OPPO ចេញលក់ស្មាតហ្វូនកូនកាត់ F7 តម្លៃតែជាង ២០០ ដុល្លារ

Published Date: Monday, July 9, 2018 11:50 PM

កាលពីពេលថ្មីនេះ ក្រុមហ៊ុន Oppo ទើប​តែ​ប្រកាស​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន​ធុន​កណ្តាល​របស់​ខ្លួន​ម៉ូឌែល A5 ដែល​មាន​រចនាបថ​ស្ទើរ​តែ​ទាំង​ស្រុង​ដូច​ទៅ​នឹង​រៀម​ច្បង F7។

សម្រាប់ទូរស័ព្ទ Oppo A5 ត្រូវបានបំពាក់​អេក្រង់ LCD ទំហំ ៦,២ អ៊ីញ កម្រិត ១ ៥២០ x ៧២០p មាត្រដ្ឋាន ១៩:៩ ផ្នែក​ខាង​មាន​ស្នាម​ឆក​កណ្តាល ប៉ុន្តែ​គ្មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ដូច F7 នៅ​តួ​ខាង​ក្រោយ។ មក​ជាមួយ​ឈីប​ធុន​កណ្តាល Snapdragon 450 មាន​អង្គ​គណនា​ប្រភេទ Octa-core ល្បឿន ១,៨Ghz បន្សំ​ទំហំ RAM 3/4GB អង្គ​ផ្ទុក 64GB លាយ​ឡំ​រន្ធ​ដោត microSD ជាប់​ប្រអប់​ជើង​ស៊ីម។

ផ្នែក​ខាង​ក្រោយ​ប្រើ​កាមេរ៉ា​ភ្លោះ ដោយ​មួយ​គ្រាប់​ទំហំ 13MP មាន Aperture f/2.2 និង​មួយ​គ្រាប់​ទៀត 2MP មាន Aperture f/2.4 សម្រាប់​ផ្តិត​យក​រូបភាព​បែប​ព្រាល (Portrait) ខណៈ​ផ្នែក​ខាង​មុខ​ទំហំ 8MP អាច​ថត Selfie បាន​យ៉ាង​ប្រសើរ។ ស្ថិត​ក្នុង​ទម្ងន់​ខ្លួន​ស្រាល ១៦៨ ក្រាម ត្រកូល A5 មាន​ថាមពល​ថ្ម​ខ្លាំង​ដល់ ៤ ២៣០mAh ជាមួយ​តម្លៃ​លក់​ផ្លូវការ ១ ៥០០ យន់ ឬ​ក្បែរ ២២៥ ដុល្លារ ចាប់​ពី​ថ្ងៃ​ទី ១៣ ​កក្កដា​ត​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន៕

You May Read

Galaxy A7 ស្មាតហ្វូនថ្មីបំពាក់កាមេរ៉ាក្រោយ ៣ គ្រាប់ដំបូងរបស់ Samsung

Published Date: Friday, September 21, 2018 09:54 AM

ម្សិលមិញ យើង​បានធ្វើ​ការចុះផ្សាយ​ស្ដីពី​ព័ត៌មាន​ដែល​ក្រុមហ៊ុន Samsung  ចង់​បញ្ចេញ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា ៤ គ្រាប់ ប៉ុន្តែ​ថ្ងៃនេះ​ក្រុមហ៊ុន​កូរ៉េ​មួ...

Mi 8 Pro ៖ កប់ប៉ុណ្ណឹងត្រូវចិត្តទេ?

Published Date: Wednesday, September 19, 2018 10:18 PM

ក្រោយមានព័ត៌មានចចាមអារ៉ាជាច្រើនកន្លងមក​ទីបំផុតក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញស្មាតហ្វូនម៉ូឌែល ខ្សែស្រឡាយ Mi 8 ជាផ្លូវការហើយ ដោយវាមានឈ្មោះថា Mi...

Samsung ត្រៀមបញ្ចេញស្មាតហ្វូនបំពាក់កាមេរ៉ា ៤ ដំបូងបំផុតរបស់ខ្លួន

Published Date: Wednesday, September 19, 2018 09:38 PM

ក្រោយសម្ពោធចេញនូវទូរស័ព្ទ Note 9 ក្រុមហ៊ុន Samsung នឹង​រៀប​ចំព្រឹត្តិការណ៍មួយនៅថ្ងៃទី ១១ តុលា ដែលយើងបានឃើញ គេដាក់ពាក្យថា 4x fun នៅ​លើ​លិខិ​ត​អញ្ជើញ...