អាចដែរ! គំរូ vivo NEX 5 ត្រូវគេបង្ហាញថាអាចនឹងប្រើប្រាស់កាមេរ៉ាបង្កប់ក្នុងអេក្រង់

Published Date: Tuesday, April 6, 2021 11:45 PM

កាលពីឆ្នាំដើមឆ្នាំ 2020 ក្រុមហ៊ុន vivo បានបង្ហាញចេញនូវគំរូទូរស័ព្ទឆ្លាតវៃស៊េរីថ្មីមួយដែលឈ្មោះថា APEX2020 ដោយគំរូទូរស័ព្ទឆ្លាតវៃស៊េរីថ្មីមួយនេះបានបង្ហាញថា ប្រើប្រាស់នូវបច្ចេកវិទ្យាលាក់កាមេរ៉ាសែលហ្វីក្រោមអេក្រង់ (Under-Display Selfie Camera) និងប្រើនូវបន្ទះអេក្រង់កោងគែមថ្មីហៅថា Waterfall Display។

នៅចុងឆ្នាំ 2020 ក្រុមហ៊ុន vivo ក៏បានបញ្ចេញទូរស័ព្ទស៊េរីថ្មីមួយម៉ូដែលគឺ vivo NEX3S 5G ដែលប្រើប្រាស់នូវបន្ទះអេក្រង់ Waterfall Display ប៉ុន្តែ មិនប្រើបច្ចេកវិទ្យា Under-Display Selfie Camera នោះទេ គឺប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាសែលហ្វីបែបហូតឡើង (Slide-Up Selfie Camera)។

តាមរយៈគណនីបណ្តាញសង្គម Weibo របស់ខ្លួន អ្នកចែកចាយព័ត៌មានបែកធ្លាយ Ma Ran Xiong Mao បានបង្ហើបឲ្យយើងដឹងថា ទូរស័ព្ទឆ្លាត vivo NEX ជំនាន់ថ្មី ឬអ្នកខ្លះហៅថា vivo NEX 5 អាចនឹងក្លាយទៅជាទូរសព្ទឆ្លាតដំបូងរបស់ vivo ដែលបំពាក់មកជាកាមេរ៉ាមុខបង្កប់ក្រោមអេក្រង់ ហើយដាក់លក់នៅលើទីផ្សារជាផ្លូវការ។ ជាមួយគ្នានេះ vivo NEX 5 ក៏អាចនឹងប្រើប្រាស់អេក្រង់លាតកោង ស្ទើរគ្មានគែម ឬអាចហៅម៉្យាងទៀតថា អេក្រង់បែបទឹកធ្លាក់ (Waterfall Display) ផងដែរ។ លើសពីនេះ វាក៏អាចនឹងអាចគាំទ្របច្ចេកវិទ្យាសាកថ្មឥតខ្សែល្បឿនលឿនកម្លាំង 60W ដូចទៅនឹងទូរសព្ទឆ្លាតគំរូ vivo APEX 2020 ថែមទៀតផង។

ប្រភពបញ្ជាក់ថា vivo NEX-Series ជំនាន់ថ្មីនោះគឺជាម៉ូដែល NEX 5 ហើយវាអាចនឹងមកដល់ផ្លូវការណ៍នៅឆមាសទីពីរ ឆ្នាំ 2021។  ប្រភពដដែលបានបញ្ជាក់ហាក់ច្បាស់ការណ៍ទៀតថា vivo NEX5 ដែលជាម៉ូដែលកំពូល (Premium Version) គឺនឹងប្រើប្រាស់នូវបច្ចេកវិទ្យាលាក់កាមេរ៉ាសែលហ្វីក្រោមអេក្រង់ជំនូសអោយ Slide-Up Selfie Camera ប៉ុន្តែ សម្រាប់ម៉ូដែល NEX 5 ធម្មតានឹងប្រើនូវលែនសែលហ្វីទំលុះអេក្រង់។

vivo NEX5 នឹងបំពាក់នូវបន្ទះអេក្រង់ទំហំ 6.78 អ៊ីញដែលជាបន្ទះអេក្រង់កោងគែមទាំង 4 (Quad-Curved Display) ឬ Waterfall Display ហើយកាមេរ៉ាសែលហ្វីដែលបង្កប់ក្រោមអេក្រង់គឺនឹងមានទំហំ 32MP។ vivo NEX 5 ត្រូវបានគេរំពឹងទុកថានឹងប្រើប្រាស់នូវសែនស័រកាមេរ៉ាធំ ISOCELL GN2 1/1.12” របស់ Samsung ជាមួយលែន Ultra wide ទំហំ 50MP និងប្រើ Optical Lens របស់ ZEISS។ ទូរស័ព្ទឆ្លាតវៃជំនាន់ថ្មីនេះក៏នឹងមានបច្ចេកវិទ្យាការពារទឹកកម្រិត IP 68 ផងដែរ។ ហើយសម្រាប់ថ្មវិញអាចនឹងមានទំហំ 4,500mAh ជាមួយបច្ចេកវិទ្យាសាកភ្លើង 66W-Wired Charge និង 40W-Wireless Charge ប៉ុន្តែ ប្រភពខ្លះនិយាយថាអាចមានកំលាំងសាកថ្មខ្លាំងដល់ 120W-Wire Charge និង 66W-Wireless Charge៕

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង...