Xperia XA1 ត្រៀមលក់នៅអ៊ឺរ៉ុប ខណៈកម្ពុជា ……

Published Date: Tuesday, March 14, 2017 09:55 PM

ក្រោយក្រុមហ៊ុន Sony ប្រកាស​បង្ហាញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Xperia XA1 កាលពី​ខែ​មុន​នៅក្នុង​ព្រឹត្តិការណ៍​តាំង​ពិ​ពរណ៍ Mobile World Congress (MWC) ឥលូវនេះ​វាកំពុងធ្វើ​ដំណើរ​ទៅ​ទ្វីប​អ៊ឺរ៉ុប​នៅ​ថ្ងៃទី 10 ខែមេសា ជាមួយនឹងតម្លៃ​ 280 ដុល្លាររបស់​វា​ទាប​ជាង​ការរំពឹងទុក ខណៈក្រុមហ៊ុនធ្លាប់ប្រកាស់ថាអាចនឹងដាក់ចេញក្នុងតម្លៃ 299.99 ដុល្លារ។ ដោយឡែកសម្រាប់ទីផ្សារកម្ពុជា Xperia XA1 អាចនឹងម​​កដល់​នៅក្នុង​អំឡុងខែមេសា ដូចគ្នា ប៉ុន្តែអាចជាចុងខែ ជាមួយ​នឹង​តម្លៃ​ចន្លោះ​ពី 280 ទៅ 300 ដុល្លារ។

ការត្រៀមចេញលក់ Xperia XA1 វាហាក់លឿនជាងការគ្រោងទុក ដោយក្រុមហ៊ុន​លក់រាយ Clove មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់ថា ស្មា​ត​ហ្វូ​ន Xperia XA1 នឹង​ចាប់ផ្តើម​ដឹកជញ្ជូន​នៅ​ថ្ងៃទី 10 ខែមេសា ​ដែល​លឿន​ជាង​ការព្យាករណ៍​ដល់​ទៅ 2 សប្តាហ៍។ ពេលនេះ ក្រុមហ៊ុនកំពុងចាប់ផ្តើម​ទទួល​ការ​កម្មង់​ទុក​មុន (Pre-Order) លើពណ៌​ 4 ផ្សេងគ្នា គឺ​ពណ៌​ខ្មៅ ពណ៌​មាស ពណ៌​ផ្កាឈូក និង​ពណ៌​ស។

សូមបញ្ជាក់ដែរថា៖ ស្មា​ត​ហ្វូ​ន Xperia XA1 ត្រូវបាន​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 Nougat មាន Ram ទំហំ 3GB និង Memory ​ម៉ាស៊ីន​ទំហំ 32GB ប្រើដោយ​បន្ទះ​ឈី​ប MediaTek Octa-Core ។ លក្ខណៈពិសេស​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​របស់​ស្មា​ត​ហ្វូ​ន​នេះ គឺ​កាមេរ៉ា​ខាងក្រោយ​ទំហំ 23 MP ​ភ្ជាប់​ជាមួយនឹង Sony Exmor RS Sensor និងមានកាមេរ៉ា​ខាងមុខ​ទំហំ 5 MP ​សម្រាប់​ថតរូប Selfie បាន​យ៉ាងច្បាស់​ល្អ លើ​អេក្រង់​ទំហំ 5 អ៊ីង​សមល្មម​ក្នុងការ​កាន់​កម្រិត​ភាពច្បាស់ HD (720p) ទៀតផង៕

You May Read

វីដេអូមួយបង្ហាញពីរូបរាងគម្រូនៃស្មាតហ្វូន Galaxy S9 និង S9+

Published Date: Friday, December 15, 2017 04:43 PM

ថ្មីៗនេះ មានវីដេអូមួយបង្ហាញពីស្មាតហ្វូន Galaxy S9 & S9+ ដែលនឹងត្រៀមចេញនៅឆ្នាំក្រោយ អាចទស្សនា រូបរាងគំរួចុងក្រោយ ជាមួយនឹងលក្ខណៈសម្បត្តិខ្លះ ដែលគ...

Qualcomm ប្រកាសឈីប CPU ជំនាន់ថ្មីសម្រាប់បំពាក់លើស្មាតហ្វូនកំពូលៗចេញឆ្នាំក្រោយ

Published Date: Friday, December 15, 2017 04:27 PM

ក្រុមហ៊ុន Qualcomm ​ថ្មីៗ​នេះ បាន​ប្រកាស​ចេញ​ឈីប​អង្គ​ប្រតិបត្តិ​ជំនាន់​ថ្មី​គឺ Snapdragon 845 ​សម្រាប់​បំពាក់​នៅ​លើ​ស្មាតហ្វូន​ជំនាន់​ក្រោយ នៅ​ក្ន...

ពិតណាស់ ឆ្នាំថ្មី Sony នឹងបញ្ចេញស្មាតហ្វូនមានរូបរាងខុសពីពេលមុន

Published Date: Friday, December 15, 2017 04:24 PM

ថ្មីៗនេះ ក្រុមហ៊ុន Sony Mobile ចែករំលែកនូវព័ត៌មានគួរឱ្យចាប់អារម្មណ៍អំពីដំណើរការនៅខាងក្នុងដែលស្ថិតនៅក្នុងផ្នែកអភិវឌ្ឍនៃការរចនារូបរាងផ្នែកខាងក្រៅរបស់...