OPPO F3 និង F3 Plus អ្នកឯកទេសថតរូប Selfie ដាក់ឱ្យ Pre-Order ហើយ

Published Date: Thursday, May 18, 2017 10:08 PM

ថ្មី​ទៀតហើយ​សម្រាប់​អតិថិជន​ដែល​និយម​គាំទ្រ​ផលិត​របស់​ក្រុមហ៊ុន OPPO ត្រកូល F ដោយពេល​នេះ លោកអ្នក​អាចធ្វើ​ការ Pre-Order ស្មា​ត​ហ្វូ​ន​ទាំង 2 គឺ​ទូរស័ព្ទ OPPO F3 និង F3 Plus នៅ​ហាង សុខ លី ទាំង 2 សាខា​ចាប់ពី​ថ្ងៃទី 18 ដល់​ថ្ងៃទី 24 ខែឧសភា ឆ្នាំ 2017 ដើម្បី​ទទួលបាន​កាដូពិសេសៗជាច្រើន។

សម្រាប់​ស្មា​ត​ហ្វូ​ទាំង 2 នេះ​ត្រូវបាន​ក្រុមហ៊ុន​បំពាក់​ជាមួយនឹង​កាមេរ៉ា​ភ្លោះ​លើ​ផ្នែក​កាមេរ៉ា​មុន ដែល​ផ្ដល់​បទពិសោធន៍​នៃ​ការថតរូប Selfie ព្រោះថា​កាមេរ៉ា​មួយ​មាន​ទំហំ 16 MP ហើយ​មួយទៀត​មាន​ទំហំ 8 MP ប្រើ Len មុំ​វែង ដែល​អនុ​ញ្ញា​ត្តិ​អោយ​យើង អាច​ថតរូប​ជាមួយ មិត្ត​ភ​ក្កិ​របស់​យើង បាន​គ្រប់គ្នា និង​មាន​ភាពច្បាស់​ម៉ត់​ល្អ។

ចំពោះ​លក្ខណៈសម្បត្តិ​របស់​វា​វិញ ក៏​ស្ថិតនៅក្នុង​លំដាប់​ល្អប្រសើរ​មួយ​ផងដែរ ដោយ​ចំពោះ OPPO F3 វា​មាន​អេក្រង់​ទំហំ 5.5 អ៊ីង អាច​បង្ហាញ​រូបភាព បាន​ក្នុង​ទំហំ Full HD និង​ក្រាល​ដោយ​កញ្ចក់ Corning Gorilla Glass 5 ផ្កួ​ប​គ្នា​ជាមួយ​បច្ចេកវិទ្យា In-cell touch ដែល​ធ្វើអោយ​ទូរស័ព្ទ​មាន​កម្រាស់​ស្តើង តែ​ធន់។ ចំពោះ​កាមេរ៉ា​ខាងក្រោយ របស់​វា​វិញ មាន​ទំហំ13 មេ​ហ្គា​ភិ​ច​ស៊ែ​ល មាន Aperture F2.2 មាន​ភ្លើង Flash មួយ​គ្រាប់ មាន​រ៉េ​ម​ទំហំ 4GB, អង្គ​ផ្ទុក​ទិន្នន័យ 64GB  ប្រភេទ Mediatek MT6750T Octa-core ល្បឿន1.5GHz និង​មាន​កំលាំង​ថ្ម 3200mAh និង​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android Marshmallow 6.0 ស្រោប​ដោយ​ផ្ទៃ​អ៊ី​ន​ធឺ​ហ្វេ​ស Color OS 3.0។

ដោយឡែក F3 Plus វិញ​វា​មាន​លក្ខណៈសម្បត្តិ កាន់តែ​ប្រសើរ ដោយ​វា​មាន​អេក្រង់​ទំហំ 6 អ៊ីង ប្រើប្រាស់​ស៊ី​ភី​យូ Snapdragon 653 Octa-core ល្បឿន 1.95Ghz មាន​កម្លាំង​ថ្ម​ទំហំ 4000mAh និង​មាន​បច្ចេកវិទ្យា សាក​ថ្ម​រហ័ស OPPO VOOC ផងដែរ។ ចំពោះ​កាមេរ៉ា​ខាងក្រោយ​របស់​វា​វិញ ក៏​មានគុណ​ភាពល្អ​ផងដែរ ដោយ​វា​មាន​ទំហំ 16 MP មាន Aperture F1.7 ប្រើប្រាស់​ស៊ិន​ស័​រ Sony IMX398 ដែល​អាច​ផ្តិត​យក​រូបភាព បាន​ច្បាស់​ល្អ ហើយ​វា​ក៏​អាច​ថត​វីដេអូ​នៅក្នុង កម្រិត 4K ផងដែរ។

សម្រាប់​ការដូ Pre-order ម៉ូ​ដែល F3 នឹង​ទទួលបាន​កាស (Headphone) មួយ និង​ថ្ម​សាក Power Bank(10000mAh) មួយ។ ចំពោះ​កាដូ​ម៉ូ​ដែល F3Plus វិញ​មាន Bluetooth Headphone មួយ​និង​ដង Selfie មួយ។ ចំពោះ​តម្លៃ​វិញ​គឺ F3 តម្លៃ $319 ហើយ F3Plus តម្លៃ $489៕

You May Read

Xperia L1 ស្មាតហ្វូនធន់មធ្យម តម្លៃ 84 ម៉ឺនរៀល មានលក់ហើយ

Published Date: Wednesday, June 21, 2017 09:54 PM

ពិសេសទៀតហើយសម្រាប់អតិថិជនទាំងអស់ដែលនិយមគាំទ្រផលិតផលទូរស័ព្ទ Sony ដោយពេលនេះ ក្រុមហ៊ុនបាន​ធ្វើការ​នាំចូល​នូវ​ស្មាត​ហ្វូនធន់មធ្យម Sony Xperia L1 តម្លៃ...

OnePlus 5 បំពាក់កាមេរ៉ាភ្លោះបង្ហាញរូបរាងហើយ

Published Date: Wednesday, June 21, 2017 09:38 PM

ដូចព័ត៌មានដែលក្រុមកាងារយើងបានចុះផ្សាយកាលពីដើមខែ មិថុនា អំពីវត្តមានរបស់ទូរស័ព្ទ OnePlus 5 ដែលវានឹងត្រូវក្រុមហ៊ុនដាក់ចេញនូវរូបរាងថ្មី បំពាក់កាមេរ៉ាភ្...

Nokia បញ្ចេញឧបករណ៍ថ្មីប្លែក ក្រៅពីទូរស័ព្ទប្រើ Android

Published Date: Wednesday, June 21, 2017 09:35 PM

បន្ទាប់ពីដាក់ចេញនូវស្មាតហ្វូន 3 ម៉ូឌែល និងទូរស័ព្ទស៊េរីចាស់ Nokia 3310 ក្រុមហ៊ុនថ្មីឈរលើឈ្មោះចាស់មួយនេះ ក៏​បាន​ដាក់​ចេញ​នូវរបស់ប្រើថ្មីមួយទៀត ដែលមា...