ក្រុមហ៊ុនស្មាតហ្វូន ៣ ធំៗរបស់ចិន នឹងដាក់ចេញបច្ចេកវិទ្យាសាកថ្មល្បឿន 125W ក្នុងពេលឆាប់ៗនេះ

Published Date: Thursday, April 8, 2021 10:59 PM

បរទេស៖ តាមរយៈព័ត៌មានដែលមានប្រភពចេញមកពីប្រទេសចិនមួយបានឲ្យដឹងថាក្រុមហ៊ុនស្មាតហ្វូនធំៗរបស់ចិនរួមមាន OPPO, realme និង OnePlus មានគម្រោងនឹងប្រកាសចេញទូរស័ព្ទឆ្លាត គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 125W នៅក្នុងឆមាសទី 2 ឆ្នាំ 2021 ខាងមុខ។

តាមរយៈដំណឹងនេះ បានបញ្ជាក់ថា វាក៏គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនមុនៗដូចជា VOOC, Dart, Warp, SuperVOOC, SuperVOOC 2.0, SuperDart Fast Charging Protocols និងអាចគាំទ្រ 125W ប្រភេទ PPS Protocol, 65W ប្រភេទ PD Protocol Fast Charge និង 36W ប្រភេទ QC Protocol ថែមទៀតផង។

ជាមួយគ្នានេះ កាលពីពេលកន្លងទៅ លោក Madhav Sheth ដែលត្រូវជា CEO របស់ Realme ប្រចាំប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញដុំសាកដែលប្រើប្រាស់បច្ចេកវិទ្យាសាកល្បឿនលឿន 125W នេះ នៅប្រទេសប៉ែកខាងអ៊ឺរ៉ុបរួចមកហើយ ប៉ុន្តែក្រុមហ៊ុននៅតែមិនទាន់បញ្ចេញវាជាផ្លូវការនោះទេ។

ចំពោះដំណឹងនេះ វាជារឿងល្អមួយសម្រាប់អ្នកដែលគាំទ្រក្រុមហ៊ុនផលិតទូរស័ព្ទឆ្លាត OPPO, realme និង OnePlus ព្រោះពួកគេជិតបានស្គាល់រស់ជាតិរបស់បច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 125W នេះហើយ៕

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង...