មានដំណឹងថា Samsung កំពុងបន្លឿនក្នុងនាំយកបច្ចេកវិទ្យាកាមេរ៉ាថ្មី ដែលខ្លាំង និងទំនើបជាងមុន មកជំនួសបច្ចេកវិទ្យា OIS ដែលខ្លួនកំពុងប្រើ

Published Date: Tuesday, April 13, 2021 11:06 AM

ច្រើនឆ្នាំមកហើយ ដែលយើងបានឃើញបច្ចេកវិទ្យាទប់លំនឹងកាមេរ៉ា OIS នៅលើទូរសព្ទឆ្លាត ជាក់ស្ដែងសម្រាប់យីហោ Samsung គឺពិតជាបានប្រើប្រាស់បច្ចេកវិទ្យានេះ លើទូរសព្ទឆ្លាតកំពូលរបស់គេជាច្រើនជំនាន់មកហើយ រហូតធ្លាក់មកដល់ទូរសព្ទលំដាប់ថវិកា ដូចជា Galaxy A52 និង A72 ទៀតផង។ ដោយហេតុនោះ បានជាពេលនេះយើងទទួលបានដំណឹងលេចធ្លាយថ្មីមួយ ដែលបង្ហាញពីគោលបំណងរបស់ Samsung ក្នុងការនាំយកបច្ចេកវិទ្យាទប់លំនឹងកាមេរ៉ា កាន់តែប្រសើរជាង OIS មកលើទូរសព្ទឆ្លាតលំដាប់កំពូលរបស់ខ្លួន ដែលគ្រោងនឹងចេញនៅឆ្នាំក្រោយនេះ។

មិនខុសទេ បច្ចេកវិទ្យាទប់លំនឹង ដែលប្រសើរជាង OIS ត្រូវបានគេដឹងថា Samsung មានគម្រោងប្រើប្រាស់នោះ គឺជាបច្ចេកវិទ្យាដែលហៅថា Sensor-Shift Camera Stabilization នេះឯង ដោយវាជាបច្ចេវិទ្យាមួយ យើងធ្លាប់ឃើញ Apple ប្រើប្រាស់នៅលើទូរសព្ទឆ្លាតលំដាប់កំពូល iPhone 12 Pro Max រួចមកហើយ។ បច្ចេកវិទ្យានេះ វាមិនត្រឹមតែជួយទប់លំនឹងកាមេរ៉ាបានល្អនោះទេ វាថែមទាំងជួយបង្កើនគុណភាពរូបភាព ឲ្យកាន់តែប្រសើរផងដែរ។ បើតាមរបាយការណ៍ដែលយើងទទួលបាន បញ្ជាក់ឲ្យដឹងថា មកទល់ពេលនេះ Samsung កំពុងធ្វើការសាកល្បងប្រើប្រាស់បច្ចេកវិទ្យាខាងលើ ជាមួយទូរសព្ទឆ្លាតរបស់ខ្លួនហើយ។

នេះក៏ជាមូលហេតុមួយ ដែលធ្វើឲ្យគេគិតថា ពាក្យចចាមអារ៉ាមកន្លងមកទាក់ទងនឹង ការសហការគ្នារវាង Samsung ជាមួយក្រុមហ៊ុនកាមេរ៉ា Olympus នោះ ទំនងជាការពិតមែន ព្រោះដើម្បីឲ្យយីហោកាមេរ៉ាល្បីល្បាញនេះ ជួយគេក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា Sensor-Shift Camera Stabilization នៅលើទូរសព្ទរបស់ខ្លួន ឲ្យកាន់តែប្រសើរ មួយវិញទៀត Olympus ក៏ធ្លាប់មានបទពិសោធន៍ច្រើនស្រាប់ទៅហើយ ទាក់ទងជាមួយបច្ចេកវិទ្យានោះ។

យ៉ាងណាក៏ដោយ សម្រាប់ការសហការរវាង Samsung ជាមួយ Olympus នោះ គឺនៅមិនទាន់ច្បាស់នោះទេថា ជាការពិតមែន ឬក៏អត់ ប៉ុន្តែសម្រាប់បច្ចេកវិទ្យា Sensor-Shift Camera Stabilization នេះវិញ គឺមានភាគរយច្រើន ដែលយើងអាចនឹងឃើញវា នៅលើទូរសព្ទឆ្លាត Galaxy S ជំនាន់ថ្មី ឬ Galaxy S22 គ្រោងនឹងចេញនៅឆ្នាំក្រោយនោះ ព្រោះជាធម្មតា បច្ចេកវិទ្យាកាមេរ៉ាថ្មីៗ Samsung តែងតែនាំយកទៅបំពាក់លើត្រកូល S មុនគេ។

You May Read

LG សន្យាទម្លាក់ការ Update ថ្មីរយៈពេល 3 ឆ្នាំ សម្រាប់ស្មាតហ្វូនមួយចំនួន ទោះខ្លួនចាកចេញពីសង្វៀនក៏ដោយ

Published Date: Tuesday, April 13, 2021 08:13 AM

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន LG Electronics បានប្រកាស ខ្លួននឹងបិទអាជីវកម្មស្មាតហ្វូនរបស់ខ្លួននៅមុនថ្ងៃទី 31 ខែកក្កដានេះហើយ។ នៅពេលនេះ ក៏មានការលើកឡើង...

លេចចេញរូបរាងគំរូទូរស័ព្ទ Galaxy S21 FE កាន់តែច្បាស់ ដែលមានន័យថា វានឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ

Published Date: Monday, April 12, 2021 05:34 PM

យោងតាមព័ត៌មានថ្មីដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Samsung គឺមានគម្រោងនៅក្នុងការបង្ហាញវត្តមានស្មាតហ្វូន Galaxy S21 FE ឆាប់ៗនេះហើយ ស្...

ចេញមកហើយ! Nokia ប្រកាសចេញស្មាតហ្វូនស៊េរីថ្មី មិនមែន ១ មែន ២ ប៉ុន្តែ ៦ ម៉ូឌែលតែម្ដង

Published Date: Monday, April 12, 2021 08:47 AM

កាលពីយប់ថ្ងៃទី 8 មេសា ដែលជាកាលរិច្ឆេទកំណត់ពេលវេលាបង្ហាញផលិតផលទូរស័ព្ទថ្មីៗជាផ្លូវការរបស់ក្រុមហ៊ុន HMD Global នោះ ក្រុមហ៊ុនបានបង្ហាញនូវទូរស័ព្ទទំនើប...