vivo បង្ហាញខ្លួនស្មាតហ្វូន Y70s ជាមួយរូបរាងដ៏ឆើតឆាយបំពាក់បច្ចេកវិទ្យា 5G

Published Date: Friday, May 22, 2020 12:01 PM

តាម​រយៈ​ការ​ចែក​រំលែក​រូបភាព​នៅ​លើ​បណ្ដាញសង្គម​ដ៏ល្បី​នៅ​ប្រទេសចិន Weibo ក្រុមហ៊ុន vivo បាន​បង្ហាញ​នូវ​រូបភាព​ទូរស័ព្ទ​ទំនើប​ម៉ូដែល​ថ្មី vivo Y70s ដែល​នឹង​មាន​កាមេរ៉ា​លើស​ពី 2 គ្រាប់​ ហើយ​ថែម​ទាំង​មាន​ពណ៌ផ្កាឈូក​ក្នុង​ចំណោម​ពណ៌​ផ្សេង​ទៀត​សម្រាប់​ជ្រើសរើស។

នៅក្នុង​ខ្លឹមសារ​រូបភាព​ផ្ទាំង​ពាណិជ្ជកម្ម​ដែល​បាន​បង្ហោះ​នោះមិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ណា​មួយ​ទេ ​គ្រាន់​តែបង្ហាញ​ពី​ពណ៌​ចំនួន 3 មាន​កាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ា​ចម្បង​មាន​ទំហំ 48 មេហ្គាភិចសែល។

លើសពីនេះ ទូរស័ព្ទ​ម៉ូដែល Y70s នេះ​នឹង​ដំណើរការ​ដោយ​ប្រើ CPU ម៉ូដែល Exynos 880 SoC មាន RAM ទំហំ 8GB និងទំហំផ្ទុកក្នុង​ម៉ាស៊ីន​ទំហំ 128GB មើល​ទៅទំនង​ជា​ថាមពល​ក្នុង​អាច​លេង​ហ្គេមធំៗ​ដោយមិន​រអាក់​រអួល។បន្ថែម​ពី​នេះ​ទៀត ទូរស័ព្ទនេះ​នឹង​មាន​កន្លែង​ស្កេន​ក្រយ៉ៅ​ម្រាម​ដៃ​នៅ​ពី​ចំហៀង និង​មាន​ថាមពល​ថ្ម​ 4500mAh គាំទ្រការ​សាកថ្ម​ឆាប់​ពេញ​ទៀត​ផង។ ព័ត៌មានលម្អិត​របស់​ទូរស័ព្ទ​នេះ​យ៉ាង​ណា​នោះ ប្រហែល​ជាក្រុមហ៊ុន​នឹង​បង្ហាញ​ក្នុង​រយៈ​ពេល​ឆាប់ៗ​នេះជា​មិន​ខាន៕

You May Read

Nubia Red Magic 5G ស្មាតហ្វូនកំពូលហ្គេមមួយទៀត ដែលអ្នកមិនគួររំលង

Published Date: Monday, June 1, 2020 01:29 PM

បន្ទាប់ពី​ចេញលក់​នៅ​ទីផ្សារ​ចិន​កាលពី​ពាក់កណ្ដាល​ខែមីនា ពេលនេះ​ទូរស័ព្ទ​កំពូល​ហ្គេម Nubia Red Magic 5G បានបង្ហាញ​វត្តមាន​ក្នុង​ហាង សុខ លី ទាំង 3 សា...

HUAWEI MatePad Pro តម្លៃត្រឹមតែ $699 ទិញតែមួយបានជាកញ្ចប់ (ខ្មៅ និងក្ដារចុច)

Published Date: Sunday, May 31, 2020 12:51 PM

ពិសេស​រក​អ្វី​ប្រៀបផ្ទឹម សម្រាប់​អតិថិជន​ទាំងអស់​ដែល​កំពុង​ស្វែងរក​ថែ​ប្លែ​ត​ដំណើរការ​ដោយ​ប្រព័ន្ធ Android ដែលមាន​អេក្រង់​ធំ សមត្ថភាព​ខ្លាំង និង​តម...

ស្មាតហ្វូន OPPO ជាច្រើនម៉ូឌែល ទទួលបានការ Update ឡើងទៅ ColorOS 7

Published Date: Saturday, May 30, 2020 03:20 PM

បន្ទាប់ពីធ្វើការអស់ជាច្រើនខែ ក្រុមហ៊ុន OPPO បានប្រកាស់ដាក់ចេញនូវផ្ទាំងប្រើ​ជំនាន់ថ្មី​សម្រាប់​អតិថិជនខ្លួនធ្វើការ Update ទៅកាន់ ColorOS 7 ដើម្បីទទួ...