Razer ត្រៀមផលិតម៉ាសការពារវីរុស បំពាក់ភ្លើង RGB កម្ចាត់ខ្យល់ពុល និងចម្រោះខ្យល់ឲ្យបរិសុទ្ធ

Published Date: Monday, March 29, 2021 09:52 PM

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Razer ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ កម្មវិធី និងប្រព័ន្ធសម្រាប់ហ្គេមលំដាប់ពិភពលោកមួយយ និងមានឈ្មោះល្បីជាច្រើនឆ្នាំរួចមកហើយនោះ បានបង្ហាញផលិតផលគំរូជាច្រើននៅក្នុងកម្មវិធី CES ហើយក្នុងនោះក៏មានម៉ាសពាក់បិទមុខម្យ៉ាងដែលមានបំពាក់ភ្លើង RGB។ គម្រោងផលិតម៉ាសមានភ្លើង RGB នោះត្រូវបានគេដាក់ឈ្មោះថាគម្រោង Project Hazel។នាពេលថ្មីៗនេះដែរ នាយកប្រតិបត្តិរបស់ Razer លោក Min-Liang Tan មានសញ្ជាតិសឹង្ហបុរីអាមេរិក បានប្រាប់ដល់សារព័ត៌មាន Yahoo ផ្នែកហិរញ្ញវត្ថុថា គម្រោងផលិតម៉ាស Project Hazel ដែលភ្លើង RGB នេះនឹងក្លាយជាការពិត។

ម៉ាសរបស់គម្រោង​ Project Hazel នេះមើលទៅរាងវាដូចនឹងម៉ាសដែលនៅក្នុងរឿងបែបនិនចា Blade Runner ជាមួយនឹងភ្លើង RGB និងផ្ទៃខាងមុខរបស់វាមានសន្ទះថ្លា អាចឱ្យអ្នកជុំវិញមើលឃើញមាត់របស់លោកអ្នក។ លើសពីនេះ ម៉ាសស្ថិតក្នុងគម្រោងនេះក៏មានបំពាក់នូវម៉ៃក្រូហ្វូនសម្រាប់និយាយ និងរន្ធបំពងសំឡេងស្រាប់តែម្ដង ធ្វើឱ្យអ្នកដទៃអាចស្ដាប់អ្នកបានច្បាស់ពេលដែលលោកអ្នកនិយាយក្នុងពេលកំពុងពាក់ម៉ាសបិទជិតលើមាត់ និងច្រមុះនេះ។

ម៉ាស Project Hazel នេះ គឺត្រូវបានគេរំពឹងថាប្រសិទ្ធភាពនៃការប្រើ គឺដូចគ្នានឹងម៉ាសប្រភេទ N95 ដែរ គឺមានសមត្ថភាពអាចចម្រោះបាក់តេរីបានប្រហែលជា 95 ភាគរយពីភាគល្អិតនៃខ្យល់។ ក្នុងនោះដែរ អ្នកប្រើក៏អាចធ្វើការសារ៉េខ្សែទៅតាមទំហំមុខបានទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ម៉ាសនេះនឹងមានសមត្ថភាពអាចបញ្ចេញខ្យល់ឧស្ម័នកាបូនិច និងនាំយកខ្យល់បរិសុទ្ធឱ្យអ្នកប្រើអាចដកដង្ហើមដោយមិនបារម្ភ។លោក Min-Liang Tan មិនមានប្រាប់ឱ្យពីពេលវេលានៃការផលិតម៉ាសនេះនៅឡើយទេ ប៉ុន្តែ លោកបានពន្យល់ពីមូលហេតុដែលក្រុមហ៊ុន Razer សម្រាប់ចិត្តដាក់ម៉ាសពិសេសនេះក្នុងការផលិត។ លោកបានប្រាប់ឱ្យដឹងថា ក្រុមហ៊ុនបានយល់ថាមនុស្សយើងនៅតែចង់ពាក់ម៉ាសបើទោះបីជាពួកគេបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ 19 ក៏ដោយ។ មួយវិញទៀត មានប្រទេសជាច្រើនអាចនឹងមិនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនរបស់គេនោះទេក្នុងរយៈពេលមួយ ឬពីរឆ្នាំនេះ ដែលមានន័យថា អ្នកធ្វើដំណើរនឹងត្រូវតែបន្តការពាក់ម៉ាសដើម្បីការពារខ្លួន៕

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង...