ZTE ស្មាតហ្វូនថ្មីជាមួយជម្រើសពណ៌លឿងស្រស់ឆើតឆាយត្រៀមឆក់យកបេះដូងអ្នកប្រើប្រាស់

Published Date: Tuesday, January 12, 2021 04:06 PM

កាលពីខែកញ្ញាឆ្នាំមុននេះ ក្រុមហ៊ុនទូរស័ព្ទ ZTE បានបង្ហាញនូវទូរស័ព្ទឆ្លាតវៃម៉ូដែល Axon20 5G រួចមកហើយ ហើយថ្មីៗនេះ ក្រុមហ៊ុនក៏បានបន្ថែមនូវម៉ូដែលពណ៌លឿងថ្មីបន្ថែមទៀតសម្រាប់ចេញលក់នៅក្នុងប្រទេសចិន និងនៅលើទីផ្សារសកលដោយមានឈ្មោះថា Sunset Yellow ឬ Yellow Axon 20 5G។

ក្រុមហ៊ុននឹងចាប់ផ្ដើមដាក់ឱ្យអតិថិជនធ្វើការបញ្ជាទិញនៅលើគេហទំព័រសកលចាប់ពីថ្ងៃទី 7 ខែមករា ខាងមុខនេះ ដោយមានតម្លៃប្រហែលជា 449 ដុល្លារអាមេរិក។ ទូរស័ព្ទម៉ូដែលពណ៌លឿងនេះនឹងនាំមកនូវអារម្មណ៍គួរឱ្យរំភើប និងអស្ចារ្យជាងមុនបើធៀបទៅនឹងទូរស័ព្ទដែលមានផ្ទាំងពណ៌ខ្មៅទូទៅ។ សម្បកទូរស័ព្ទនេះត្រូវបានផលិតឡើងពីស្បែកបែបអ្នកបួស (មិនមែនស្បែកសត្វ តែវាជាស្បែកម្យ៉ាង) ដែលធ្វើឱ្យមានផាសុកភាពដល់ស្បែកពេលកាន់ ផ្ទៃទូរស័ព្ទមានភាពរឹងមាំជាងមុន ហើយថែមទាំងកាត់បន្ថយការសឹក ឆ្កូតពីម្រាមដៃដែលលោកអ្នកចាប់កាន់ទូរស័ព្ទនោះ។

លក្ខណសម្បត្តិផ្សេងៗរបស់ទូរស័ព្ទម៉ូដែលនេះនៅរក្សាដដែល គឺមានអេក្រង់ទំហំ 6.92 អ៊ីង កញ្ចក់ប្រភេទ OLED មានកាមេរ៉ាបង្កប់ខាងមុខទំហំ 32 មេហ្គាភិចសែល កាមេរ៉ាក្រោយចំនួនបួនគ្រាប់ គឺកាមេរ៉ាចម្បងទំហំ 64 មេហ្គាភិចសែល កាមេរ៉ា ultrawide ទំហំ 8 មេហ្គាភិចសែល កាមេរ៉ា depth ទំហំ 2 មេហ្គាភិចសែល និងកាមេរ៉ាថតបែប portrait ទំហំ 2 មេហ្គាភិចសែលផងដែរ៕

You May Read

មានដំណឹងថា Samsung កំពុងបន្លឿនក្នុងនាំយកបច្ចេកវិទ្យាកាមេរ៉ាថ្មី ដែលខ្លាំង និងទំនើបជាងមុន មកជំនួសបច្ចេកវិទ្យា OIS ដែលខ្លួនកំពុងប្រើ

Published Date: Tuesday, April 13, 2021 11:06 AM

ច្រើនឆ្នាំមកហើយ ដែលយើងបានឃើញបច្ចេកវិទ្យាទប់លំនឹងកាមេរ៉ា OIS នៅលើទូរសព្ទឆ្លាត ជាក់ស្ដែងសម្រាប់យីហោ Samsung គឺពិតជាបានប្រើប្រាស់បច្ចេកវិទ្យានេះ លើទូរ...

LG សន្យាទម្លាក់ការ Update ថ្មីរយៈពេល 3 ឆ្នាំ សម្រាប់ស្មាតហ្វូនមួយចំនួន ទោះខ្លួនចាកចេញពីសង្វៀនក៏ដោយ

Published Date: Tuesday, April 13, 2021 08:13 AM

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន LG Electronics បានប្រកាស ខ្លួននឹងបិទអាជីវកម្មស្មាតហ្វូនរបស់ខ្លួននៅមុនថ្ងៃទី 31 ខែកក្កដានេះហើយ។ នៅពេលនេះ ក៏មានការលើកឡើង...

លេចចេញរូបរាងគំរូទូរស័ព្ទ Galaxy S21 FE កាន់តែច្បាស់ ដែលមានន័យថា វានឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ

Published Date: Monday, April 12, 2021 05:34 PM

យោងតាមព័ត៌មានថ្មីដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Samsung គឺមានគម្រោងនៅក្នុងការបង្ហាញវត្តមានស្មាតហ្វូន Galaxy S21 FE ឆាប់ៗនេះហើយ ស្...