Samsung អភិវឌ្ឍ 5G គ្រោងដាក់ឱ្យប្រើប្រាស់នៅឆមាសទី 2 នេះ

Published Date: Tuesday, January 9, 2018 01:58 PM

ក្រុមហ៊ុន Samsung បានប្រកាសថា​ខ្លួន​កំពុងធ្វើការ​ជាមួយ Verizon Wireless ដើម្បី​ផ្ដល់​ការ ផ្គត់ផ្គង់​សេវា 5G នៅ​សហរដ្ឋ អាមេរិក។ សេវាកម្ម 5G ដំបូង​នឹង​ចាប់ផ្ដើម ក្នុង​ទីក្រុង Sacramento នៅ​ឆមាស​ទី២ ឆ្នាំ២០១។ Samsung នឹង​ផ្គត់ផ្គង់ Verizon ជាមួយ​ដំណោះស្រាយ បណ្ដាញ 4G FWA (Fixed Wireless Access)។ តាមពិតទៅ​ក្រុមហ៊ុន ទាំងពីរ​សុទ្ធតែ​បាន​ដើរ លើ​គន្លង​អភិវឌ្ឍ 5G នៅ​អាមេរិក តាំងពី​ឆ្នាំមុន​ម្ល៉េះ។

លោក Ed Chan ប្រធាន​ស្ថាបត្យកម្ម បច្ចេកវិទ្យា និង​ផែនការ បណ្ដាញ​របស់ Verizon បាន​លើកឡើងថា៖ “ឧស្សាហ​កម្មនេះ ត្រូវបាន​ពិភាក្សា អំពី​តំណ​ភ្ជាប់ 5G ហើយ​តាមរយៈ ការសហការ​រួមគ្នា របស់​យើង ជាមួយ​ដៃគូ ដូចជា Samsung យើង​កំពុង​ចាប់ផ្ដើម ធ្វើឱ្យ​វា ក្លាយជា​ការពិត សម្រាប់​អតិថិជន របស់​យើង។ “Sacramento គឺជា​កន្លែង ដ៏​ល្អ​បំផុត​មួយ ក្នុង​ការដាក់ ពង្រាយ​សេវា 5G នាំមក​នូវ​ភាព រីកចម្រើន ផ្ដល់​អត្ថប្រយោជន៍ ប្រើប្រាស់​នាពេល អនាគត។ លោក Mark Louison អនុប្រធាន ជាន់ខ្ពស់ និង​ជា​អ្នកគ្រប់គ្រង ទូទៅ​ផ្នែក Networks Division នៅ Samsung Electronics America បានលើកឡើង ដូច្នេះ។ ក្រុមហ៊ុន Samsung មាន​ភាព​រីករាយ ការដែល​បាន​ចាប់ដៃ សហការ​ជាមួយ Verizon ក្នុង​ដំណើរការ អភិវឌ្ឍន៍ 5G ដើម្បី​បង្កើត បទពិសោធន៍​ថ្មី ដល់​អ្នក​ប្រើ មិន​ធ្លាប់មាន​ពីមុន៕

You May Read

ទីបំផុត Samsung សម្រេចចេញស្មាតហ្វូនអេក្រង់ឆកដូចគេឯងដែរហើយ

Published Date: Wednesday, January 16, 2019 10:20 PM

ស​ម្រ​ប់​ពេលដែល​ពិភពលោក​បាន​យល់ថា Samsung នឹងមិន​ចូលបក្ស​ឆក​ដូច​គេ ពេល​នេះ​អ្វីៗ​ចេញមក​ផ្ទុយស្រឡះ បន្ទាប់ពី​ទូរស័ព្ទ Galaxy M ស៊េរី បានបង្ហាញ​ខ្លួន...

ទូរស័ព្ទ Galaxy J4+ ស្មាតហ្វូនធុនមធ្យមដែលអ្នកប្រើថ្មោងថ្មីគួរពិចារណា

Published Date: Wednesday, January 16, 2019 06:03 PM

សម្រាប់អតិថជនថ្មី ឬអ្នកចង់បានស្មាតហ្វូនតម្លៃសមរម្យក្នុងការប្រើប្រាស់ ពេលនេះ Admin សូម​ណែនាំទូរស័ព្ទ Samsung Galaxy J4+ ដែលជា​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ...

ច្បាស់ហើយ ទាំងនេះជារូបរាងពិតៗរបស់ទូរស័ព្ទ Galaxy S10 ទាំង 3 ដែលត្រៀមចេញនៅខែក្រោយ

Published Date: Tuesday, January 15, 2019 09:19 AM

បន្ទាប់ពី​ក្រុមហ៊ុន Samsung ជ្រើស​រើសយក​ថ្ងៃទី 20 ខែកុម្ភៈ សម្រាប់​រៀបចំ​ព្រឹត្តិការណ៍ Galaxy Unpacked  ឆ្នាំ 2019 ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី...