កប់! DxOMark ឲ្យនាម Mi 11 Ultra ថាជាស្ដេចកាមេរ៉ា ឈ្នះដាច់ទាំង Huawei Mate 40 Pro+

Published Date: Wednesday, March 31, 2021 11:07 AM

បន្ទាប់ពីប្រកាសបង្ហាញខ្លួនជាផ្លូវការ Mi 11 Ultra របស់ក្រុមហ៊ុន Xiaomi ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ទាំងរូបរាង សមត្ថភាព ជាពិសេសចំណុចកាមេរ៉ាតែម្ដង។

បើតាមការចុះផ្សាយរបស់ DxOMark គេផ្តល់ពិន្ទុផ្នែកកាមេរ៉ាឲ្យ Mi 11 Ultra ដល់ទៅ 143 ពិន្ទុឯណោះ ឈរនៅលើកំពូលតារាងតែម្ដង។ ពិន្ទុដែល DxOMark ដាក់ឲ្យកាមេរ៉ារបស់ Mi 11 Ultra ដាក់ដោយភ្នាក់ងារដាក់ពិន្ទុមួយនេះ គឺបានផ្តល់ឲ្យខ្ពស់មែនទែន ព្រមទាំងធ្វើឲ្យទូរសព្ទឆ្លាតកំពូលថ្មីនោះ ឡើងទៅឈរលើកំពូលតារាង ហើយឈរនៅលើគេ ឈ្នះទាំង Huawei Mate 40 Pro+ ដល់ទៅ 4 ពិន្ទុថែមទៀតផង។

នៅក្នុងការដាក់ពិន្ទុនោះដែរ គេបានបែងចែកជា 3 ផ្នែកធំៗដូចជា ផ្នែករូបភាពធម្មតា, ផ្នែករូបភាពពង្រីក និងចុងក្រោយគឺផ្នែកវីដេអូ។ សម្រាប់ផ្នែករូបភាព ភ្នាក់ងារខាងលើបានផ្តល់ឲ្យ Mi 11 Ultra ដល់ទៅ 148 ពិន្ទុតែម្ដង ខណៈពេលដែលផ្នែករូបភាពពង្រីកវិញ គេបានដាក់ឲ្យ 100 ពិន្ទុ និងចុងក្រោយផ្នែកថតវីដេអូ ទូរសព្ទឆ្លាតលំដាប់កំពូលខាងលើនេះ ទទួលបានចំនួន 117 ពិន្ទុផងដែរ។

ពិន្ទុនេះដែរ បើប្រៀបទៅនឹងពិន្ទុដែលភ្នាក់ងារខាងលើ ដាក់ឲ្យទៅ Huawei Mate 40 Pro+ កន្លងទៅឃើញថា វាលើសទូរសព្ទឆ្លាតរបស់ Huawei នេះគ្រប់ផ្នែកតែម្ដង ជាក់ស្ដែង Mate 40 Pro+ ទទួលបានពិន្ទុផ្នែករូបភាពចំនួន 144 ពិន្ទុ, ផ្នែកពង្រីកចំនួន 98 ពិន្ទុ និងផ្នែកវីដេអូបាន 115 ពិន្ទុ។

Mi 11 Ultra បានប្រើប្រាស់លេនគោលទំហំ 50MP ជាសេនស័រជំនាន់ចុងក្រោយបង្អស់ ISOCELL GN2 របស់ Samsung មាន OIS, ជាលេនប្រភេទ 8P ក៏ដូចជាមានបច្ចេកវិទ្យា Dual Pixel Pro ហើយក្រៅពីលេនគោលនោះ វានៅសល់កាមេរ៉ាពីរគ្រាប់ទៀត ជាសេនស័រទំហំ 48MP ប្រភេទ IMX586 របស់ Sony ដូចគ្នា ដោយមួយដើរតួជាលេនជាលេនទូលាយ Ultra-Wide 128 ដឺក្រេ និងមួយទៀតជាលេន Periscope អាចធ្វើការពង្រីកបែប Optical បាន 5 ដង និងបែប Digital បានដល់ទៅ 120 ដងឯណោះ ហើយវាក៏អាចដើរតួជាលេន Macro បានដែរ៕

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង...