មិនធម្មតា! Xiaomi ជាប់កំណត់ត្រា ជាក្រុមហ៊ុនបង្កើតបច្ចេកវិទ្យាអាចសាកភ្លើងលឿនជាងគេបំផុត

Published Date: Tuesday, June 1, 2021 01:37 PM

បន្ទាប់ពីធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ពេលនេះ Xiaomi ​បានបង្កើត កំណត់​ត្រា​ថ្មី​​ កាន់​កាប់​ឈ្មោះ​ថា​ជា​ ក្រុមហ៊ុន​ផលិត​បច្ចេកវិទ្យា​សាក​ភ្លើង​លឿន​បំផុត​ ​ជាប់​កំណត់ត្រា​ពិភពលោក។​ បន្ទាប់ពី​បច្ចេកវិទ្យា​​សាក​ភ្លើង​លឿន​រហ័ស​ Xiaomi Hyper Charge ​ចំនួន​ ២ ផ្សេង​គ្នា​ឆ្លងផុតការ​សាកល្បង​រួចរាល់។

ក្នុង​នោះ​មាន​ដូច​ជា៖​ wired Charging (មាន​ខ្សែ) ​និង​ wireless charging ​(ឥត​ខ្សែ)​ សុទ្ធ​សឹង​តែ​ជា​វិធីសាស្ត្រ​ធ្វើ​យ៉ាង​ណា​បង្កើន​សមត្ថភាព​ដុំ​សាក​ភ្លើង​បញ្ជូន​ទៅ​ទូរសព្ទ​ ចំណាយ​ថេរវេលា​ខ្លី​បំផុត។

​បើ​យោង​ទៅ​តាម​ប្រភព​ពី​មន្ទីរពិសោធន៍​ Xiaomi ​បញ្ចេញ​ឲ្យ​ដឹង​ថា ​បច្ចេកវិទ្យា​ wired Charging ​(មាន​ខ្សែ)​ កម្លាំង​ 200W (វ៉ាត់)​ ​អាច​បំពេញ​ថ្ម​ទូរសព្ទ​ដៃ​ទំហំ​ ៤០០០ មីលីអំពែម៉ោង(mAh)​​ ចំណាយ​ពេល​តែ ៨ នាទី​ប៉ុណ្ណោះ​ពេញ១០០% ។

រីឯ ​បច្ចេកវិទ្យា wireless charging ​(ឥតខ្សែ) ចំណាយពេល ១៥ នាទីពេញ១០០% សម្រាប់​ថ្ម​ទូរសព្ទ​ដៃ​ទំហំ ៤០០០ មីលីអំពែម៉ោង​ដូចគ្នា ក្រុមការងារយកម៉ូឌែល Xiaomi 11 Pro មកធ្វើតេស្តផ្ទាល់។

​លោក​ ​Zeng Xuezhong ​ជា​នាយក​ផ្នែក​បច្ចេកវិទ្យា​នេះ​បាន​លើក​ឡើង​ថា​៖ « Xaiomi ​តែង​តែ​ជា​អ្នក​នាំមុខ​ដាច់​គេ​លើ​បច្ចេកវិទ្យា​សាក​ភ្លើង​លឿន​រហ័ស​សម្រាប់​ស្មាតហ្វូន​»។

 

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង...