កម្មករ Foxconn បា្រប់ថា iPhone 6 នឹងមានទំហំពី 4.7 អ៊ីញ នឹង 5.7 អ៊ីញ

Published Date: Saturday, January 4, 2014 03:13 PM

របាយការណ៍ថ្មីមួយពីកម្មកររោងចក្រ Foxconn ដែលជារោងចក្រទទួលខុសត្រូវក្នុងការផលិត iPhone របស់ក្រុមហ៊ុន Apple បានបង្ហើបប្រាប់ថា iPhone ជំនាន់ក្រោយរបស់ Apple ពិតជាមានឈ្មោះថា iPhone 6 នឹងមានចំនួនពីរម៉ូដែល រួមជាមួយទំហំអេក្រង់ផ្សេងៗគ្នា គឺមានម៉ូដែលទំហំ 4.7 អ៊ីញ នឹងម៉ូដែលទំហំ 5.7 អ៊ីញ។

 

 

បើយោងតាមគេហទំព័រសារព័ត៌មាន Weibo ប្រទេសចិន អះអាងថាបានទទួលបានព័ត៌មានពី កម្មកររោងចក្រ Foxconn មួយចំនួនបានបង្ហើបថា សង្វាក់ផលិត iPhone 6 របស់ Apple ជំនាន់ក្រោយនេះ នឹងមានចែកចេញជាពីរម៉ូដែល ជាមួយនឹងទំហំផ្សេងគ្នា “អេក្រង់ 4.7 អ៊ីញ និង 5.7 អ៊ីញ”។ ប្រភពព័ត៌មានបានបន្តថា Apple អាចនឹងបញ្ចេញ iPhone 6 ជំនាន់ក្រោយនោះ នៅក្នុងអំឡុងត្រីមាសទី 3 ឆ្នាំ 2014 នេះ។

 

ទន្ទឹមនឹងនោះផងដែរក៏មតិភាគច្រើនយល់ថា ទំហំអេក្រង់ទូរស័ព្ទ iPhone 5S ជំនាន់ចុងក្រោយរបស់ Apple នាពេលបច្ចុប្បន្ននេះយល់ថា នៅតូចនៅឡើយ សម្រាប់តម្រូវការអតិថិជន នឹងទីផ្សារបច្ចុប្បន្ន ហើយដើម្បីជាការ ពង្រីកទីផ្សារឲ្យកាន់តធំ Apple គួរតែផ្តល់នូវជំរើសទំហំអេក្រង់ថ្មីឲ្យច្រើនជាងនេះ។

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង...