​នេះ​ត្រូវ​រំពឹងថា​នឹងមាន​រ៉េ​ម​ទំហំ 6GB និង​ម៉េ​មូ​រី​ទំហំ 64GB ។ ស្មា​ត​ហ្វូ​ន Nokia X6 ត្រូវគេ​រំពឹងថា​នឹង​ស្ថិតនៅ​ចន្លោះ​ស្មា​ត​ហ្វូ​ន Nokia 6 (2018) និង Nokia 7 Plus ៕

You May Read

Galaxy A7 ស្មាតហ្វូនថ្មីបំពាក់កាមេរ៉ាក្រោយ ៣ គ្រាប់ដំបូងរបស់ Samsung

Published Date: Friday, September 21, 2018 09:54 AM

ម្សិលមិញ យើង​បានធ្វើ​ការចុះផ្សាយ​ស្ដីពី​ព័ត៌មាន​ដែល​ក្រុមហ៊ុន Samsung  ចង់​បញ្ចេញ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា ៤ គ្រាប់ ប៉ុន្តែ​ថ្ងៃនេះ​ក្រុមហ៊ុន​កូរ៉េ​មួ...

Mi 8 Pro ៖ កប់ប៉ុណ្ណឹងត្រូវចិត្តទេ?

Published Date: Wednesday, September 19, 2018 10:18 PM

ក្រោយមានព័ត៌មានចចាមអារ៉ាជាច្រើនកន្លងមក​ទីបំផុតក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញស្មាតហ្វូនម៉ូឌែល ខ្សែស្រឡាយ Mi 8 ជាផ្លូវការហើយ ដោយវាមានឈ្មោះថា Mi...

Samsung ត្រៀមបញ្ចេញស្មាតហ្វូនបំពាក់កាមេរ៉ា ៤ ដំបូងបំផុតរបស់ខ្លួន

Published Date: Wednesday, September 19, 2018 09:38 PM

ក្រោយសម្ពោធចេញនូវទូរស័ព្ទ Note 9 ក្រុមហ៊ុន Samsung នឹង​រៀប​ចំព្រឹត្តិការណ៍មួយនៅថ្ងៃទី ១១ តុលា ដែលយើងបានឃើញ គេដាក់ពាក្យថា 4x fun នៅ​លើ​លិខិ​ត​អញ្ជើញ...