លេចចេញរូបរាងគំរូទូរស័ព្ទ Galaxy S21 FE កាន់តែច្បាស់ ដែលមានន័យថា វានឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ

Published Date: Monday, April 12, 2021 05:34 PM

យោងតាមព័ត៌មានថ្មីដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Samsung គឺមានគម្រោងនៅក្នុងការបង្ហាញវត្តមានស្មាតហ្វូន Galaxy S21 FE ឆាប់ៗនេះហើយ ស្របពេលដែលនៅថ្ងៃនេះ ស្រាប់តែមានការបែកធា្លយជាលើកដំបូងរបស់ស្មាតហ្វូននេះនៅលើអនឡាញផងដែរ។

បើមើលទៅលើរូបភាពថ្មីនេះ គឺត្រូវបានទម្លាយដោយលោក leakster Steve H ដែលគ្រប់គ្នាប្រាកដជាស្គាល់ហើយគឺ OnLeaks ដែលគនណនីមួយនេះ គឺបានទម្លាយនូវព័ត៌មាននានា ជាពិសេសគឺរូវភាពនៃការឌីស្សាញរបស់ស្មាតហ្វូន The Fan Edition ដែលមើលទៅគឺគំរូនេះ គឺបានយកតាមអ្វីដែលមាននៅលើ Galaxy S21 នាពេលកន្លងអញ្ចឹងដែរ។ អ្វីដែលថ្មីននៅពេលលនេះ គឺផ្នែកខ្នងខាងក្រោយស្មាតហ្វូននេះ គឺប្លែកជាងម៉ូដែលមុន។

អ្នកទម្លាយខាងលើនេះ បានបញ្ជាក់បន្ថែមថា ស្មាតហ្វូននេះ និងមានវិមាត្ររួម155.7 x 74.5 x 7.9mm មានកម្រ៉ាសជាងស្មាតហ្វូន Galaxy S21 បន្តិចហើយសម្រាប់ស៊ុមព័ទ្ធជុំវិញរបស់ស្មាតហ្វូនននេះ គឺនឹងប្រើប្រាស់នូវ metal ស្របពេលដែលផ្នែកខ្នងខាងក្រោយគឺនឹងប្រើប្រាស់នូវ “frosted glasstic” ដែលយើងមើលទៅជាជ័រដែលមានភាពរលោងដូចជាកញ្ចក់អញ្ចឹង។

Samsung Galaxy S21 FE ថ្មីនេះ គឺប្រើប្រាស់នូវអេក្រង់រាបស្មើរទំហំ 6.4 អ៊ីង ដែលជាកញ្ចក់ប្រភេទ AMOLED ដែលមានរន្ធ Punch Hole មួយគ្រាប់នចំកណ្តាលអេក្រង់ ដែលរន្ធនេះ គឺជាកន្លែងសម្រាប់កាមេរ៉ា Selfie Camera។ បើនិយាយពីកាមេរ៉ាថតរូបវិ ស្មាតហ្វូននេះ គឺមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ហើយកាមេរ៉ានេះ ត្រូវបានក្រុមហ៊ុន Samsung ប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 12MP និងកាមេរ៉ាទីពីរមានទំហំ 64MP មានមុខងារ Telephoto រួមជាមួយនឹងកាមេរ៉ាទី 3 គឺមានទំហំ 12MP ដែលជា Ultra-wide ដូចគ្នាទៅនឹងកាមេរ៉ាដែលក្រុមហ៊ុនបានប្រើប្រាស់នៅលើ the Samsung Galaxy S21 ផងដែរ។

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង...