Woow! LG G6 ចេញហើយ ជាមួយនឹងអេក្រង់កម្រិតច្បាស់ជាងគេកម្រិត QHD+

Published Date: Wednesday, January 11, 2017 09:42 PM

ពត៌មានពីប្រទេសកូរ៉េ បានផ្សាយអោយដឹងថា ក្រុមហ៊ុន LG បានប្រកាសជា ផ្លូវការហើយ ពីកំពូលស្មាតហ្វូន ជំនាន់ចុងក្រោយ របស់ខ្លួន ដែលត្រៀមនឹង បង្ហាញខ្លួន នាពេលឆាប់ៗនេះ ថានឹងបំពាក់ មកជាមយនឹង អេក្រង់ធំ ទូលាយ ទំហំ 5.7 អ៊ីញ អាចបង្ហាញរូបភាព បានក្នុងកម្រិត QHD+ (1440 x 2880)  ដែលមានកម្រិត បង្ហាញរូបភាព ratio 18:6។

lg-g6

LG ក៏បាន បន្ថែមទៀតផងដែរថា អេក្រង់ជំនាន់ថ្មី ដែលត្រៀមនឹង បំពាក់នៅលើ LG G6 នេះ ក៏នឹងមានភាព ងាយស្រួល ជាងមុន នៅក្នុងការ Touch បញ្ជា។ ម្យ៉ាងវិញទៀត វាក៏មានរាងស្តើង និងជួយ កាត់បន្ថយ មិនអោយប្រើ ថាមពលច្រើន ដល់ទៅ 30% ផងដែរ។ សម្រាប់ថ្ងៃដាក់បង្ហាញវិញ LG មិនទាន់ប្រកាស ពីកាលបរិច្ឆេទ ជាក់លាក់ ណាមួយ អោយដឹង នៅឡើយទេ ហើយចំពោះ លក្ខណៈសម្បត្តិ ផ្សេងៗទៀត ក៏ដូចច្នោះដែរ ដោយវាកំពុងតែ ស្ថិតនៅក្នុង ភាពអាថ៌កំបាំងនៅឡើយ។ តែទោះជាយ៉ាង ណាក៏ដោយ បើតាមសារពត៌មាន ដែលធ្លាប់តែ វិភាគត្រូវៗ កន្លងមក បានប្រាប់ អោយដឹងថា វាអាចនឹង បង្ហាញខ្លួន ក្នុងកំឡុងខែ កុម្ភៈ ខាងមុខនេះ៕

 

You May Read

បែកធ្លាយរូបភាព Galaxy Note 8 មើលទៅគួរឱ្យទុកចិត្ត

Published Date: Wednesday, June 28, 2017 01:57 PM

គណនី @OnLeaks អ្នកទម្លាយព័ត៌មានរបស់ស្មាតហ្វូនស៊េរីថ្មីចុងក្រោយគេបំផុត និងជាអ្នកសហការជាមួយនឹង 91mobiles បានទម្លាយនូវរូបភាពជាច្រើនសន្លឹកដ៏ស្រស់ស្អាតរ...

ចាំយូរនោះ! ទូរស័ព្ទ Sony Xperia XZ Premium ពណ៌ទង់ដែងបែកផ្កាឈូកជិតមានលក់ហើយ

Published Date: Tuesday, June 27, 2017 10:44 PM

ក្រោយបង្ហាញខ្លួនលើទីផ្សារតាំងពីខែមេសា ពេលនេះទូរស័ព្ទ Sony Xperia XZ Premium ពណ៌ថ្មីពណ៌​ទង់​ដែង​បែក​ផ្កាឈូក នឹងជិតមានលក់ក្នុងទីផ្សារកម្ពុជា យើងហើយនៅ...

Samsung បន្ថែមពណ៌ថ្មីសម្រាប់ Galaxy S8 Plus មានតម្លៃក្បែមួយពាន់ដុល្លារ

Published Date: Tuesday, June 27, 2017 10:21 PM

ទីបំផុតក្រុមហ៊ុនអេឡិចត្រូនិចយក្ស Samsung ពិតជាបានប្រកាសចេញនូវ​ស្មាត​ហ្វូន Galaxy S8+ មួយផ្សេងទៀតរបស់ខ្លួន ជាមួយនឹង​ពណ៌ផ្កា​ឈូក​ស្រស់​សម្រាប់​មិត្ត​...