បែកធ្លាយរូបរាង Galaxy Z Fold 3 ស្របពេលដំណើរការផលិតផលត្រូវបានគេបញ្ជាក់ថា កំពុងទៅមុខ

Published Date: Wednesday, June 2, 2021 09:41 AM

ថ្មីៗនេះ រូបភាពបែកធ្លាយជាច្រើនពី ទូរស័ព្ទកូនកាត់ថែបប្លែតឆ្លាតអេក្រង់បត់ជំនាន់ថ្មីរបស់ Samsung ដែលឲ្យឈ្មោះថា Galaxy Z Fold 3 ត្រូវបានគេចែកចាយពេញបណ្ដាញអ៊ីនធើណែត ស្របពេលដែលដំណើរការផលិតផលក៏ត្រូវបានគេបញ្ជាក់ដែរ វាកំពុងទៅមុខដូចគ្នា។

បើតាមប្រភពចេញមកពីកូរ៉េខាងត្បូង បានបញ្ជាក់ឲ្យដឹងថា នៅក្នុងពេលនេះ Samsung បានចាប់ផ្តើមបើកការផលិតទ្រង់ទ្រាយធំនៃ Galaxy Z Fold 3 ហើយ ខណៈពេលដែលពេលវេលា ក្នុងការបង្ហាញខ្លួនរបស់វា ធ្លាប់មានការរំពឹងថា អាចនឹងស្ថិតក្នុងអំឡុងខែកក្កដា ឬខែសីហាខាងមុខនេះឯង។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រភពដដែលក៏បានបញ្ជាក់យ៉ាងច្បាស់ថា Samsung ក៏បានចាប់ផ្តើមក្នុងការផលិតទ្រង់ទ្រាយធំ នៃសមាសធាតុសំខាន់ៗទាំងអស់ សម្រាប់បំពាក់នៅលើ Galaxy Z Fold 3 នោះរួចរាល់ហើយដែរ ប៉ុន្តែសម្រាប់ Galaxy Z Flip 2 ឬ 3 វិញ នៅមិនទាន់ដំណឹងនោះទេ។

បន្ថែមពីនេះ គេក៏បានដឹងទៀតថា ចំនួននៃការផលិតលើកដំបូងសម្រាប់ Galaxy Z Fold 3 លើកនេះ គឺអាចស្មើនឹង 1 ភាគ 3 នៃចំនួនផលិត Galaxy S21 Series លើកដំបូងប៉ុណ្ណោះ ប៉ុន្តែយ៉ាងណា របាយការណ៍កន្លងទៅថ្មីៗនេះ បញ្ជាក់ថា Samsung មានគម្រោងក្នុងការលក់ ទូរសព្ទឆ្លាតអេក្រង់បត់ម៉ូឌែលខាងលើនេះ ឲ្យបានដល់ 3 លានគ្រឿងមុនបញ្ចប់ឆ្នាំនេះទៀតផង។

សូមបញ្ជាក់ថា៖ Galaxy Z Fold 3 នឹងមានបំពាក់អេក្រង់ខាងក្នុងទំហំ 7.5 អ៊ីញមានកម្រិតបង្ហាញ QHD+ ចំណែកអេក្រង់ខាងក្រៅរបស់វាវិញ អាចនឹងមានទំហំ 6.2 អ៊ីញ ហើយមិនថាអេក្រង់ខាងក្នុង និងក្រៅរបស់វាទេ គឺទំនងជាមានកម្រិត Refresh Rate ដល់ 120Hz ដូចគ្នា។ វាក៏អាចមានកាមេរ៉ាមុខពីរគ្រាប់ ដោយមួយដាក់នៅអេក្រង់ខាងក្រៅ ជាប្រភេទលេនទំលុះអេក្រង់ និងមួយទៀតអាចនឹងត្រូវបានគេដាក់បង្កប់នៅពីក្រោមអេក្រង់ផងដែរ។ ក្រៅពីនេះ កាមេរ៉ាក្រោយរបស់វា អាចនឹងមានចំនួន 3 គ្រាប់ សុទ្ធតែទំហំ 12MP ទាំងអស់តែម្ដង ហើយវាក៏អាចគាំទ្រជាមួយប៊ិក S Pen បាន ថែមទាំងអាចមានមុខងារការពារទឹកកម្រិត IP មកទៀតផង៕

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង...