Apple កំពុងផលិត iPhone ទំហំ 5.7 អ៊ីញ ប្រើបន្ទះឈីប A8

Published Date: Monday, January 6, 2014 11:10 AM

នេះបើយោងតាម​​ព័ត៌មានចុះផ្សាយនៅលើ Yahoo ជាភាសាជប៉ុន កាន់តែមានពន្លឺច្បាស់ឲ្យមួយកម្រិតទៀតហើយ ប្រាប់ថា Apple គ្រោងនឹងបញ្ចេញទូរស័ព្ទ iPhone សេរីថ្មីរបស់ខ្លួនជាមួយអេក្រង់ទំហំធំ 5.7 អ៊ីញ ដែលគេរំពឹងថានឹងបង្ហាញខ្លួននៅ ក្នុងអំឡុងខែឧសភា ខាងមុខនេះ។

 

02

 

ប្រភពព័ត៌មានប្រាប់ថា iPhone ទំហំ 5.7 អ៊ីញដែលល្បីថា Apple ត្រៀមនឹងបញ្ចេញនាពេលខាងមុខនេះ គឺជាម៉ូដែលថ្មីមួយផ្សេង ទៀត បន្ថែមពីលើ iPhone 6 ដែលកាលបរិច្ឆេទត្រៀមទុកថានឹងបង្ហាញខ្លួននៅក្នុងអឡុងខែ កញ្ញាពេលខាងមុខនេះ នឹងចំណែកឯ iPhone ទំហំធំ Apple នឹងបញ្ចេញនៅអំឡុងខែឧសភា បន្ទាប់ iPhone 6 បង្ហាញខ្លួនហើយ។ ទន្ទឹមនឹងនោះផងដែរ ប្រភពព័ត៌មានបានសន្និដ្ឋានថា iPhone ទំហំធំនេះ អាចនឹងបំពាក់ប្រើដោយបន្ទះឈីប A8 ជំនាន់ថ្មីរបស់ Apple ខណៈដែល iPhone 5S បច្ចុប្បន្នគឺមានបំពាក់ត្រឹមតែ A7 ប៉ុណ្ណោះ។

 

គួររំលឹក៖ បើតាមព័ត៌មានកន្លងមកថា​ គម្រាងផែនការ iPhone របស់ Apple ក្នុងឆ្នាំនេះ អាចនឹងចេញមកជាមួយនឹងទំហំពីគឺ 4.7 អ៊ីញ នឹង 5.7 អ៊ីញ ចំនួនពីម៉ូដែលផ្សេងគ្នា។ ដើម្បីជាការបំពេញទៅតាមតម្រូវការអ្នកប្រើ នឹងប្រជែងជាមួយដៃគូ Smartphone របស់ខ្លួនផងដែរ។

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង...