ទោះប្រកាសដកខ្លួនចេញពីមុខជំនួញទូរស័ព្ទ ប៉ុន្តែបន្តដាក់ចេញកំណែ Update ថ្មីៗ ដល់ទូរស័ព្ទរបស់ខ្លួនដដែល

Published Date: Tuesday, April 6, 2021 11:31 PM

ត្បិតតែ LG បានប្រកាសចេញជាផ្លូវការថា ខ្លួននឹងដើរចេញពីមុខជំនួញផ្នែកទូរស័ព្ទក៏ពិតមែន ប៉ុន្តែសម្រាប់ទូរស័ព្ទ​ដែលមានលក់លើទីផ្សារ និងនៅក្នុងដៃអ្នកប្រើប្រាស់នៅតែអាចទទួលបានការ Update ទៅកាន់ប្រព័ន្ធថ្មីបានដដែល។

LG ផ្ទាល់គេបានអះអាងថា បើទោះជាគេបានសម្រេចចាកចេញពីវិស័យទូរស័ព្ទឆ្លាតក៏ដោយ ប៉ុន្តែគេនឹងនៅតែបន្តទម្លាក់កំណែអាប់ដេតថ្មីៗ ទៅកាន់ទូរស័ព្ទឆ្លាតរបស់ខ្លួន ដែលរួមមានទាំងការអាប់ដេតទៅកាន់ Android 12 សម្រាប់ទូរសព្ទឆ្លាតម៉ូឌែលមួយចំនួន។

ចំពោះដំណឹងនេះ ត្រូវបានគេមើលថា វាអាចជារឿងលំបាក ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ទូរស័ព្ទ LG ទទួលបានកំណែ Update ថ្មី កាន់តែយឺតទៅៗ ហើយមកទល់ពេលនេះ មានម៉ូឌែលថ្មីៗមួយចំនួន មិនទាន់ទទួលបាន Android 11 ផង។ ហើយចំពោះម៉ូឌែលមួយចំនួនដែល LG បាននិយាយនោះ មិនដឹងថាមានម៉ូឌែលអ្វីខ្លះនោះដែរ តែមិនស្រួលគឺមានតែស៊េរីខ្ពស់ដូច LG Wing ផងមិនដឹង៕

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង...