OPPO A3s រាងស្អាត តម្លៃល្អ ប៉ុណ្ណឹងហើយមិននៅគិតអ្វីទៀត

Published Date: Friday, May 10, 2019 06:49 PM

ជិតចូលឆ្នាំខ្មែរហើយ តោះ! មកហាង សុខ លី ទិញទូរស័ព្ទ OPPO A3s ម្នាក់មួយ ដែលវា គឺជា​ទូរ​ស័ព្ទ​លំដាប់​ថវិការ ដែល​ទើប​បង្ហាញខ្លួនថ្មីៗនេះ ដែលវា​មានពីរ​ជម្រើសគឺ Ram2/16GB តម្លៃ 145$  និងRam3/32GB តម្លៃ 199$។

OPPO A3s ត្រូវបាន​ផលិត​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​គុណភាព​នៃ​ការប្រើប្រាស់ និង​តម្លៃ ព្រោះ​នៅក្នុង​វា មាន​រូបរាង​ស្អាត កាមេរ៉ា​ភ្លោះ កម្លាំង​ម៉ាស៊ីន​មធ្យម និង​ថាមពល​ថ្ម​ធំ។ OPPO A3s ​ ​ប្រើប្រាស់​​តួខ្លួន​កញ្ចក់​ទាំងមុខ​ក្រោយ និង​ស៊ុម​លោហៈ ដោយ​នៅខាងមុខ​មាន​អេក្រង់​លាត 88.8% ខ្នាត 19:9 Aspect Ratio មាន​ទំហំ 6.2 អ៊ី​ញ និង​កម្រិត​បង្ហាញ​រូបភាព HD+ (1,520 x 720 ភិ​ច​ស៊ែ​ល) ក្រាល​ដោយ​កញ្ចក់​ផុស 2.5D ផងដែរ។ នៅក្នុង​ឆក​នោះ មាន​កាមេរ៉ា​មុខ​ទំហំ 8 មេ​ហ្គា​ភិ​ច​ស៊ែ​ល Aperture f/2.2 និង​ខាងក្រោយ​ទំហំ 13 + 2 មេ​ហ្គា​ភិ​ច​ស៊ែ​ល Aperture f/2.2 ដូចគ្នា អាច​ថត​វីដេអូ​កម្រិត 1,080 និង​មាន​មុខងារ​ជំនួស​សម្រស់ 2។

ផ្នែក​កម្លាំង​ម៉ាស៊ីន​ក៏​សមរម្យ​ផងដែរ ដោយ​វា​ប្រើប្រាស់​ឈី​ប Snapdragon 450 មាន​ស៊ី​ភី​យូ​ល្បឿន 1.8 ជីកា​ហឺត និង​ជី​ភី​យូ Adreno 506 ថាមពល​ថ្ម 4,230 មី​លី​អំពែ ដែល​កម្លាំង​ម៉ាស៊ីន​នេះ និង​អេក្រង់​កម្រិត HD ក្រុមហ៊ុន​អះអាងថា វា​អាច​ប្រើ​បាន​មួយថ្ងៃ​ពេញ​យ៉ាង​ងាយ។

សម្រាប់អតិថិជនទាំងអស់ដែលបានទូរស័ព្ទនេះ អាចរកទិញបាននៅហាង សុខ លី ទាំង 3 ទីតាំង ដោយហាង​លក់​ទូរស័ព្ទដៃ សុខលី ទាំង 3 សាខា៖សុខលី (សាខា ផ្សារ​ថ្មី)៖ ផ្ទះ​លេខ 44Eo ផ្លូវ 67 សង្កាត់​ផ្សារ​ថ្មី២ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ​Tel: 023 216 725/023 216 726 | ទីតាំង: https://goo.gl/YAEynk សុខលី (សាខា កម្ពុជា​ក្រោម)៖ ផ្ទះ​លេខ 395Eo ផ្លូវ កម្ពុជា​ក្រោម កែង 122 សង្កាត់​ផ្សារ​ដេប៉ូ 3 ខណ្ឌទួលគោក រាជធានី ភ្នំពេញ​Tel: 092 111 168 | ទីតាំង: https://goo.gl/MNF65v  សុខលី (សាខា កាំ​កូ)៖ ផ្ទះ​លេខ 405 ផ្លូវ 598 សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី ភ្នំពេញ​Tel: 093 911 166 | ទីតាំង: https://goo.gl/rzQbUi

You May Read

ទស្សនាបន្តិចមើល៍! ថាគ្រឿងក្នុង Xiaomi Mi 9T មានអ្វីខ្លះ

Published Date: Thursday, June 20, 2019 11:12 AM

ក្រោយ​ចេញលក់​ចេញលក់ Mi 9T លើ​ទីផ្សារ​បាន​មួយរយៈ ពេលនេះ​ក្រុមហ៊ុន Xiaomi បាន​បញ្ចេញ​វីដេអូ​ដោះ​គ្រឿងក្នុង​ស្មា​ត​ហ្វូ​ន​នេះ​គ្មាន​សល់ ចង់​អួត​ប្រាប់...

ខ្លាចជាន់ដាន Samsung ក្រុមហ៊ុន Huawei ពន្យារពេលចេញលក់ស្មាតហ្វូនអេក្រង់បត់ Mate X

Published Date: Wednesday, June 19, 2019 11:02 PM

ក្រោយ​បង្អូន​ខ្លួន​កក្រើក​ទីផ្សារ ពេល​ក្រុមហ៊ុន Huawei បាន​សម្រេស​ប្រកាស​ពន្យារពេល​ថ្ងៃ​ចេញលក់​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ Mate X ដំបូង​បំផុត​ខ្លួន​ហ...

ចាំអុតមើល៍! តើស្មាតហ្វូនបង្កប់កាម៉េរាក្រោមអេក្រង់របស់ OPPO មានរាង និងមានសមត្ថភាពកម្រិតណា

Published Date: Wednesday, June 19, 2019 10:37 PM

កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន យើង​ធ្លាប់​បានឃើញ​ម្ដង​ហើយ​នូវ​វីដេអូ​ខ្លី​មួយ​ត្រូវបាន​គេ​បង្ហោះ​ពេញ​បណ្ដាញ​អ៊ី​ន​ធើ​ណេ​ត ហើយ​ត្រូវគេ​និយាយថា​វា​ជា​ទូរ...