ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង្កើតឡើងមានរាងស្អាត និងទំនើបខ្លាំងមែនទែន ជាមួយនឹងការដំណើរការដោយ HarmonyOS ផ្ទាល់ ហើយក៏មានសមត្ថភាពអាចប្រើជាមួយនឹង eSim បានផងដែរ។

ចំណុចសំខាន់ដែលធ្វើឲ្យ Huawei Watch 3 និង Watch 3 Pro មានភាពខុសគ្នានោះគឺ ម៉ូឌែល Pro បានផលិតឡើងដោយមានតួខ្លួនធ្វើឡើងពី Titanium ព្រមទាំងមានថាមពលថ្ម អាចប្រើប្រាស់បានយូរជាង ខណៈពេលដែលម៉ូឌែលធម្មតា តួខ្លួនរបស់វាធ្វើឡើងពី Stainless Steel វិញ។

មិនថាម៉ូឌែលមួយណានោះទេ ពួកវាសុទ្ធតែបំពាក់មកជាមួយអេក្រង់ទំហំ 1.43 អ៊ីញ ជាប្រភេទ AMOLED ដែលមានកម្រិតពន្លឺខ្ពស់ដល់ទៅ 1,000 nits ឯណោះ ព្រមទាំងមានដង់ស៊ីតេអេក្រង់ 326 ppi។ សម្រាប់ម៉ូឌែល Watch 3 វាត្រូវបាន Huawei ផ្តល់ឲ្យនូវជម្រើសដល់ទៅ 3 ជម្រើសឯណោះ ដោយត្រូវបានគេហៅថា Active, Classic និងចុងក្រោយគេគឺ Elite ដោយជម្រើសនីមួយៗ គឺខុសទៅលើខ្សែដែលបំពាក់មកប៉ុណ្ណោះ។

សម្រាប់មុខងារសំខាន់ៗ ដែលមានភ្ជាប់មកវិញ គឺមិនខុសពីការរំពឹងទុកឡើយ ដោយវាបានបំពាក់មកជាមួយសេនស័រវាស់ចង្វាក់បេះដូង, វាស់កម្រិតអុកស៊ីសែនក្នុងឈាម (SpO2), មុខងារមុខងារវាស់សីតុណ្ហភាពរាងកាយ ក្រៅពីនេះ វាក៏ទទួលបានមុខងារតាមដានកម្រិត Stress និងតាមដានដំណេក 24/7 ទៀតផង។ វាក៏គាំទ្រជាមួយមុខងារហាត់ប្រាណបានដល់ទៅ 100 ប្រភេទឯណោះ ដោយក្នុងនោះ មានចំនួន 17 ប្រភេទជាមុខងារហាត់ប្រាណ Outdoor និង Indoor បែប Professional។ ចំណុចសំខាន់បំផុតនោះ នាឡិកាឆ្លាតខាងលើ គឺអាចឲ្យប្រើប្រាស់ប្រើវាបានដោយឯករាជ្យបានតែម្ដង មានន័យថា បើទោះជាមិនមានទូរសព្ទឆ្លាត ក៏នាឡិកាឆ្លាតខាងលើ អាចធ្វើការ Call ចេញចូលបានដែរ ព្រោះដោយសារតែវាមាន eSim ដែលអាចគាំទ្របានសេវា 4G LTE ព្រមទាំងអាចធ្វើការស្ដាប់តន្រ្តីអនឡាញបានដូចគ្នា។

នៅលើ HarmonyOS ថ្មី Huawei ក៏បានបើកឲ្យនាឡិកាឆ្លាតខាងលើ ធ្វើការតម្លើងកម្មវិធីផ្សេងៗចេញពីក្នុង AppGallery បានដោយផ្ទាល់ មិនត្រូវការទូរសព្ទឆ្លាតឡើយ។ បន្ថែមពីនេះ Huawei ក៏បានកែប្រែ UI ថ្មីដែរ ធ្វើឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ថ្មីប្រសើរជាងមុន ហើយទៅលើថាមពលថ្មវិញ ម៉ូឌែល Huawei Watch 3 ត្រូវបានគេអះអាងថា អាចប្រើប្រាស់បានដល់ 3 ថ្ងៃ ជាមួយគ្នានឹងការបើក 4G ជាប់ ក្នុង Standard Mode និងឡើងដល់ 14 ថ្ងៃសម្រាប់ការប្រើប្រាស់លើ Ultra-Long Battery Mode។

បើក្រឡេកទៅមើល Huawei Watch 3 Pro វិញ ដូចបានបញ្ជាក់នៅខាងលើអញ្ចឹង វាប្រសើរជាងម៉ូឌែលធម្មតាមិនច្រើនទេ ជាក់ស្ដែងគឺទទួលបានការរចនាបែបប្រណិតជាង ដោយមានតួខ្លួនជា Titanium ព្រមទាំងទទួលបានកញ្ចក់ក្រាលការពារអេក្រង់ប្រភេទ Sapphire Glass តែម្ដង។ ថាមពលថ្មជាចំណុចប្រសើរជាងមួយទៀត ជាក់ស្ដែងសម្រាប់ Standard Mode គេអះអាងថា វាកាន់បានដល់ទៅ 5 ថ្ងៃឯណោះ ជាមួយគ្នានឹងការបើក 4G ជាប់ ខណៈពេលដែល Ultra-Long Lasting Mode វិញ គឺអាចរស់បានដល់ 21 ថ្ងៃផងដែរ។

Huawei ក៏បានបញ្ជាក់ពីតម្លៃដែរ ប៉ុន្តែសម្រាប់ទីផ្សារអឺរ៉ុបប៉ុណ្ណោះ ពោលគឺម៉ូឌែល Watch 3 នឹងមានតម្លៃខ្ទង់ 495 ដុល្លារ រីឯម៉ូឌែល Pro តម្លៃរបស់វាឡើងដល់ទៅខ្ទង់ 708 ដុល្លារឯណោះ៕

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

Huawei លេងចាស់ដៃ កាលពីយប់មិញ ដើម្បីឆ្លើយតប់នឹងការបិទផ្លូវរបស់អាមេរិក

Published Date: Thursday, June 3, 2021 12:42 PM

ដូចការគ្រោងទុក កាលពីយប់មិញនេះ Huawei បានប្រកាសប្រាប់ពិភពលោក ពីភាពជោគជ័យយ៉ាងសម្បើមក្នុងការបើកសម្ពោធនូវប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួន HarmonyOS ដ...