ដំណឹងល្អ! ទូរស័ព្ទយីហោ Honor អាចនឹងបានភ្លក់សេវាកម្ម Google ឡើងវិញក្នុងពេលឆាប់ៗនេះ

Published Date: Wednesday, June 2, 2021 09:01 AM

ភាពចម្រូងចម្រាស់ពាណិជ្ជកម្មរវាងមហាអំណាចអាមេរិក និងចិន តាំងពីខែឧសភា ឆ្នាំ 2019 បានបង្ខំឱ្យក្រុមហ៊ុនទូរស័ព្ទ Huawei ដែលជាក្រុមហ៊ុនទូរស័ព្ទដ៏ធំរបស់ចិនសម្រេចចិត្តផ្ដាច់យីហោទូរស័ព្ទស៊េរី Honor ចេញពីគ្រួសាររបស់ខ្លួនដោយសារតែការផ្ដាច់រាល់ការគាំទ្រសេវាកម្មនានាពីក្រុមហ៊ុន Google ដោយទូរស័ព្ទស៊េរី Honor នេះក្លាយជាទូរស័ព្ទឯករាជ្យ។

ទីបំផុត ការពលីរបស់ Huawei ដោយផ្ដាច់ម៉ាកយីហោ Honor ចេញពីខ្លួនទទួលបាននូវផលផ្លែផ្កាហើយដោយថ្មីៗនេះ ខាងក្រុមហ៊ុន Honor ខាងប្រទេសអាឡឺម៉ង់បានបង្ហោះសារបញ្ជាក់លើទំព័រ Twitter របស់ខ្លួនថា សេវាកម្ម និងកម្មវិធីរបស់ Google នឹងចាប់ផ្ដើមដាក់ឱ្យប្រើនៅលើទូរស័ព្ទ Honor ឡើងវិញ ចាប់ពីទូរស័ព្ទ Honor ស៊េរី 50 ទៅ។ បន្ថែមទៅលើការបញ្ជាក់នោះដែរ Honor អាឡឺម៉ង់បានបន្ថែមទៀតថា ទូរស័ព្ទម៉ូដែលថ្មីរបស់ខ្លួននឹងប្រើបន្ទះឈីប Snapdragon 778 ទទួលការគាំទ្រពីសេវាកម្មពេញលេញរបស់ Google ព្រមទាំងបញ្ចូលនូវ Magic UI របស់ក្រុមហ៊ុនផ្ទាល់ដើម្បីបន្ថែមនូវមុខងារថ្មីៗក្នុងទូរស័ព្ទសម្រាប់អតិថិជន។

ទូរស័ព្ទយីហោ Honor ដ៏ឯករាជ្យនេះបានចាប់ផ្ដើមស្ដារទំនាក់ទំនងដៃគូពាណិជ្ជកម្មឡើងវិញជាមួយនឹងក្រុមហ៊ុន Qualcomm, Intel និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀត។ រីឯក្រុមហ៊ុន Google ដែលធ្លាប់តែបាត់ចំណែកមួយនៅក្នុងការគាំទ្រក្រុមហ៊ុនទូរស័ព្ទនេះក្នុងរយៈពេលចម្រូងចម្រាស់ពីមុនមកនោះ ក៏នឹងក្លាយជាលែងមានបញ្ហាតទៅទៀតដែរ។

ទន្ទឹមនឹងនេះដែរ នាពេលថ្មីៗនេះ មានទូរស័ព្ទបែកធ្លាយជាច្រើនត្រូវបានបង្ហោះនៅលើអ៊ិនធើណែត ដែលមើលទៅហាក់បីដូចជាអនាគតទូរស័ព្ទ Honor 50 ដែលគេបានបង្ហើបថាវានឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 888 ហើយក្រុមហ៊ុន Honor អាចនឹងកំពុងរៀបចំការបើកឆាកបង្ហាញខ្លួនជាថ្មីទៅកាន់ទីផ្សារអឺរ៉ុប និងអាស៊ីដែលជាទីតាំងខ្លួនធ្លាប់ចាប់យកចំណែកទីផ្សារអ្នកប្រើប្រាស់យ៉ាងច្រើន។
ប្រសិនបើដំណឹងនៃការដាក់ឱ្យប្រើប្រាស់សេវាកម្មរបស់ Google លើទូរស័ព្ទ Honor ពិតប្រាកដ នោះដំណឹងនេះពិតជាល្អសម្រាប់អ្នកគាំទ្រយីហោមួយនេះ ហើយពួកគេក៏អាចនឹងប្រើប្រាស់សេវាកម្មរបស់ Google លើម៉ាកទូរស័ព្ទដែលគេពេញចិត្តបានឡើងវិញផងដែរ៕

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង...