vivo S5 បង្ហាញពីរូបរាងស្មាតហ្វូនថ្មីមានទម្រងកាមេរ៉ាប្លែកខុសគេ

Published Date: Friday, November 8, 2019 10:54 AM

ម្សិលមិញនេះ vivo បានធ្វើការបង្ហាញរូបរូបភាពស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនមានទម្រងកាមេរ៉ាប្លែកពីស្មាតហ្វូនណាណា​ទាំងអស់ បែបត្រីកោណ ដែលត្រៀមសម្ពោធលក់នៅថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2019 ខាងមុខនេះ។

ស្មាតហ្វូនថ្មីនោះ ត្រូវបានក្រុមហ៊ុនឲ្យឈ្មោះថា vivo S5 ដែលការឌីហ្សាញផ្នែកខាងក្រោយត្រូវគេឲ្យឈ្មោះថា  (Diamond-Shaped Quad Camera) និងមានកាមេរ៉ា Selfie ទំហំ 32 MP បែបម៉ូតទម្លុះអេក្រង់។ តាម ព័ត៌មានដែលបានចុះផ្សាយបញ្ជាក់ថា កាមេរ៉ាក្រោយធំមានទំហំ 48MP និង 3 ផ្សេងទៀត មានទំហំ 8+5+2MP និងអមដោយភ្លើង Flash LED ចំនួនមួយគ្រាប់។ ទូរស័ព្ទនេះ មានរន្ធដោតកាស 3.5mm និងអាច សេនស័រ​ស្កេន​ស្នាមម្រាមដៃនៅពីក្រោមអេក្រង់។

vivo S5 នឹងមកជាមួយអេក្រង់ទំហំ 6.44 អ៊ីញ ប្រភេទ AMOLED ជាមួយកម្រិតបង្ហាញ FHD+ និងមាន Aspect Ratio 20:9 មានរ៉េមទំហំ  8GB ជាមួយជម្រើសអង្គផ្ទុកទិន្នន័យ 128/256GB ប្រើប្រាស់បន្ទះឈីបខ្លាំង Snapdragon 712 និងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 9 Pie។

ម៉្យាងវិញទៀត នៅលើបញ្ជី 3C ក៏បានបង្ហាញថា ស្មាតហ្វូននេះ នឹងមានថ្មទំហំ 4,010mAh ព្រមទាំងអាចគាំទ្រ នឹងបច្ចេកវិទ្យាសាកថ្មលឿន ដល់ទៅ 22.5W ទៀត។ យ៉ាងណា យើងមិនទាន់ដឹងតម្លៃរបស់វាច្បាស់នោះទេ ដូច្នេះសូមបន្តតាមដាន​ជាមួយ​យើង​បន្ថែមទៀត៕

You May Read

Nubia Red Magic 5G ស្មាតហ្វូនកំពូលហ្គេមមួយទៀត ដែលអ្នកមិនគួររំលង

Published Date: Monday, June 1, 2020 01:29 PM

បន្ទាប់ពី​ចេញលក់​នៅ​ទីផ្សារ​ចិន​កាលពី​ពាក់កណ្ដាល​ខែមីនា ពេលនេះ​ទូរស័ព្ទ​កំពូល​ហ្គេម Nubia Red Magic 5G បានបង្ហាញ​វត្តមាន​ក្នុង​ហាង សុខ លី ទាំង 3 សា...

HUAWEI MatePad Pro តម្លៃត្រឹមតែ $699 ទិញតែមួយបានជាកញ្ចប់ (ខ្មៅ និងក្ដារចុច)

Published Date: Sunday, May 31, 2020 12:51 PM

ពិសេស​រក​អ្វី​ប្រៀបផ្ទឹម សម្រាប់​អតិថិជន​ទាំងអស់​ដែល​កំពុង​ស្វែងរក​ថែ​ប្លែ​ត​ដំណើរការ​ដោយ​ប្រព័ន្ធ Android ដែលមាន​អេក្រង់​ធំ សមត្ថភាព​ខ្លាំង និង​តម...

Galaxy A31 ស្មាតហ្វូន Samsung តម្លៃ 279 ដុល្លារ ដែលជះលុយទិញហើយ មិនមានអារម្មណ៍ថាស្ដាយ

Published Date: Sunday, May 31, 2020 12:33 PM

ថ្មីទៀតហើយ សម្រាប់អតិថិជនហាង សុខ លី ទាំងអស់ដែលកំពុងស្វែងរកស្មាតហ្វូនតម្លៃសមរម្យ និងមានសមត្ថភាពដំណើរការល្អរបស់ក្រុមហ៊ុន Samsung ពេលនេះ អាចមកមើលស្មា​...