ចេញមកហើយ! Nokia ប្រកាសចេញស្មាតហ្វូនស៊េរីថ្មី មិនមែន ១ មែន ២ ប៉ុន្តែ ៦ ម៉ូឌែលតែម្ដង

Published Date: Monday, April 12, 2021 08:47 AM

កាលពីយប់ថ្ងៃទី 8 មេសា ដែលជាកាលរិច្ឆេទកំណត់ពេលវេលាបង្ហាញផលិតផលទូរស័ព្ទថ្មីៗជាផ្លូវការរបស់ក្រុមហ៊ុន HMD Global នោះ ក្រុមហ៊ុនបានបង្ហាញនូវទូរស័ព្ទទំនើបរបស់ខ្លួនចូលមកក្នុងទីផ្សារដល់ទៅ 6 ម៉ូដែល មានដូចជា Nokia X10, Nokia X20, Nokia G10, Nokia G20, Nokia C10 និង Nokia C20។

Nokia X10 & Nokia X20ទូរស័ព្ទទាំងពីរម៉ូដែលនេះត្រូវបានចាត់ទុកថាជាកំពូលទូរស័ព្ទដែលបានមកជាមួយនូវអង្គដំណើរការទាន់សម័យ និងបន្ទះឈីប Snapdragon 480 5G និងប្រព័ន្ធប្រតិបត្តិការ Android ចេញពីប្រអប់ស្រាប់តែម្ដង។ លើសពីនេះ Nokia X10 & Nokia X20 អាចទទួលបានការអាប់ដេតប្រព័ន្ធប្រតិបត្តិការ 3 ឆ្នាំ និងទទូលបានការធានាចំនួន 3 ឆ្នាំផងដែរ។

លក្ខណសម្បត្តិត្រួសៗពី Nokia X10៖

  • អេក្រង់: 67 អ៊ីង FHD+
  • បន្ទះឈីប: Snapdragon 480 5G
  • RAM: 4GB / 6GB
  • អង្គផ្ទុកទិន្នន័យ: 64GB ឬ128GB + រន្ធដោតកាត MicroSD
  • កាមេរ៉ា: ក្រោយ 48MP រួមនឹង ZEISS Optics + 2MP macro + 2MP depth, មុខ 8MP
  • ថ្ម: 4470mAh, 18W charging
  • រន្ធសម្រាប់ភ្ជាប់: USB Type C, 3.5mm headphone jack
  • ការភ្ជាប់ទំនាក់ទំនង: 5G, Bluetooth 5.0, WiFi 5, FM Radio, NFC
  • ប្រព័ន្ធសំឡេង: OZO Audio
  • ប្រព័ន្ធប្រតិបត្តិការ: Android 11
  • តម្លៃប្រហែល: 366 ដុល្លារអាមេរិក

លក្ខណសម្បត្តិត្រួសៗពី Nokia X20៖

  • អេក្រង់: 67 អ៊ីង FHD+
  • បន្ទះឈីប: Snapdragon 480 5G
  • RAM: 6GB / 8GB
  • អង្គផ្ទុកទិន្នន័យ: 128GB + រន្ធដោតកាត MicroSD
  • កាមេរ៉ា: ក្រោយ 64MP រួមនឹង ZEISS Optics + 2MP macro + 2MP depth, មុខ 32MP
  • ថ្ម: 4470mAh, 18W charging
  • រន្ធសម្រាប់ភ្ជាប់: USB Type C, 3.5mm headphone jack
  • ការភ្ជាប់ទំនាក់ទំនង: 5G, Bluetooth 5.0, WiFi 5, FM Radio, NFC
  • ប្រព័ន្ធសំឡេង: OZO Audio
  • ប្រព័ន្ធប្រតិបត្តិការ: Android 11
  • តម្លៃប្រហែល: 414 ដុល្លារអាមេរិក

Nokia G20 & Nokia G10

ទូរស័ព្ទទាំងពីរម៉ូដែលនេះត្រូវបានគេចាត់ទុកថាជាទូរស័ព្ទស្ថិតក្នុងចំណោមទូរស័ព្ទដែលមានថាមពលថ្មខ្លាំង ប្រព័ន្ធប្រតិបត្តិការទាន់សម័យ និងតម្លៃមធ្យម សមរម្យអាចឱ្យអ្នកមានថវិកាល្មមៗអាចទិញប្រើបាន។

លក្ខណសម្បត្តិត្រួសៗពី Nokia G20៖

  • អេក្រង់: 50 អ៊ីង HD+
  • បន្ទះឈីប: Mediatek G35
  • RAM: 4GB
  • អង្គផ្ទុកទិន្នន័យ: 64GB/128GB + រន្ធដោតកាត MicroSD
  • កាមេរ៉ា: ក្រោយ 48MP f/1.79 + 5MP ultrawide + 2MP macro + 2MP depth, មុខ 8MP
  • ថ្ម: 5050mAh, 10W charging
  • រន្ធសម្រាប់ភ្ជាប់: USB Type C, 3.5mm headphone jack
  • ការភ្ជាប់ទំនាក់ទំនង: LTE, Bluetooth 5.0, WiFi 4, FM Radio, NFC (មានសម្រាប់ម៉ូដែលមួយចំនួន)
  • ប្រព័ន្ធសំឡេង: OZO Audio
  • ប្រព័ន្ធប្រតិបត្តិការ: Android 11
  • តម្លៃប្រហែល: 188 ដុល្លារអាមេរិក

លក្ខណសម្បត្តិត្រួសៗពី Nokia G10៖

  • អេក្រង់: 50 អ៊ីង HD+
  • បន្ទះឈីប: Mediatek G25
  • RAM: 3GB/4GB
  • អង្គផ្ទុកទិន្នន័យ: 64GB/128GB + រន្ធដោតកាត MicroSD
  • កាមេរ៉ា: ក្រោយ 13MP + 2MP macro + 2MP depth, មុខ 8MP
  • ថ្ម: 5050mAh, 10W charging
  • រន្ធសម្រាប់ភ្ជាប់: USB Type C, 3.5mm headphone jack
  • ការភ្ជាប់ទំនាក់ទំនង: LTE, Bluetooth 5.0, WiFi 4, FM Radio,
  • ប្រព័ន្ធប្រតិបត្តិការ: Android 11
  • តម្លៃប្រហែល: 165 ដុល្លារអាមេរិក

Nokia C10 & Nokia C20

ទូរស័ព្ទទាំងពីរនេះត្រូវបានផលិតឡើងសម្រាប់អ្នកដែលមានថវិកាត្រឹម 100ដុល្លារស្ដើងដែលអាចទិញប្រើបាន ដោយពួកគេនឹងទទួលបាននូវទូរស័ព្ទមួយម៉ូដែលដែលមានភាពរឹងមាំ ជាប់ធន់ និងការប្រើប្រាស់បានយូរអង្វែង។

លក្ខណសម្បត្តិត្រួសៗពី Nokia C10៖

  • អេក្រង់: 50 អ៊ីង HD+
  • បន្ទះឈីប: Unisoc SC7331e
  • RAM: 1GB/2GB
  • អង្គផ្ទុកទិន្នន័យ: 16GB/32GB + រន្ធដោតកាត MicroSD
  • កាមេរ៉ា: ក្រោយ 5MP + flash, មុខ 5MP + flash
  • ថ្ម: 3000mAh, 5W charging
  • រន្ធសម្រាប់ភ្ជាប់: Micro USB, 3.5mm headphone jack
  • ការភ្ជាប់ទំនាក់ទំនង: 3G, Bluetooth 4.2, WiFi 4, FM Radio,
  • ប្រព័ន្ធប្រតិបត្តិការ: Android 11 GO
  • តម្លៃប្រហែល: 89 ដុល្លារអាមេរិក

លក្ខណសម្បត្តិត្រួសៗពី Nokia C20៖

  • អេក្រង់: 50 អ៊ីង HD+
  • បន្ទះឈីប: Unisoc SC9863a
  • RAM: 1GB/2GB
  • អង្គផ្ទុកទិន្នន័យ: 16GB/32GB + រន្ធដោតកាត MicroSD
  • កាមេរ៉ា: ក្រោយ 5MP + flash, មុខ 5MP + flash
  • ថ្ម: 3000mAh, អាចដោះថ្មចេញបាន, 5W charging
  • រន្ធសម្រាប់ភ្ជាប់: Micro USB, 3.5mm headphone jack
  • ការភ្ជាប់ទំនាក់ទំនង: LTE, Bluetooth 4.2, WiFi 4, FM Radio,
  • ប្រព័ន្ធប្រតិបត្តិការ: Android 11 GO
  • តម្លៃប្រហែល: 105 ដុល្លារអាមេរិក

ក្នុងចំណោមទូរស័ព្ទទាំង 6 ម៉ូដែលនេះ គឺសុទ្ធតែមានគុណសម្បត្តិរាងខ្លួនៗ ហើយតម្លៃវិញក៏កាន់តែសមរម្យសម្រាប់លោកអ្នកប្រើប្រាស់អាចទិញប្រើបាន។ ចំពោះការនាំចូលមកលក់ក្នុងទីផ្សារប្រទេសកម្ពុជាវិញ គឺមិនទាន់មានកាលបរិច្ឆេទពិតប្រាកដនៅឡើយទេ៕

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង...