Samsung ត្រៀមខ្លួនក្លាយជាអ្នកផ្គត់ផ្គង់អេក្រង់ប្រភេទ OLED ឲ្យទៅ Huawei

Published Date: Thursday, June 14, 2018 09:01 AM

ថ្មីៗនេះ​សារព័ត៌មាន The Bell បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Samsung Display កំពុងធ្វើការ​តេស្ត៍​សាកល្បង​គុណភាព និង​សមត្ថភាព ទៅលើ​អេក្រង់​ប្រ​ភ​ទេ OLED ដើម្បី​ត្រៀម​ធ្វើការ​ផ្គត់ផ្គង់​ទៅ​ឲ្យ​ក្រុមហ៊ុន Huawei។

នៅក្នុង​របាយការណ៍​ខាងលើនេះ បានបញ្ជាក់​ទៀតថា ការនាំចេញ​អេក្រង់​នេះ​ទៅកាន់​ប្រទេស​ចិន នឹងត្រូវ​បាន​គេ​រំពឹងថា​អាច​នឹង​ចាប់ផ្តើម​ការនាំចេញ​នៅក្នុង​ត្រីមាស​ទី 3 នៅក្នុង​ឆ្នាំនេះ មានន័យថា ស្មា​ត​ហ្វូ​ន​ថ្មី​ដែល​នឹង​បំពាក់​ជាមួយនឹង​អេក្រង់ OLED ថ្មី​នេះ នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ​ក្រោយនេះ ឬ​នៅ​ដើមឆ្នាំ​ក្រោយ។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ ទំនងជា​ស្មា​ត​ហ្វូ​ន​ត្រកូល  Mate Series របស់​ក្រុមហ៊ុន Huawei ឬ​ម៉ូ​ដែល​ផ្សេងទៀត។ ស្មា​ត​ហ្វូ​ន​ថ្មី​នេះ នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​ធំ​បំផុត​នៅលើ​ទីផ្សារ ហើយនឹង​ធ្វើការ​ប្រកួត​ប្រជែង​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន  Samsung Electronics និង​ក្រុមហ៊ុន Apple នៅ​ឆ្នាំនេះ​ជាក់​ជាមិនខាន។

ទាក់ទិន​ទៅនឹង​រឿងរ៉ាវ​ខាងលើនេះ ក៏មាន​លេចលឺ​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ដែរ​ថា ស្មា​ត​ហ្វូ​ន iPhone ដែលមាន​អេក្រង់​ទំហំ 6.46 អឺ​ង របស់​ក្រុមហ៊ុន Apple មាន​គោលដៅ​សម្រាប់​ទីផ្សារ​នៅក្នុង​ប្រទេស​ចិន។ សូម​ជំរាប​ថា យោងតាម​ការបញ្ជាក់រ​បស់​សារព័ត៌មាន Strategic Analytics បាន​បញ្ជាក់ថា ពេលនេះ Huawei គឺជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​ទី 3 លំដាប់​ពិភពលោក ដែលមាន​ចំណែក​ទីផ្សារ​ដល់​ទៅ 11.4% ស្រប​ពេលដែល​ក្រុមហ៊ុន Samsung មាន​ចំណែក​ទីផ្សារ 22.6% និង​ក្រុមហ៊ុន Apple 15.1%៕

 

You May Read

Pocophone F1 ទទួលបានការ Update មុខងារថ្មីពីរ

Published Date: Monday, January 21, 2019 05:17 PM

ដូចអ្វីដែលក្រុមហ៊ុនបានប្រកាស ពេលនេះទូរស័ព្ទ Pocophone F1 បានទទួលការ Update សមត្ថភាព​​ផ្នែក Software ដ៏​ធំ​មួយសម្រាប់មុខងារ 960fps slow-mo mode និង​...

Wow! ទិញថែម! ទិញថែម! ទិញ iPad Pro 10.5 Wifi ថែមជូន Speaker Sony SRS XB21 ដោយឥតគិតថ្លៃ!

Published Date: Monday, January 21, 2019 10:47 AM

ឡូយ​ទៀតហើយ សម្រាប់​អតិថិជន​ហាង សុខលី ទាំងអស់ ជាមួយនឹង​កម្មវិធី​ប្រ​ម៉ូ​សិន ទិញ​ថែម! ទិញ​ថែម! ទិញ iPad Pro 10.5 Wifi ថែម​ជូន Speaker Sony SRS XB21 ដ...

ទីបំផុត Samsung សម្រេចចេញស្មាតហ្វូនអេក្រង់ឆកដូចគេឯងដែរហើយ

Published Date: Wednesday, January 16, 2019 10:20 PM

ស​ម្រ​ប់​ពេលដែល​ពិភពលោក​បាន​យល់ថា Samsung នឹងមិន​ចូលបក្ស​ឆក​ដូច​គេ ពេល​នេះ​អ្វីៗ​ចេញមក​ផ្ទុយស្រឡះ បន្ទាប់ពី​ទូរស័ព្ទ Galaxy M ស៊េរី បានបង្ហាញ​ខ្លួន...