Mi 11 Lite ស្មាតហ្វូនដំបូងគេ ដែលមានឱកាសមុនគេ ស្គាល់រសជាតិឈីបថ្មី Snapdragon 780G របស់ Qualcomm

Published Date: Monday, March 29, 2021 10:17 PM

ដូចអ្វីដែល ក្រុមហ៊ុន Xiaomi បានប្រកាសមុនបើកព្រឹត្តិការណ៍ធំប្រចាំឆ្នាំរបស់ខ្លួនមែន ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi 11 Lite 5G ពិតជាបង្ហាញវត្តមានជាមួយនឹងរសជាតិថ្មីនៃបន្ទះឈីប Snapdragon 780G របស់ Qualcomm ពិតមែន។

ទូរស័ព្ទឆ្លាតលំដាប់បង្គួរជំនាន់ថ្មី ដែលស្ថិតក្នុងខ្សែស្រឡាយ Mi 11 ពោលគឺនឹងត្រូវបានហៅថា Mi 11 Lite សម្រាប់ទីផ្សារចិន (អាចហៅថា Mi 11 Youth សម្រាប់ទីផ្សារសកល) វាបានមានបំពាក់មកជាមួយឈីបបង្គួរជំនាន់ថ្មី Snapdragon 780G ត្រូវបាន Qualcomm ទើបតែប្រកាសចេញប៉ុន្មានថ្ងៃមុនហើយបានធ្វើឲ្យទូរសព្ទឆ្លាតជំនាន់ថ្មីនោះ នឹងក្លាយជាទូរសព្ទឆ្លាតដំបូងបំផុត ដែលប្រើប្រាស់ឈីបខាងលើ។

សម្រាប់ឈីបថ្មីនេះ វាមានសមត្ថភាពប្រសើរជាងជំនាន់មុនច្រើន ថែមទាំងមានភ្ជាប់មកជាមួយមុខងារសំខាន់ៗដូចឈីបកំពូលទៀតផង ជាក់ស្ដែងបើតាមការបញ្ជាក់របស់ Qualcomm គឺវាត្រូវបានគេបង្កើនសមត្ថភាពផ្នែក CPU បន្ថែមដល់ទៅ 40% ឯណោះ ព្រមទាំងបានប្រើប្រាស់ GPU ជំនាន់ថ្មី មានសមត្ថភាពប្រសើរជាង GPU នៅលើ Snapdragon 765 កាលពីឆ្នាំមុន ដល់ទៅ 50% ថែមទៀតផង។

ចំពោះទូរស័ព្ទ Mi 11 Lites ត្រូវបានបំពាក់ជាមួយនឹងអេក្រង់ទំហំ 6.55 អ៊ីញ ប្រភេទ AMOLED of FullHD+ ជាមួយនឹងកាមេរ៉ាតូចមួយនៅផ្នែកខាងឆ្វេង លើកម្រិតអេក្រង់ 90Hz refresh rate, 240Hz និង 10-bit color depth។ ដោយឡែកវាមានកាមេរ៉ាក្រោយធំដូចរាមច្បងរបស់វា Mi 11 ដូច្នោះដែរ។ កាមេរ៉ាស្នូលរបស់វាមានទំហំ 64MP f/1.8 shooter ជាមួយនឹង a 1/1.97” ហើយវាក៏មានកាមេរ៉ា 8MP f/2.2 ប្រភេទ ultrawide-angle snapper ជាមួយនឹងសេនស័រ  1/4” ខណៈអាមួយចុងក្រោយមានទំហំ 5MP ជាមួយប្រភេទ macro shooter ដែលអាចថតរូបច្បាស់នៅចន្លោះ 3 ទៅ 7 cm ហើយកាមេរ៉ាមុខវិញមានទំហំ 16MP៕

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង...