ខ្លាំង! Xiaomi លក់ Mi 11 Ultra និង Mi 11 Pro ដាច់សាហ៊ាវនៅចិន

Published Date: Wednesday, April 7, 2021 12:01 AM

ក្រុមហ៊ុន Xiaomi ទើបប្រកាសលក់ស្មាតហ្វូនកំពូល Mi 11 Ultra និង Mi 11 Pro លើគណនីផ្លូវការ Weibo របស់ខ្លួនកាលពីថ្មីៗនេះ ដែលជាលទ្ធផលឃើញថា ត្រឹមតែរយៈពេល ១ នាទី ពួកគេលក់បានទឹកប្រាក់ ,២ ពាន់លានយ័ន ឬស្មើនឹងប្រមាណ ១៨២ លានដុល្លារ ឯណោះ។ តួលេខ​បាន​មក​ពី​ការ​លក់​ស្មាតហ្វូនទាំងពីរនេះ ត្រូវបានគេមើលឃើញថា ជា​ចំនួន​លក់ដាច់បំផុតនៅក្នុងទឹកដីកំណើត ប្រទេសចិន។

Xiaomi Mi 11 Pro និង Mi 11 Ultra ជាស្មាតហ្វូនទើបប្រកាសចេញ ដែលដំណើរការដោយបន្ទះឈីប Snapdragon 888 មានទំហំអេក្រង់ ៦,៨១អ៊ិញ ទ្រទ្រង់ refresh rate 120Hz ប្រើអេក្រង់ប្រភេទ AMOLED និងប្រើសែនស័រកាមេរ៉ា GN2 របស់ Samsung ដែលប្រើជាលែនដើម និងមានថាមពលថ្ម 5000mAh ជាមួយនឹងកម្លាំងសាក 67W (សាកតាមខ្សែ និងមិនប្រើខ្សែ)។

ចំពោះ Mi 11 Ultra ក៏បន្ថែមសែនស័រ 48MP ជាលែន periscope និងលែន ultrawide ផងដែរ លើសពីនេះ វាក៏មានអេក្រង់ខ្នាតតូចមួយនៅភ្ជាប់នឹងប្រព័ន្ធកាមេរ៉ាខាងក្រោយ ដោយងាយស្រួលឱ្យអ្នកប្រើលែនដ៏ច្បាស់របស់វានៅខាងក្រោយនោះ ថតរូប Selfie បានយ៉ាងងាយស្រួលផងដែរ៕

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង...