Samsung សម្រេចយកថ្ងៃទី ២០ សម្រាប់បង្ហាញខ្លួនស្មាតហ្វូន Galaxy S10

Published Date: Thursday, January 10, 2019 11:31 PM

ទីបំផុត​ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េ Samsung បានកំណត់​ថ្ងៃ​បង្ហាញ​ខ្លូន​ស្មា​ត​ហ្វូ​ន​ត្រកូល S របស់​ខ្លូន​ហើយ​នៅ​ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ នៅ​ទីក្រុង San Francisco សហរដ្ឋអាមេរិក ដែល​ប្រិយមិត្ត​ទាំងអស់គ្នា​អាច​ចូលទៅ​ទស្សនា​បាន​តាមរយៈ​វេ​ប​សាយ​ផ្ទាល់​របស់ Samsung។

តាមរយៈ​លិខិតអញ្ជើញ​ដែល Samsung បាន​ផ្ញើ​អញ្ជើញ​ភ្ញៀវ​ឲ្យ​ចូលរួម​កម្មវិធី​បានបង្ហាញ​យ៉ាងច្បាស់​ជាមួយនឹង​រូបរាង​គែម​ទូរស័ព្ទ​បែប​កោង​ស្ដើង​រំលេច​ជាមួយនឹង​លេខ ១០ ដែល​បញ្ជាក់​ពី​ជំនាន់​របស់​វា។

ជាមួយគ្នានេះ ព័ត៌មាន​ចចាមអារ៉ាម និង​រូបភាព​ជាច្រើន​ត្រូវបាន​បែកធ្លាយ​ថា ឆ្នាំនេះ យើង​អាច​នឹង​ឃើញ​ស្មា​ត​ហ្វូ​ន ៣ ម៉ូ​ឌែ​ល​ផ្សេងគ្នា ដែល​មួយ​មាន​អេក្រង់​រាបស្មើ Galaxy S10 E និង​ទូរស័ព្ទ Galaxy S10 មាន​អេក្រង់​កោង អាច​ដោះ​សោរ​ចេញពី​ក្រោម​អេក្រង់ UD fingerprint ហើយ​មួយទៀត​ជា​ទូរស័ព្ទ Galaxy S10 Plus៕

 

 

 

You May Read

Pocophone F1 ទទួលបានការ Update មុខងារថ្មីពីរ

Published Date: Monday, January 21, 2019 05:17 PM

ដូចអ្វីដែលក្រុមហ៊ុនបានប្រកាស ពេលនេះទូរស័ព្ទ Pocophone F1 បានទទួលការ Update សមត្ថភាព​​ផ្នែក Software ដ៏​ធំ​មួយសម្រាប់មុខងារ 960fps slow-mo mode និង​...

Wow! ទិញថែម! ទិញថែម! ទិញ iPad Pro 10.5 Wifi ថែមជូន Speaker Sony SRS XB21 ដោយឥតគិតថ្លៃ!

Published Date: Monday, January 21, 2019 10:47 AM

ឡូយ​ទៀតហើយ សម្រាប់​អតិថិជន​ហាង សុខលី ទាំងអស់ ជាមួយនឹង​កម្មវិធី​ប្រ​ម៉ូ​សិន ទិញ​ថែម! ទិញ​ថែម! ទិញ iPad Pro 10.5 Wifi ថែម​ជូន Speaker Sony SRS XB21 ដ...

ទីបំផុត Samsung សម្រេចចេញស្មាតហ្វូនអេក្រង់ឆកដូចគេឯងដែរហើយ

Published Date: Wednesday, January 16, 2019 10:20 PM

ស​ម្រ​ប់​ពេលដែល​ពិភពលោក​បាន​យល់ថា Samsung នឹងមិន​ចូលបក្ស​ឆក​ដូច​គេ ពេល​នេះ​អ្វីៗ​ចេញមក​ផ្ទុយស្រឡះ បន្ទាប់ពី​ទូរស័ព្ទ Galaxy M ស៊េរី បានបង្ហាញ​ខ្លួន...