OPPO R17 Pro នៅតែជាជម្រើសល្អសម្រាប់អ្នកប្រើប្រាស់

Published Date: Monday, February 18, 2019 04:05 PM

គិតមកដល់ពេលនេះ OPPO R17 Pro បានចេញលក់មួយរយៈធំហើយ ប៉ុន្តែប្រជាប្រិយភាព និងសមត្ថភាពស្មាតហ្វូននេះ នៅតែខ្លាំងបើប្រៀបធៀបនឹងគូប្រជែងផ្សេងៗ ជា​ពិសេស​ផ្នែក​កាមេរ៉ា​តែ​ម្ដង ​ខណៈវាត្រូវបានគេឲ្យឈ្មោះថាជាអ្នកប្រមាញ់រូបភាពរាត្រី។

OPPO R17 Pro បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​កាមេរ៉ា​ដ៏​ឈានមុខ ដោយ​បំពាក់​មកជា​មួយ​នូវ​កាមេរ៉ា​ក្រោយបី​គ្រាប់ ដែល​កាមេរ៉ា​ទី 1 គឺជា​ប្រភេទ​កា​ម៉េ​រា​មេមាន​ទំហំ 12 មេ​ហ្កា​ភិ​កសែ​ល និង​មាន Smart Aperture ដែល​អាច​ប្រែប្រួល​ទៅតាម​ស្ថានភាព​នៃ​កម្រិត​ពន្លឺ​ពី F1.5/F2.4។ កាមេរ៉ា​ទី2 ជា​ប្រភេទ Depth Sensor ទំហំ 20 MP និង​កាមេរ៉ា​ទី 3 ជា​ប្រភេទ​កាមេរ៉ា Time of Flight។ ជាងនេះទៅទៀត វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទប់​លំនឹង OIS អម​មកជា​មួយ​មុខងារ Ultra Night Mode និង​មុខងារ Color Mode ធ្វើឱ្យ​ការថតរូប​នៅពេល​យប់​របស់​លោកអ្នក​កាន់តែច្បាស់ ហើយ​ពណ៌​នៃ​រូបភាព​ក៏​កាន់តែ​ស្រស់បំព្រង។ ដូចនេះ ចំពោះ​អ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​ទូរស័ព្ទ​ក្នុងការ​ផ្តិត​យក​រូបភាព​នាពេល​យប់នោះ កុំ​ស្ទាក់ស្ទើរ​អី ម៉ូ​ដែល R17 Pro នេះ​អាចបំពេញ​តម្រូវការ​រ​បស់​អ្នក​បាន​យ៉ាង​ល្អ​ជាក់​ជាមិនខាន។ លើសពីនេះ វា​ក៏​ពិតជា​ជម្រើស​ល្អ​សម្រាប់​យុវវ័យ​ និង​មនុស្ស​សម័យថ្មី​ស៊ី​វិ​ល័យ ចូលចិត្ត​ថតរូប​ពេលយប់ស្អាតៗ ច្បាស់ មិន​ងងឹត និង​មាន​ពណ៌​ល្អ ដើម្បី​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​នានា ជាពិសេស Facebook ឬ Instagram ជាដើម។

ក្រៅពីមុខងារខាងលើ R17 Pro បាន​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Super VOOC ដែល​បច្ចេកវិទ្យា​នេះ​ប្រើប្រាស់​នូវ​សម្ពាធ​ភ្លើង​ទាប​ក្នុងការ​សាក​ថ្ម​ទូរស័ព្ទ​គឺ 10V5A ស្នើ​នឹង​ថាមពល​សាក 50W ដែល​អាចឱ្យ​អ្នក​សាក​ថ្ម​កាន់តែ​លឿន​ជាង​មុន​បាន​ដល់​ទៅ 40% ក្នុង​រយៈពេល 10 នាទី ហើយ​វា​ប្រើពេល​ត្រឹមតែ​ជាង 40នាទី នឹង​អាច​សាក​ថ្ម​ដែលមាន​ទំហំ​សរុប 3700 mAh ឱ្យ​ពេញ​បាន។ បច្ចេកវិទ្យា​សាក​ថ្ម​លឿន​នេះ នឹង​ពិតជា​បាន​ជួយ​ដល់​អ្នក​ដែលមាន​ការ​រវល់ តែ​ត្រូវកា​ប្រើប្រាស់​ទូរស័ព្ទ​និង​ចង់​សាក​ថ្ម​បាន​លឿន។ បន្ថែម​ពីនេះ វា​ក៏​មិន​ធ្វើឱ្យ​ទូរស័ព្ទ​អ្នក​ក្ដៅ​នោះទេ នៅពេល​កំពុង​សាក​ថ្ម និង​ពិតជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​ក្នុង​ទូរស័ព្ទ​បណ្ដើរ សាក​ថ្ម​បណ្ដើរ​ផងដែរ។

R17 Pro បាន​បំពាក់​មកជា​មួយ​នូវ​កម្លាំង​ម៉ាស៊ីន​ខ្លាំង ដែល​វា​មាន RAM ទំហំ 8 GB មាន​អង្គ​ផ្ទុក​ទិន្នន័យ ROM ទំហំ 128 GB ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ ColorOS 5.2 និង​ដើរ​លើ Android 8.1។ R17 Pro មាន​អេក្រង់​ទំហំ 6.4 អ៊ីង ដែលមាន​ទម្រង់​អេក្រង់​រាង​ដំណក់ទឹក អម​មកជា​មួយកម្រិត​បង្ហាញ FHD+ , ធ្វើឱ្យ​ការ​ទស្សនា​វីដេអូ​ក៏ដូចជា​ការលេង​ហ្គេម​របស់​លោកអ្នក​កាន់តែ​ត្រជាក់​ភ្នែក ។ ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ដែល​អាច​បើក​ហ្គេម ឬ​កម្មវិធី​ដែលមាន​ក្រាហ្វិក​ធំ​បាន​យ៉ាង​រលូន មិន​ទាក់ ឧទាហរណ៍​ដូចជា​ការលេង​ហ្គេម PUBG, RULES OF SURVIVAL ជាដើម ដោយ​គ្មាន​ក្តីបារម្ភ​រឿង​ដើរ​គាំង ឬ​កម្រិត​ក្រាហ្វិក​មិន​ស្អាត​ទៀតហើយ។ បន្ថែម​លើ​នេះ​ទៀត វា​ក៏បាន​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ស្គែ​ន​ក្រយៅដៃ​លើ​អេក្រង់ (Hidden Fingerprint Unlock) ទៀតផង។

ទូរស័ព្ទ R17 Pro មានតម្លៃ 699 ដុល្លារ ហើយសម្រាប់ព័ត៌មាន​បន្ថែម​​សូមទាកទង សុខលី ខាងលិចផ្សារធំថ្មី (023216725/6) 070/011911166 និងសុខលី ខាងលិចស្តុបដេអិន 200 ម៉ែត្រ (023 888 166) 081 911166/092 111168៕

 

You May Read

ស្ទើរលុយ ឬមិនចង់ចាយទាំងដុល អាចបង់រំលស់បានណា៎!!

Published Date: Thursday, May 16, 2019 05:16 PM

គ្មាន​អ្វីដែល​រាំងស្ទះ​ដល់​ចិត្ត​ស្រឡាញ់​របស់លោក​អ្នក​បាន​ទៀត​ទេ ចំពោះ​អតិថិជន​ទាំងអស់​ដែល​ចង់បាន​ទូរស័ព្ទ iPhone XS Max, XS និង XR យកទៅ​ប្រើ ពេលនេ...

ទិញ iPhone មានការធានា នឹងមានឱកាសឈ្នះរង្វាន់លើសការរំពឹងទុកពីហាង សុខ លី

Published Date: Friday, May 10, 2019 12:12 PM

ពិសេស​ទៀតហើយ សម្រាប់​អ​ថិ​ជន​ទាំងអស់​ចំពោះ​ការទិញ​ទូរស័ព្ទ iPhone ដែលមាន​ការធានា ត្រឹមត្រូវ​ក្រុមហ៊ុន Falcon ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ស្របច្បាប់...

ស្មាតហ្វូនធុនមធ្យម Pixel 3a និង Pixel 3a XL របស់ Google ចេញជាផ្លូវការហើយ

Published Date: Wednesday, May 8, 2019 03:10 PM

ដូចព័ត៌មានដែលចុះផ្សាយគ្មានខុស ពេលនេះទូរស័ព្ទតម្លៃសមរម្យរបស់ក្រុមហ៊ុន Google ចំនួនពីរ​ស៊េរី​ដែលស្ថិតក្នុងត្រកូល Pixel គឺ Pixel 3a និង Pixel 3a XL បា...