Nubia Red Magic 5G ស្មាតហ្វូនកំពូលហ្គេមមួយទៀត ដែលអ្នកមិនគួររំលង

Published Date: Monday, June 1, 2020 01:29 PM

បន្ទាប់ពី​ចេញលក់​នៅ​ទីផ្សារ​ចិន​កាលពី​ពាក់កណ្ដាល​ខែមីនា ពេលនេះ​ទូរស័ព្ទ​កំពូល​ហ្គេម Nubia Red Magic 5G បានបង្ហាញ​វត្តមាន​ក្នុង​ហាង សុខ លី ទាំង 3 សាខា​ហើយ ជាមួយនឹង​តម្លៃ​ត្រឹមតែ 626 ដុល្លារ​សម្រាប់​ជម្រើស 8/128GB និង 719 ដុល្លារ សម្រាប់​ជម្រើស 12/256GB។

Nubia Red Magic 5G បំពាក់​មកជា​មួយ​អេក្រង់​ទំហំ 6.65 អ៊ី​ញ ជា​ប្រភេទ AMOLED អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត Full HD+ (1080 x 2340 ភិ​ច​ស៊ែ​ល) ជាមួយ​អេក្រង់ Refresh Rate ខ្ពស់​ដល់​ទៅ 144Hz អម​មក​ជា​​មួយ​ល្បឿន​ប៉ះ​សម្គាល់​ដល់​ទៅ 240Hz ហើយវាបានប្រើ​នូវបន្ទះ​ឈី​ប Snapdragon 865 បូករួម​ជាមួយ​ម៉ូ​ឌឹ​ម X55M (គាំទ្រ Dual Mode 5G) គួបផ្សំ​ជាមួយ​ជម្រើស RAM ជំនាន់​ថ្មី LPDDR5 ទំហំ​ដល់​ទៅ 8/12GB និង​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ UFS 3.0 ទំហំ 128/256GB។

ងាក​ទៅ​មើល​ផ្នែក​ខាងក្រោយ​វិញ ឃើញថា Nubia Red Magic 5G ទទួលបាន​ការផ្លាស់ប្តូ​រ​ច្រើន ដោយនៅ​ចំ​កណ្តាល​នៃ​ផ្នែក​ខាងក្រោយ​របស់​វា ត្រូវបាន​រំលេច​ឡើង​ដោយ​អក្សរ X កោង​ទៅក្រោយ អម​មកជា​មួយ​ពាក្យ​ថា Red Magic ក៏ដូចជា​រូប Logo តំណាង​ឲ្យ Red Magic ផងដែរ។ ចំណែកឯ​ផ្នែក​កាមេរ៉ា Nubia Red Magic 5G ភ្ជាប់​មកជា​មួយ​កាមេរ៉ា​មុខ​ចំនួន 1 គ្រាប់ ទំហំ 8MP និង​កាមេរ៉ា​ក្រោយ​សរុប​ចំនួន 3 គ្រាប់ ស្ថិតនៅក្នុង​លក្ខណៈ​បញ្ឈរ ដោយ​មួយ​គ្រាន់​គឺជា​លេន​ដើម ទំហំ 64MP (Sony IMX686), មួយ​គ្រាប់​ទៀត​ជា​លេន​ទូលាយ (Ultra Wide) ទំហំ 8MP និង​មួយ​គ្រាប់​ចុងក្រោយ​គេ​ជា​លេន Macro ទំហំ 2MP។ រីឯ​ផ្នែក​ថា​ម​ថ្ម​វិញ Nubia Red Magic 5G បាន​ភ្ជាប់​មកជា​មួយ​ថ្ម 4,500 mAh អាច​គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន ដែលមាន​កម្លាំង 55W ថែម​ទៀតផង។

មិនទាន់​អស់នោះ​ទេ Nubia Red Magic 5G ក៏បាន​ភ្ជាប់​មក​មុខងារ និង​បច្ចេកវិទ្យាសំខាន់ៗមួយចំនួន​ផ្សេងទៀត​ផងដែរ ក្នុងនោះ​មានដូចជា ប៊ូ​តុង​ជា​ប្រភេទ Touch (IC Touch) ចំនួន 2 ប្រើ​សម្រាប់​បញ្ជា​លេង​ហ្គេម ដែលមាន​ល្បឿន​ប៉ះ​សម្គាល់​ដល់​ទៅ 300Hz, រន្ធ​ដោត​កាស 3.5mm, កន្លែង​ប្រើ​សម្រាប់ធ្វើ​ការតភ្ជាប់​ទៅកាន់​គ្រឿង Accessory ផ្សេងៗទៀត, បច្ចេកវិទ្យា Dual Cooling System (Liquid Cooling + Air Cooling មាន​សមត្ថភាព​អាច​ធ្វើការ​បង្វិល​បាន​ដល់​ទៅ 15,000 ជុំ ក្នុង​មួយ​នាទី) ប្រើ​សម្រាប់​ជួយ​កាត់បន្ថយ​កម្តៅ​របស់ CPU, បច្ចេកវិទ្យា​ស្កេ​ន​ស្នាម​ម្រាមដៃ ដែលមាន​សេន​ស័​រ​ស្ថិតនៅក្រោម​អេក្រង់, បច្ចេកវិទ្យា Magic Write ប្រើ​សម្រាប់​ជួយ​ជំរុញ​ឲ្យ​ល្បឿន​អាន (Read Speed) និង​ល្បឿន​សរសេរ (Write Speed) ដំណើរការបាន​កាន់តែ​លឿន​ជាង​មុន ក៏ដូចជា​បច្ចេកវិទ្យា Touch Choreographer ប្រើ​សម្រាប់​ធានាថា​ហ្គេម ដែល​យើង​កំពុង​លេង​មានដំណើរ​ការ​រលូន និង​មិន​ធ្លាក់ Frame ជាដើម៕

You May Read

ស្មាតហ្វូនមួយរបស់ Xiaomi គ្រោងបំពាក់កាមេរ៉ា 108MP

Published Date: Tuesday, June 30, 2020 05:52 PM

បរទេស៖ ក្រោយ​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន Mi Note 10 Series បំពាក់​សែន​ស័​រ​កាមេរ៉ា​មាន​ទំហំ​ធំ​ដល់​ទៅ 108MP មុនដំបូង​គេ​រួចមក ថ្មីៗនេះ​ប្រភពព័ត៌មាន​បរ...

Moto G 5G Plus នឹងបំពាក់ជាមួយថាមពលថ្ម 5,000 mAh និងកម្លាំងសាក 20W

Published Date: Tuesday, June 30, 2020 04:04 PM

តាមប្រភពបែកធ្លាយមួយចំនួនបានបញ្ជាក់ថាក្រុមហ៊ុន Motorola ត្រៀមដាក់ចេញស្មាតហ្វូនស៊េរីថ្មីមួយទៀត មានលេខកូដ XT2075-3 នៅលើតារាង FCC ឬឲ្យឈ្មោះថា Moto G 5G...

LG កំពុងសម្ងំរៀបចំគម្រោងមួយ នឹងធ្វើឲ្យកក្រើកពិភពបច្ចេកវិទ្យាម្ដង

Published Date: Tuesday, June 30, 2020 03:48 PM

បរទេស៖ របាយការណ៍មួយបានបង្ហាញថា​ LG កំពុងរៀបចំគម្រោងមួយរបស់ខ្លួនដែលគេដឹងត្រឹមថាឈ្មោះគម្រោង B ហើយទូរស័ព្ទកូនកាត់ថេបប្លេត​ ដែលធ្លាប់លេចរូបរាងនៅក្នុងប៉...