OPPO និង SAMSUNG កំពុងផ្អែមមាត់ ក្រោយដឹងថា LG ប្រកាសដើរចេញពីសង្វៀន

Published Date: Thursday, April 8, 2021 11:33 AM

ដូចអ្វីដែលយើងបានដឹងហើយថា ក្រុមហ៊ុន LG Electronics បានប្រកាសនឹងចាកចេញពីអាជីវកម្មស្មាតហ្វូនរបស់ខ្លួន នៅមិនប៉ុន្មានខែខាងមុននេះ។ ជាមួយនឹងដំណឹងនេះ វាជាឱកាសល្អសម្រាប់ក្រុមហ៊ុនដែលធ្លាប់ប្រកួតប្រែងជាមួយ LG រួមមាន Samsung ដែលជាបងប្អូនរួមឈាមកូរ៉េនឹងគ្នា ហើយក៏មាន OPPO ដែលជាសាសន៍ផ្សេងមកពីចិនផងដែរ កំពុងផ្អែមមាត់ចង់ដណ្ដើមយកចំណែកទីផ្សារដែល LG ធ្លាប់មាន។

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចេញពី MoneyUDN បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ គឺនឹងបិទនូវអាជីវកម្មរបស់ខ្លួនខណៈពេលដែលក្រុមហ៊ុននេះមិនអាចប្រកួតប្រជែងបានជាមួយនឹងក្រុមហ៊ុន Samsung និង Apple នៅក្នុងទីផ្សារស្មាតហ្វូន High-End ខណៈពេលដែលក្រុមហ៊ុនជាច្រើនរបស់ចិន គឺកាន់កាប់ទៅលើទីរស្មាតហ្វូនថ្នាក់ទាប និងថ្នាក់កណ្តាលនោះ។ បន្ថែមពីនេះទៀតនោះ ចំនែកទីផ្សាររបស់ក្រុមហ៊ុននេះ ប្រហែលជាមានការដណ្តើមពីក្រុមហ៊ុន OPPO និង Samsung ផងដែរ។

បន្ថែមពីនេះទៀតនោះ ទីផ្សារស្មាតហ្វូនសកលក៏មានការបែកចែកជាពីរផងដែរនោះគឺ iOS និង Android។ នៅក្នុងទីផ្សារនេះ ក្រុមហ៊ុន Apple និង Samsung គឺជាក្រុមហ៊ុនដែលនាំមុខគេ ហើយក្រុមហ៊ុន  Huawei ក៏ប្រហែលជាមានបញ្ហារងគ្រោះដោយសារតែការរឹតបន្តឹងទៅលើការធ្វើពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុនរបស់ចិន OPPO និង Xiaomi ក៏មានសន្ទុះនៃការគាំទ្រខ្លាំង និងអ្នកគាំទ្រច្រើនដែលអាចយកឈ្នះក្រុមហ៊ុនរបស់កូរ៉េខាងត្បូងនេះថែមទៀតផង៕

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង...