Woow! នេះនែ៎! គំរូស្មាតហ្វូនថ្មីរបស់ Sony ដែលត្រៀមចេញឆ្នាំ 2018

Published Date: Friday, December 8, 2017 02:40 PM

ម្ដងនេះ ប្រហែលអាចជាការពិតហើយ ក្រោយក្រុមហ៊ុន Sony ធ្លាប់ប្រកាសថាខ្លួននឹងប្ដូរទំរងរូបរាងស្មាតហ្វូនជំនាន់ក្រោយ ជាមួយនឹងការបំពាក់នូវសមត្ថភាពកាន់តែខ្លាំង។​ របាយការណ៍ជាច្រើន បាននិយាយអំពីការរចនារូបរាងឡើងវិញសម្រាប់ស្មាតហ្វូនរបស់ខ្លួននៅក្នុងឆ្នាំ 2018 នេះក្តី យើងនៅតែមិនទាន់ជឿជាក់ថា ក្រុមហ៊ុន Sony នឹងសម្រេចចិត្តនៅក្នុងផ្លូវដ៏ត្រឹមត្រូវនោះទេ។

យោងតាមរយៈព័ត៌មានបែកធ្លាយនៅថ្ងៃនេះ ក្រុមហ៊ុន Sony ប្រហែលជាធ្វើការផ្លាស់ប្តូរនូវគោលការណ៍នៃការកែប្រែរបស់ខ្លួនជាក់ជាមិនខាន។ តាមរយៈរូបភាព Screenshot មួយបង្ហាញអំពីលក្ខណៈសម្បត្តិនៃស្មាតហ្វូន Sony ដែលមានលេខកូដ H8541 ដែលទើបតែបែកធ្លាយចេញពីប្រទេសចិន។ Sony H8541 ប្រហែលជាស្មាតហ្វូនដំបូងបំផុត របស់ក្រុមហ៊ុន Sony នៅក្នុងឆ្នាំ 2018 នេះ ដែលមានអេក្រង់ទំហំ 5.7 អ៊ីងកម្រិតភាពច្បាស់ 4K និងកញ្ចក់អេក្រង់ Corning Gorilla Glass 5 ។

បន្ថែមពីនេះទៀត ស្មាតហ្វូននេះ ក៏នឹងមានភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 835 processor រ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB។ Sony H8541 មានវិមាត្ររួម 149 x 74 x 7.5mm ដែលតូចជាង និងស្តើងជាងស្មាតហ្វូន Xperia XZ Premium (156 x 77 x 7.9mm)។ បើក្រឡេកមើលទៅ គឺមិនមានការពង្រឹងសមត្ថភាពច្រើននោះទេ បើធៀបជាមួយនឹងស្មាតហ្វូន Xperia XZ Premium ដែលមានអេក្រង់ធំ និងថាមពលថ្មធំ (3,420 mAh) នោះ។ ស្មាតហ្វូន Sony H8541 នឹងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ប៉ុន្តែស្មាតហ្វូន Xperia XZ Premium បានទទួលនូវការ Update ទៅកាន់ប្រព័ន្ធប្រតិបត្តិការនេះហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុននេះ ប្រហែលជាមានគម្រោងក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីនេះនៅដើមឆ្នាំ 2018 ខាងមុខនេះ៕

 

You May Read

យ៉ា! Honor បញ្ចេញកុំព្យូទ័រលើកដំបូងរបស់ខ្លួន មានរាងស្អាត និងសមត្ថភាពខ្លាំងគួរឲ្យចាប់អារម្មណ៍

Published Date: Monday, April 23, 2018 11:35 AM

Honor ជាម៉ាកសញ្ញាមួយស្ថិតនៅក្រោមក្រុមហ៊ុន Huawei ដែលកន្លងមកផលិតទូរស័ព្ទមានរាងស្អាត និងសមសត្ថភាព ហើយពេលនេះ ក្រុមហ៊ុនបានបញ្ចេញនូវម៉ូឌែលកុំព្យូទ័រ Lap...

នរណា Fan ខ្លះរបស់ Sony ពេលនេះ ទូរស័ព្ទ Xperia XZ2 បើកឲ្យធ្វើការ Pre-Order ហើយ

Published Date: Monday, April 23, 2018 10:26 AM

បន្ទាប់ពី Sony បានប្រកាសដាក់លក់ជាផ្លូវការនូវកំពូលស្មាតហ្វូនស៊េរីថ្មី Sony Xperia XZ2 របស់ខ្លួននៅក្នុងទីក្រុងហុងកុង និងនៅតាមបណ្តាប្រទេសមួយចំនួនរួចមក...

បញ្ចុះតម្លៃញាក់សាច់តែម្ដង! បើបញ្ចុះច្រើនម្លឹងៗនៅចាំអីទៀត

Published Date: Friday, April 20, 2018 03:58 PM

ក្រោយចូលឆ្នាំថ្មី សម្រាប់អតិថិជនហាង សុខ លី ទាំងពីរសាខា នឹងទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​ស្មាត​ហ្វូន Samsung ថ្មី 100% ច្រើនម៉ូឌែល។ ដោយអតិ...