បកទៅមើលអតីតកាល បានដឹងថា LG អស្ចារ្យ ខណៈក្រុមហ៊ុនស្មាតហ្វូនមួយចំនួនទើបដើរតាមក្រោយ

Published Date: Thursday, April 8, 2021 11:36 PM

ដូចអ្វីដែលយើងបានដឹងហើយថា LG នឹងឈប់ប្រលូកក្នុងវិស័យស្មាតហ្វូនក្នុងពេលដ៏ខ្លីខាងមុខ ព្រោះតែចំណូលពីការលក់បានធ្លាក់ចុះ គ្មានការគាំទ្រពីអ្នកប្រើប្រាស់។ ត្បិតថា LG ចាកចេញក៏ពិតមែន ប៉ុន្ដែកាលពីកន្លងមកក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងមួយនេះ ក៏មានផលិតផលគួរឱ្យស្ងើចសរសើរ និងទទួលបានការគោរពផងដែរ ប៉ុន្តែកាលសម័យនោះ អាចមកពី LG ដាក់ចេញនូវបច្ចេកវិទ្យាទាំងនោះ លឿនពេក ទើបធ្វើឲ្យគ្មានការគាំទ្រ។ យ៉ាងណាមិញ ខាងក្រោមនេះ ជាំផលិតផលពិសេសៗ និងទំនើបៗដែល LG បានដាក់ចេញមុនគេ ហើយត្រូវបានក្រុមហ៊ុនដទៃធ្វើតាមក្រោយល្បីក្នុងពេលបច្ចុប្បន្ននេះ។

LG KE850 Prada ស្មាតហ្វូន touch screen ដំបូង ដែលប្រកាសចេញនៅ ខែធ្នូ ឆ្នាំ២០០៦ ប៉ុន្ដែត្រូវបានពិភពលោកមើលរំលេង ដោយទៅចាប់អារម្មណ៍ iPhone ដំបូងបំផុតរបស់ Apple ដែលប្រកាសចេញនៅ ខែមករា ឆ្នាំ២០០៧ ដោយរំលងពេលតែ១ខែប៉ុណ្ណោះ។

LG KU990 Viewty ជាស្មាតហ្វូនដំបូងគេដែលអាចថតវីដេអូ slo-motion ក្នុងកម្រិត 320p ក្នុងល្បឿន 120fps ដែលមានចលនាយឺតជាងល្បឿនធម្មតា៤ដង។ វាត្រូវបានប្រកាសចេញនៅ ពាក់កណ្តាលឆ្នាំ២០០៧។

LG Optimus 2X ជាស្មាតហ្វូនដំបូងដែលអាចថតវីដេអូដល់កម្រិត Full HD 1080P។ វាត្រូវបានប្រកាសចេញនៅឆ្នាំ២០១១។

លើសពីនេះ LG Optimus 2X ក៏ជាស្មាតហ្វូនដំបូងបំផុតដែលមានបំពាក់ dual-core processor និងត្រូវបានកត់ចូលទៅក្នុង សៀវភៅឯតទគ្គកម្មពិភពលោកហ្គីនណេស ថែមទៀតផង។

LG Optimus 3D ជាស្មាតហ្វូនដំបូងដែលមានលែនកាមេរ៉ាក្រោយចំនួនពីរគ្រាប់ ដោយប្រកាសចេញនៅឆ្នាំ២០១១។ វាមិនទទួលបានការគាំទ្រពីអ្នកប្រើនោះទេ ក្រោយមក LG ក៏សម្រេចផលិតលែនកាមេរ៉ាត្រឹមតែមួយជំនួសវិញ។

LG BL40 New Chocolate ជាស្មាតហ្វូនដំបូងដែលមានកម្រិតអេក្រង់ ultra-wide ដោយមានកម្រិត aspect ratio 21:9 ខណៈពិភពស្មាតហ្វូនទើបតែស្ថិតក្នុង ឆ្នាំ២០០៩ ហើយវាក៏ត្រូវបានក្រុមហ៊ុនដទៃសើចចំអកផងដែរនៅពេលនោះ ក្រោយមកនាពេលបច្ចុប្បន្ន វាក៏ក្លាយជារឿងទូទៅចំពោះស្មាតហ្វូនមានអេក្រង់វែងបែបនេះ។

Nexus 4 ជាស្មាតហ្វូន Android ដំបូងដែលមានមុខងារទ្រទ្រង់សាកថ្មដោយមិនប្រើខ្សែ Qi wireless charging។

សរុបទៅ LG មិនដែលបញ្ឈប់បង្កើតអ្វីដែលថ្មីនោះទេសម្រាប់អ្នកប្រើប្រាស់ ប៉ុន្ដែគ្រាន់តែការបង្កើតថ្មីអាចនឹងមិនចំកាលៈទេសៈ ទើបធ្វើឱ្យអ្នកខ្វះការគាំទ្រពីប្រិយមិត្ត ម៉្លោះហើយក៏ជាហេតុធ្វើឱ្យ LG ឈានដល់បិទអាជីវកម្មស្មាតហ្វូននៅថ្ងៃនេះ។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ទោះមិននៅក្នុងអាជីវកម្មស្មាតហ្វូនបន្ត ប៉ុន្ដែពួកគេនៅតែក្ដាប់អាជីវកម្មជាច្រើនទៀតក្នុងដៃដូចជា វិស័យគ្រឿងបន្លាស់រថយន្តអគ្គិសនី, ឧបករណ៍IoT (ឧបករណ៍វៃឆ្លាតដោយប្រើអ៊ីនធឺណិត), ឧបករណ៍ទំនើបសម្រាប់ផ្ទះវៃឆ្លាត, មនុស្សយន្ត, បច្ចេកវិទ្យា AI និងបណ្ដាញទំនាក់ទំនង 6G ផងដែរ ដូចនេះសង្ឃឹមថា LG នៅតែបន្តមានអ្វីថ្មី និងមុនគេ សម្រាប់បម្រើដល់តម្រូវការរបស់មនុស្សប្រចាំថ្ងៃ៕

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង...