Samsung ប្រាប់ថ្ងៃដាក់ឱ្យ Pre-Order ទូរស័ព្ទ Galaxy Note 8

Published Date: Thursday, August 10, 2017 10:58 PM

ក្រោយប្រកាសឱ្យដឹងពីថ្ងៃបើកសម្ពោធទូរស័ព្ទ Galaxy Note 8 ក្រុមហ៊ុន Samsung ក៏បានបង្ហើបជាថ្មីថា ខ្លួននឹងដាក់ឱ្យធ្វើការ Pre-Order ស្មាតហ្វូននេះនៅមួយសប្ដាហ៍ក្រោយថ្ងៃសម្ពោធជាផ្លូវការសម្រាប់តំបន់សំខាន់ៗមួយចំនួន។

Galaxy Note8 នឹងត្រូវបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 23 ខែសីហាខាងមុខនេះ ហើយក្រុមហ៊ុន ក៏បានរៀប​ចំរួចរា​ល់​សម្រា​ប់​ការ​បញ្ជា​ទិញ ការចែកចាយទៅដៃគូរលក់ដុំ និងរាយទាំងអស់រួចរាល់ហើយដែរ ។ ជាមួយគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានបញ្ជាក់ថា ការ​បញ្ជា​ទិញអាចនឹងចាប់ផ្តើមចន្លោះពីថ្ងៃទី 1 ខែកញ្ញា និងដល់ថ្ងៃទ 10 ខែកញ្ញាខាងមុខនេះ និងការចាប់ផ្តើមចេញលក់ជាផ្លូវការចាប់ពីថ្ងៃទី 15 ខែកញ្ញាផងដែរ។

ក្រុមហ៊ុន Samsung បានបញ្ជាក់ថា “ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចយ៉ាងពេញលេញ ដូច្នេះមិន​មាន​ការ​ថយ​ចុះ​ណា​មួយ ទាក់ទងការលក់នៃទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មីនេះ”។ ប្រភពមួយផ្សេងទៀត បានបង្ហាញពីលក្ខណៈសម្បត្តិមួយចំនួនរបស់ Galaxy Note8 ដែលអាចបង្ហាញខ្លួនមកជាមួយបច្ចេកវិទ្យា 3D Toch នៅលើអេក្រង់៕

 

 

You May Read

បែកធ្លាយរូបរាងរបស់ Mi Pad 4 ស្ទើរច្រឡំជាមួយ iPad

Published Date: Friday, June 22, 2018 04:59 PM

ខណៈ​នៅសល់តែ ៣ ថ្ងៃ​ទៀត​ប៉ុណ្ណោះ ក្រុមហ៊ុន Xiaomi នឹង​បញ្ចេញ ថេ​ប្លេ​ត​ជំនា​ន់ទី ៤ របស់ខ្លួន​ហើយ នោះ​គឺ Mi Pad 4 ហើយ​ពេលនេះ វា​ត្រូវបាន​លេច រូបរាង​ឲ...

LG បញ្ចេញ Stylo 4 ជំនាន់ថ្មី មានអេក្រង់លាតធំដល់ទៅ 6.2 អ៊ីញ តម្លៃតែជាង ២០០ ដុល្លារ

Published Date: Friday, June 22, 2018 04:33 PM

ក្រុមហ៊ុន LG បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន មួយ​ម៉ូ​ឌែ​ល​ទៀត ដែល​វា​មានឈ្មោះ​ហៅ ជា​ផ្លូវការ​ថា Stylo 4 ជាមួយ​រូបរាង​កាន់តែ​ប្លែក និង​ស្អាត​ជាង ជំនាន់​មុន...

ថែមទៀតហើយពី iPhone 6 (32GB) មានការធានាមួយឆ្នាំពីក្រុមហ៊ុន

Published Date: Friday, June 22, 2018 11:34 AM

ពិតជាពិសេសទៀតហើយ សម្រាប់អតិថិជនទាំងអស់ដែលមានបំណងចង់បានទូរស័ព្ទ iPhone 6 យក​ទៅ​ប្រើ​ប្រាស់ ពេលនេះលោកអ្នកអាចពិចារណាបានជាមួយនឹង iPhone 6 ទំហំ 32GB ថ្ម...