LG សន្យាទម្លាក់ការ Update ថ្មីរយៈពេល 3 ឆ្នាំ សម្រាប់ស្មាតហ្វូនមួយចំនួន ទោះខ្លួនចាកចេញពីសង្វៀនក៏ដោយ

Published Date: Tuesday, April 13, 2021 08:13 AM

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន LG Electronics បានប្រកាស ខ្លួននឹងបិទអាជីវកម្មស្មាតហ្វូនរបស់ខ្លួននៅមុនថ្ងៃទី 31 ខែកក្កដានេះហើយ។ នៅពេលនេះ ក៏មានការលើកឡើងថា បើបិទបែបនេះ តើអ្នកប្រើប្រាស់ស្មាតហ្វូន LG នឹងមានបញ្ហាបែបណា ហើយនឹងមានការទទួលខុសត្រូវទៅលើសេវាកម្មថ្មីដែរឬទេ។ នៅថ្ងៃនេះ ក្រុមហ៊ុន LG បានចេញមកបញ្ជាក់ថា ខ្លួននឹងបន្តក្នុងការដំណើរការទៅលើការអាប់ដេតទៅលើ Android 11 របស់ខ្លួនសម្រាប់ស្មាតហ្វូនជាច្រើនម៉ូឌែល និងការអាប់ដេតទៅកាន់ Android 12សម្រាប់ម៉ូឌែលជាច្រើនផងដែរ។

ជាមួយនិងការបញ្ជាក់បែបនេះ ក្រុមហ៊ុន LG ក៏បានបញ្ចេញនូវបញ្ជីស្មាតហ្វូនជាច្រើនដែលនឹងទទួលបាននូវការអាប់ដេតទៅលើ Android ផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គេឃើញមានមានស្មាតហ្វូនជាច្រើនម៉ូឌែលដែលនឹងអាប់ដេតទៅកាន់ Android 13 ផងដែរ។ ស្មាតហ្វូនដែលអាចអាប់ដេតទៅកាន់ ANDROID 11: Wing, Velvet, Velvet LTE, V50S, V50, G8, Q31, Q51, Q52, Q61, Q70, Q92 និង Q9 One ជាដើអ។

ស្មាតហ្វូនដែលអាចអាប់ដេតទៅកាន់ ANDROID 12 បានដូចជាស្មាតហ្វូន Wing, Velvet, Velvet LTE, V50S, V50, G8, Q31, Q52 និង Q92។ សម្រាប់ស្មាតហ្វូនដែលអាចអាប់ដេតទៅកាន់ ANDROID 13 មានដូចជា Wing, Velvet, Velvet LTE។ ស្មាតហ្វូន LG Wing និង LG Velvet បានបង្ហាញខ្លួននៅក្នុងឆ្នាំ 2020 កន្លងទៅថ្មីៗនេះ។ ស្មាតហ្វូន LG Wing គឺជាស្មាតហ្វូនដែលមានអេក្រង់ភ្លោះអាចបង្វិលបាន។ ក្រុមហ៊ុននេះ នឹងផ្តល់នូវការអាប់ដេតទៅលើ Android 13 ផងដែរ៕

You May Read

មានដំណឹងថា Samsung កំពុងបន្លឿនក្នុងនាំយកបច្ចេកវិទ្យាកាមេរ៉ាថ្មី ដែលខ្លាំង និងទំនើបជាងមុន មកជំនួសបច្ចេកវិទ្យា OIS ដែលខ្លួនកំពុងប្រើ

Published Date: Tuesday, April 13, 2021 11:06 AM

ច្រើនឆ្នាំមកហើយ ដែលយើងបានឃើញបច្ចេកវិទ្យាទប់លំនឹងកាមេរ៉ា OIS នៅលើទូរសព្ទឆ្លាត ជាក់ស្ដែងសម្រាប់យីហោ Samsung គឺពិតជាបានប្រើប្រាស់បច្ចេកវិទ្យានេះ លើទូរ...

លេចចេញរូបរាងគំរូទូរស័ព្ទ Galaxy S21 FE កាន់តែច្បាស់ ដែលមានន័យថា វានឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ

Published Date: Monday, April 12, 2021 05:34 PM

យោងតាមព័ត៌មានថ្មីដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Samsung គឺមានគម្រោងនៅក្នុងការបង្ហាញវត្តមានស្មាតហ្វូន Galaxy S21 FE ឆាប់ៗនេះហើយ ស្...

ចេញមកហើយ! Nokia ប្រកាសចេញស្មាតហ្វូនស៊េរីថ្មី មិនមែន ១ មែន ២ ប៉ុន្តែ ៦ ម៉ូឌែលតែម្ដង

Published Date: Monday, April 12, 2021 08:47 AM

កាលពីយប់ថ្ងៃទី 8 មេសា ដែលជាកាលរិច្ឆេទកំណត់ពេលវេលាបង្ហាញផលិតផលទូរស័ព្ទថ្មីៗជាផ្លូវការរបស់ក្រុមហ៊ុន HMD Global នោះ ក្រុមហ៊ុនបានបង្ហាញនូវទូរស័ព្ទទំនើប...