ឡូយ! Realme បង្ហាញស្មាតហ្វូនថ្មី ព្រមគ្នាជាមួយនឹងទូរទស្សន៍ Smart TV 4K

Published Date: Tuesday, June 1, 2021 02:15 PM

ឥណ្ឌា៖ ក្រុមហ៊ុន Realme មិនដែល​បង្អង់​ដៃ​ក្នុងការ​ផលិត​ទូរ​សព្ទថ្មីៗដាក់ចូល​ក្នុង​ទីផ្សារ​ឡើយ​ហើយ​ម្សិលមិញ​នេះដែរ​ក្រុមហ៊ុនទូរស័ព្ទ​យក្ស​មួយ​នេះ​បានបង្ហាញ​ផលិតផល​ទូរស័ព្ទ​ឆ្លាត​វៃ​ថ្មី​មួយ​ម៉ូ​ដែល ឈ្មោះ Realme X7 Max 5G ព្រមទាំង​ទូរទស្សន៍​ឆ្លាត​វៃ​ដែល​បង្ហាញ​រូប​ទំហំ 4K ដល់​ទៅ​ពីរ​គ្រឿង​ថែម​ទៀតផង។

ទូរស័ព្ទ Realme X7 Max 5G

ទូរស័ព្ទ​ម៉ូ​ដែល​នេះ​មាន​អេក្រង់​ទំហំ 6.43 អ៊ីង​ដើរ​លើ​អេក្រង់​គែម​ខាងឆ្វេង​ផ្នែក​ខាងលើ​នៃ​ទូរស័ព្ទ​មាន​កាមេរ៉ា​សម្រាប់​ថត​ស៊ែ​ល​ហ្វី​ទំហំ 16 មេ​ហ្គា​ភិ​ច​សែ​ល។ កញ្ចក់​អេក្រង់​របស់​ទូរស័ព្ទ​ត្រូវបាន​ស្រោប​ការពារ​ដោយ​កញ្ចក់ Dragontrail Glass ហើយ​លើ​អេក្រង់​នេះ​ក៏មាន​កន្លែង​ស្គេ​ន​ក្រ​យ៉ៅ​ម្រាមដៃ​ផ្ទាល់​លើ​អេក្រង់​ផងដែរ។

លើសពីនេះ Realme បាន​នាំយក​នូវ​រន្ធ​បំពង​សំឡេង​បែប​ស្តេ​រី​អូ​ដ៏​ច្បាស់​ពី Dolby Atmos ផ្ដល់​សំឡេង​ឮ​ខ្លាំង​ហើយ​ទូរ​សព្ទ​នេះ​ក៏មាន​រន្ធ​ដោត​កាស​ដើម្បី​ឲ្យ​លោកអ្នក​អាច​ស្ដាប់​តន្ត្រីផ្សេងៗបាន​យ៉ាង​ស្ងាត់ និង​រីករាយ​បំផុត។

សម្រាប់​ផ្នែក​ខាងក្រោយ​វិញ Realme X7 Max 5G នេះ​បាន​បំពាក់​នូវ sensor កាមេរ៉ា​របស់ Sony គឺ Sony IMX 682 ទំហំ 64 មេ​ហ្គា​ភិ​ច​ស៊ែ​ល រួម​នឹង​កាមេរ៉ា ultra wide ទំហំ 8 មេ​ហ្គា​ភិ​ច​ស៊ែ​ល និង​កាមេរ៉ា macro ទំហំ 2 មេ​ហ្គា​ភិ​ច​ស៊ែ​ល។

បន្ថែម​ពីនេះ​ទៀត ដំណើរការ​របស់​ទូរ​សព្ទ​ម៉ូ​ដែល​ថ្មី​នេះ​អាច​ដំណើរការ​ទៅដោយ​រលូន​ពី​ការប្រើ​បន្ទះ​ឈី​ប MediaTek Dimensity 1200 SoC ផ្គួប​ជាមួយនឹង RAM ទំហំ 8GB ឬ 12GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ 128GB ឬ 256GB UFS 3.1។ ក្នុងនោះ​ផងដែរ Realme X7 Max 5G នេះ​ដំណើរការ​ដោយ​ប្រព័ន្ធ​ដំណើរការ​របស់ Realme UI 2.0 ទៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 11 របស់ Google ហើយ Realme សន្យាថា​នឹង​ផ្ដល់ជូន​នូវ​ការធ្វើ​បច្ចុប្បន្នភាពភ្លាមៗពេលដែល Android 12 ដាក់​ដំណើរការ​ឱ្យប្រើ​ជា​ផ្លូវការ។

ងាក​មក​មើល​ថាមពល​ប្រើប្រាស់​វិញ Realme X7 Max 5G នេះ មាន​ថាមពល​ថ្ម​រហូតដល់​ទៅ 4500mAh ជាមួយនឹង​ថា​ពល​សាក់​ថ្ម​ឆាប់​ពេញ​ពី​ខ្សែ និង​ឆ្នាំង​សាក 50W SupertDart។

Realme X7 Max 5G នេះ​នឹង​ចាប់ផ្ដើម​ចេញលក់​នៅ​ប្រទេស​ឥណ្ឌា​មុនគេ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី 4 មិថុនា​នេះ​ទៅ ជាមួយនឹង​ពណ៌​ខ្មៅ ទឹកប្រាក់ និង​ពណ៌​ប្រែ​បែប​ផ្ទៃមេឃ ស ស្វាយ​លាយ​បញ្ចូល​គ្នា ជាមួយនឹង​តម្លៃ​ប្រហែលជា 370 ដុល្លារ​សម្រាប់​ម៉ូ​ដែល RAM ទំហំ 8GB អង្គ​ផ្ទុក​ទិន្នន័យ 128GB ឬ​តម្លៃ​ប្រហែល 413 ដុល្លារ​សម្រាប់​ម៉ូ​ដែល RAM ទំហំ 12GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន 256GB។

ទូរទស្សន៍​ឆ្លាត​វៃ​បង្ហាញ​រូប​ទំហំ 4K

លើសពី​ការបង្ហាញ​ផលិតផល​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​ហើយ​នោះ Realme ក៏បាន​បង្ហាញ​នូវ​ទូរទស្សន៍​ឆ្លាត​វៃ​ថ្មី​បង្ហាញ​រូប​ទំហំ 4K ដែលមាន​ពីរ​ម៉ូ​ដែល គឺ​ម៉ូ​ដែល​អេក្រង់​ទំហំ 43 អ៊ីង នឹង​ម៉ូ​ដែល​អេក្រង់​ទំហំ 55 អ៊ីង។ ទូរទស្សន៍​ទាំងពីរ​ទំហំ​នេះ​សុទ្ធតែ​អាច​គាំទ្រ​បច្ចេកវិទ្យា​រូបភាព​បែប HDR 10 និង Dolby Vision ផ្ទាំង​អេក្រង់​អាច​គាំទ្រ​ពណ៌​បែប NTSC ដល់​ទៅ 83% និង​បច្ចេកទេស​រូបភាព Chroma Boost Picture Engine របស់ Realme ផ្ដល់ជូន​នូវ​បទពិសោធន៍​នៃ​ការ​ទស្សនា​យ៉ាង​ត្រជាក់​ភ្នែក។

លើសពីនេះ ទូរទស្សន៍​ឆ្លាត​វៃ​នេះ​មាន​បំពាក់​បន្ទះ​ឈី​ប MediaTek ចំនួន 4 គ្រាប់ RAM ទំហំ 2GB អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 16GB ហើយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ Android TV 10. I/O។ ទូរទស្សន៍​ទាំងពីរ​ទំហំ​នេះ​មាន​រន្ធ​ដោត HDMI ចំនួន​បី រន្ធ​ដោត USB ចំនួន​ពីរ រន្ធ​ដោត​ខ្សែ​អ៊ី​ន​ធើ​ណែ​ត​ចំនួន​មួយ រន្ធ​ដោត SPDIF មួយ និង DVB-T2 មួយ។ ក្នុងនោះ​រន្ធ​បំពង​សម្លេង​មាន​មួយគូ 12W អាច​គាំទ្រ​បច្ចេកវិទ្យា​សំឡេង​របស់ Dolby Atmos ផ្ដល់ជូន​នូវ​សម្លេង​លឺ​ច្បាស់។ រូបភាព​និង​សំឡេង​គឺ​សាក​សម​នឹង​ការ​ហៅថា​រោងភាពយន្ត​នៅតាម​គេហដ្ឋាន​តែម្ដង។

ទូរទស្សន៍​នេះ​នឹង​ចាប់ផ្ដើម​ចេញលក់​នៅ​ប្រទេស​ឥណ្ឌា​ចាប់ពី​ថ្ងៃទី 4 មិថុនា​ផងដែរ ដោយមាន​តម្លៃ​ប្រហែល 385 ដុល្លារ​សម្រាប់​ទូរទស្សន៍​ទំហំ 43 អ៊ីង និង​តម្លៃ​ប្រហែល 550 ដុល្លារ​សម្រាប់​ទូរទស្សន៍​ទំហំ 55 អ៊ីង៕

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង...