Note FE៖ សមត្ថភាពនៅតែខ្លាំង ហើយតម្លៃវិញកាន់តែពិសេស

Published Date: Monday, November 13, 2017 10:12 PM

អតិថិជនណាខ្លះ ដែលមិនទាន់អស់អាល័យនឹង Note 7 ពេលនេះ អាចសាកល្បងជាថ្មីជាមួយនឹងទូរស័ព្ទ Note FE បាន ដោយស្មាតហ្វូននេះមានសមត្ថភាពនៅតែខ្លាំង ប៉ុន្ដែតម្លៃវិញល្អសមរម្យអាចទទួលយកបាន។ អ្វីដែលពិសេសទៀតនោះ រាល់ការជាវស្មាតហ្វូននេះ មានន័យថាអតិថិជនទាំងអស់បានចូលរួមបរិច្ចាគថវិកាទៅអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF ប្រចាំនៅកម្ពុជា ជាមួយនឹងក្រុមហ៊ុន Samsung ដែរ។

ទូរស័ព្ទ Note FE បង្ហាញពីភាពសម្រិតសម្រាំងដ៏ប៊ិនប្រសប់ ការរចនាប្រកបដោយភាពផ្ចិតផ្ចង់ ជាមួយមុខងារទំនើបគ្មានគូប្រជែង។ ទូរស័ព្ទ Note FE ក៏មានបំពាក់ដោយប្រព័ន្ធ IP68 ធន់នឹង ទឹក ទាំងលើតួទូរស័ព្ទទាំងមូល និងនៅលើប៊ិក S Pen ផងដែរ។ ទូរស័ព្ទ Note Fan Edition (NOTE FE) គឺជាទូរស័ព្ទជំនាន់ថ្មី មានមុខងារល្អៗ និងបំពាក់ដោយថ្មទំហំ 3,200 mAh ថ្មី ដែលឆ្លងកាត់ ការពិសោធដោយប្រព័ន្ធសុវត្ថិភាពថ្ម 8-Point Battery Safety Check ។

ទូរស័ព្ទ Note FE នេះ ចាប់ផ្តើមដាក់លក់ក្នុងតម្លៃត្រឹមតែ$599 ជាមួយពណ៌ពីរជម្រើស គឺពណ៌ខ្មៅ និងពណ៌ទឹកសមុទ្រ ។ លើសពីនេះទៅទៀត លោកអ្នកនឹងទទួលបាន Clear View Cover ដ៏ស្រស់ស្អាតមួយដោយឥតគិតថ្លៃ រាល់ការជាវទូរស័ព្ទ Note FE នេះ៕

 

 

 

You May Read

ថែមទៀតហើយពី iPhone 6 (32GB) មានការធានាមួយឆ្នាំពីក្រុមហ៊ុន

Published Date: Friday, June 22, 2018 11:34 AM

ពិតជាពិសេសទៀតហើយ សម្រាប់អតិថិជនទាំងអស់ដែលមានបំណងចង់បានទូរស័ព្ទ iPhone 6 យក​ទៅ​ប្រើ​ប្រាស់ ពេលនេះលោកអ្នកអាចពិចារណាបានជាមួយនឹង iPhone 6 ទំហំ 32GB ថ្ម...

បែកធ្លាយរូបរាង Nokia ក្បាលឆកម៉ូឌែលថ្មី

Published Date: Thursday, June 21, 2018 07:09 AM

ក្រោយបើកសម្ពោធស្មាតហ្វូន X6 មានក្បាលឆកជាលើកដំបូង ពេលនេះមានព័ត៌មានបែកធ្លាយថា ក្រុមហ៊ុន HMD Global ដែលមេរបស់ Nokia អាចត្រៀមនឹងដាក់ចេញនូវស្មាតហ្វូនក្ប...

ដំណឹងល្អ! Nokia 2 អាច Update ទៅកាន់ Android Oreo 8.1 ជំនាន់ Beta បានហើយ!

Published Date: Thursday, June 21, 2018 06:50 AM

ក្រោយចេញលក់ក្នុងទីផ្សារបានមួយរយៈធំនៅលើទីផ្សារ ពេលនេះ ទូរស័ព្ទ Nokia 2 ត្រូវបាន​ក្រុមហ៊ុន​ដាក់​ឲ្យ​ធ្វើការ​ Update ឡើងទៅ ប្រព័ន្ធប្រតិបត្តិ Android ...