Sony ចេញវីដេអូអួតពីកាមេរ៉ាទូរស័ព្ទ Xperia 1 ឃើញហើយមិនសសើរមិនបាន!

Published Date: Friday, May 31, 2019 05:10 PM

បន្ទាប់ពីបង្ហាញខ្លួនអស់រយៈពេលជាយូរ ថ្មីៗនេះ ក្រុមហ៊ុន Sony បានបញ្ចេញវីដេអូអួតពីកាមេរ៉ា​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Xperia 1 ដែលមានសមត្ថភាពខ្លាំង ជាពិសេសមុខងារ Cinema Pro ដែល​ជួយ​ឲ្យ​វីដេអូ​ផលិត​ចេញមក​មាន​រសជាតិ​បែប Cinematic ដូច​ភាពយន្ត​ខ្លី និង​កុន​មួយចំនួន។

មុខងារ​នេះ​មាននូវ Preset ចំនួន 8 ប្រភេទ​ឲ្យ​អ្នក​ប្រើ​ជ្រើសរើស និង​អាច​កំណត់​ធាតុសំខាន់ៗបាន​ច្រើន​ផងដែរ។ បន្ទាប់មកទៀត​គឺជា​វីដេអូ​បង្ហាញ​អំពី​មុខងារ Optical Steady Shot ដែល​វា​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​រក្សា​លំនឹង OIS និង EIS រួមជាមួយ​គ្នា ដើម្បី​ជួយ​កាត់បន្ថយ​រំ​ញ័រ​ពេល​ថត​វីដេអូ។ ក្រុមហ៊ុន​ជាច្រើន​ទៀត​បាន​ប្រើប្រាស់​វិធីសាស្ត្រ​នេះ​រួចមកហើយ ប៉ុន្តែ Sony អះអាងថា​មុខងារ​របស់ខ្លួន​ខ្លាំង​ស្ទើរតែ​ដល់​កម្រិត​ម៉ាស៊ីន​កាមេរ៉ា​ទៅហើយ។

គួរ​ដឹងថា​កាមេរ៉ា 3 គ្រាប់​ខាងក្រោយ​របស់ Xperia 1 មាន​កាមេរ៉ា​មេ​កម្រិត 12 MP ជាមួយ Aperture f/1.6 កាមេរ៉ា​ទី​ពីរ​ប្រភេទ Zoom មាន​កម្រិត 12 MP និង​ទី​បី​ជា​កាមេរ៉ា Ultra-Wide មាន​កម្រិត 12 MP។ Xperia 1 ជា​ស្មា​ត​ហ្វូ​ន​ដំបូង​របស់ Sony ដែលមាន​បញ្ចូល​មុខងារ Eye AF ដែល​បាន​ប្រើ​លើ​កាមេរ៉ា​ត្រកូល Alpha របស់​ក្រុមហ៊ុន​នាពេល​កន្លងមក។ ចំពោះតម្លៃ និងវត្តមានទូរស័ព្ទ Admin ក៏មិនទាន់អាចបញ្ជាក់បានយ៉ាងដែរ ប៉ុន្តែបើមានដំណឹងអ្វីថ្មីនឹងជម្រាបជូនតាមក្រោយ៕

You May Read

កប់! ទិញ iPhone 11 Series ថែមសុទ្ធតែ AirPods 2 Charging Case

Published Date: Sunday, December 1, 2019 08:03 AM

សម្រាប់ប្រិយមិត្ត ដែលនិយមចូលចិត្តជាវទូរស័ព្ទ iPhone ដែលមានធានាជាផ្លូវការ ១ ឆ្នាំនោះ ពេលនេះហាងសុខលីដែលជាហាង Apple Authorized Reseller ក្នុងការលក់ iP...

វិធីកំណត់បទចម្រៀងក្នុងទូរស័ព្ទ iPhone ធ្វើជា Ringtone ដោយមិនចាំបាច់ប្រើកម្មវិធី iTunes

Published Date: Friday, November 22, 2019 10:55 AM

ដូចដែលប្រិយមិត្តបានជ្រាបហើយការកំណត់បទចម្រៀងដែលយើងពេញចិត្តយកជាសំឡេង Ringtone វាមិនមែនជារឿង​ងាយ​ស្រួល ក្រៅពីអ្វីដែល Apple បានភ្ជាប់មក លុះណាយើងធ្វើការ...

នរណាខ្លះ នៅមិនដឹងពីរបៀបលេខកូដលើ iPhone ថាសម្រាប់ប្រទេសណា? តោះ! មកមើលដឹងទាំងអស់គ្នា

Published Date: Thursday, November 21, 2019 10:33 AM

និយាយរឿងលេខកូដប្រទេសដែលក្រុមហ៊ុន Apple ដាក់លើទូរស័ព្ទ iPhone គិតមកដល់ពេលនេះ នៅតែ​មាន​អ្នក​ប្រើប្រាស់​ មួយចំនួននៅតែមានចម្ងល់​ និងមិនច្បាស់ថាទូរស័ព្ទ...