ក្រុមហ៊ុន realme កំណត់គោលដៅលក់ស្មាតហ្វូនឲ្យបាន ២០ លានគ្រឿងក្នុងឆ្នាំ ២០២១ នៅចិន

Published Date: Friday, April 2, 2021 11:55 PM

នៅអំឡុងពេលសម្ពោធស្មាតហ្វូនថ្មី GT Neo កាលពីប៉ុន្មានថ្ងៃមុន លោក Xu Qi ដែលជា CMO និងអនុប្រធានរបស់ក្រុមហ៊ុន realme បានបង្ហើបអំពីគម្រោងក្នុងឆ្នាំ ២០២១ នេះថា ក្រុមហ៊ុនខ្លួនបានកំណត់គោលដៅយុទ្ធសាស្រ្ដរួចហើយក្នុងធ្វើឲ្យបាននូវការលក់ចេញនូវស្មាតហ្វូនរបស់ realme ឲ្យបាន ២០ លានគ្រឿងសម្រាប់ទីផ្សារប្រទេសចិន។

លោកថា ការលក់ស្មាតហ្វូន ១០ លានគ្រឿង វាដូចជារឿងធម្មតាមួយរបស់ក្រុមហ៊ុនសម្រាប់ពេលនេះ។ ​ដូច្នេះហើយសម្រាប់ឆ្នាំ ២០២១ នេះ realme បានកំណត់គោលដៅថ្មី ២០ លានគ្រឿង ជាមួយនឹងការបង្កើតនូវស្មាតហ្វូនថ្មីៗ បំពាក់បច្ចេកវិទ្យាទំនើប ជាមួយនឹងតម្លៃសមរម្យ។

លោក Xu Qi បញ្ជាក់ថា ការលក់ស្មាតហ្វូននៅត្រឹមត្រីមាសទី 1 នៃឆ្នាំ ២០២១ នេះ មានចំនួនជិតស្មើនឹងចំនួននៃការលក់សរុបកាលពីឆ្នាំមុនទៅហើយ ដោយវាបានកើនឡើង 463%។ ជាមួយគ្នានេះ ដើម្បី បង្កើនទៅលើការលក់ ក្រុមហ៊ុនមានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Flagship ប្រណិតចំនួន 2 ទៀត បំពាក់នូវនូវបន្ទះឈីប Snapdragon 800 series និងបន្ទះឈីប MediaTek Dimensity series 5G chipset ដែលពួកវានឹងក្លាយខ្លួនជាជម្រើសម្រាប់អ្នកប្រើប្រាស់៕

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង...