Samsung បន្ថែមពីរពណ៌ទៀតសម្រាប់ Galaxy Note20

Published Date: Sunday, August 9, 2020 02:17 PM

ទូរស័ព្ទទំនើប Samsung Galaxy Note20 ដែលទើបតែបង្ហាញខ្លួន និងបានដាក់ឱ្យមានការបញ្ជាទិញទុកជាមុនសម្រាប់ពណ៌ទង់ដែង ប្រផេះ និងបៃតងសម្រាប់អតិថិជនមិនបានប៉ុន្មានថ្ងៃផងនោះ ឥឡូវក៏មានការដាក់លក់ពិសេសនៅលើទីផ្សារកូរ៉េខាងត្បូងជាមួយនឹងពណ៌ក្រហម និងពណ៌ខៀវ។

ក្រុមហ៊ុនទូរគមនាគមន៍ SK Telecom របស់កូរ៉េខាងត្បូង បានដាក់ទូរស័ព្ទពណ៌ក្រហមដែលគេហៅថា Jennie Red (ដែលហៅតាមឈ្មោះតារាចម្រៀងរបស់ក្រុម Blackpink នៃប្រទេសកូរ៉េខាងត្បូង) នៅលើគេហទំព័ររបស់ខ្លួន។ ទូរស័ព្ទពណ៌ក្រហមម៉ូដែល Note20 នេះទំនងជាត្រូវដាក់លក់ផ្ដាច់មុខសម្រាប់ក្រុមហ៊ុន SK Telecom នេះ។

បន្ថែមពីនេះទៀត ក៏នៅមានក្រុមហ៊ុនប្រកួតប្រជែងជាមួយក្រុមហ៊ុន SK នេះ គឺក្រុមហ៊ុន KT ក៏បានដាក់បង្ហាញទូរស័ព្ទម៉ូដែលនេះនៅលើគេហទំព័ររបស់ខ្លួនជាមួយនឹងពណ៌ខៀវ ហើយនៅមានអ្នកប្រើផ្សេងទៀតបានចែករំលែករូបថតរបស់ Galaxy Note20 នេះជាមួយនឹងពណ៌ផ្កាឈូកថែមទៀតផង។ នៅមិនទាន់មានប្រភពច្បាស់ការណ៍ណាមួយដែលបង្ហាញថាវាជាប្រភពផ្លូវការណាមួយសម្រាប់ពណ៌នៃទូរស័ព្ទ Galaxy Note20 ទាំងនេះឡើយ៕

You May Read

មកដល់ហើយ! កំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Samsung Galaxy Z Fold 2

Published Date: Sunday, September 27, 2020 10:44 AM

អ្វីដែលអតិថិជនហាង សុខ លី ទាំងអស់កំពុងរង់ចាំបានមកដល់ហើយ! ស្មាតហ្វូនដែលមានអេក្រង់វេទមន្ត​បត់​បែន​បានតាមតម្រូវការ ផ្កាប់ផ្ងារ…ប្រែក្រឡា និងស្រស់សង្ហាប...

បែកធ្លាយលក្ខណៈសម្បត្តិចំនួនរបស់ Nokia 7.3 មុនបង្ហាញខ្លួនជាផ្លូវការ

Published Date: Sunday, September 27, 2020 09:50 AM

បរទេស៖ ខណៈដែលមានអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំយ៉ាងអន្ទសារនូវវត្តមានទូរស័ព្ទកំពូលម៉ូដែលចុងក្រោយរបស់ Nokia គឺ Nokia 7.3 ក្នុងថ្ងៃនេះ ស្រាប់តែមានព័ត៌មា...

Sony ត្រៀមចេញលក់ Xperia 5 II នៅថ្ងៃទី 9 ខែតុលាខាងមុខ

Published Date: Tuesday, September 22, 2020 03:37 PM

បន្ទាប់ពី Sony Xperia 5 II ត្រូវបានបង្ហាញខ្លួនជាផ្លូវការ ថ្មីៗនេះ មានដំណឹងថាក្រុមហ៊ុនជប៉ុនមួយនេះ ត្រៀមធ្វើការចេញលក់ស្មាតហ្វូននេះជាលើកដំបូងនៅថ្ងៃទី ...