realme បញ្ចេញស្មាតហ្វូនថ្មីបំពាក់កាមេរ៉ា AI និងមានថាមពលថ្មដល់ទៅ 5000mAh ប៉ុន្តែមានតម្លៃមិនដល់ 300 ដុល្លារ

Published Date: Friday, April 2, 2021 11:03 PM

ប្រទេសចិន៖ ក្រុមហ៊ុន Realme របស់ចិនបានស្ទុះយ៉ាងលឿននៅក្នុងទីផ្សារស្មាតហ្វូនទាំងក្នុងស្រុក និងអន្តរជាតិ។ នាពេលថ្មីៗនេះដែរ ក្រុមហ៊ុន Realme ដ៏ជោគជ័យនេះ ក៏បានបង្ហាញនូវសមាជិកថ្មីម៉ូដែល V13 5G ដែលគេកត់សម្គាល់ឃើញថាវាមានថាមពលថ្មរហូតដល់ទៅ 5000mAh ឯណោះ។

Realme V13 5G មានអេក្រង់ទំហំ 6,5  អ៊ីង ជាមួយនឹងកម្រិតរូប Full HD+ (រូបភាព 2400×1080 ភិចសែល) កម្រិត fresh rate ដល់ទៅ 90Hz។ លើសពីនេះ ទូរស័ព្ទម៉ូដែលនេះអាចប្រើប្រព័ន្ធ 5G បាន អាចទាញយកទិន្នន័យក្នុងល្បឿនលឿន ហើយវាក៏មានបំពាក់នូវបន្ទះឈីប Dimensity 700 និង CPU ចំនួន 8 គ្រាប់ ព្រមទាំង GPU ម៉ូដែល Mali-G57 MC2។ មួយវិញទៀត RAM របស់ទូរស័ព្ទនេះ មានទំហំដល់ទៅ 8GB និងជម្រើសអង្គចងចាំក្នុងម៉ាស៊ីនពី 128GB ឬ 256GB ដោយលោកអ្នកក៏អាចបន្ថែមកាតមេម៉ូរីបានទៀតផង។

លើសពីនេះ កាមេរ៉ាខាងក្រោយមានដល់ទៅ 3 គ្រាប់ប្រភេទ AI ដែលកាមេរ៉ាចម្បងមានទំហំ 48 មេហ្គាភិចសែល កាមេរ៉ា macro និងកាមេរ៉ា depth មានទំហំ 2 មេហ្គាភិចសែលទាំងពីរ ដោយលោកអ្នកអាចថតរូប ឬវីដេអូបានច្បាស់ត្រជាក់ភ្នែក ទោះស្ថិតក្នុងទីកន្លែងងងឹត។ ចំណែកឯកាមេរ៉ាមុខវិញ មានទំហំ 8 មេហ្គាភិចសែល អាចថតរូបស៊ែលហ្វីបានយ៉ាងស្រស់ស្អាត។

មួយវិញទៀត ថាមពលថ្ម 5000mAh ផ្គួបជាមួយនឹងបច្ចេកវិទ្យាសាកថ្មឆាប់ពេញ ធ្វើឱ្យលោកអ្នកប្រើប្រាស់បានរាប់ម៉ោង។ ចំពោះដំណើរការវិញ Realme V13 5G នេះត្រូវបានផលិតដោយប្រើប្រព័ន្ធប្រតិបត្តិការ Realme UI 2.0 និង Android 11 ទំនើប ទាន់សម័យ និងសុវត្ថិភាពកាន់តែខ្ពស់ជាមួយនឹងការស្កេនមុខ ឬក្រយៅម្រាមដៃដើម្បីដោះសោ។

Realme V13 5G នេះមានពណ៌ខ្មៅ និងពណ៌ខៀវ ដោយមានតម្លៃលក់នៅក្នុងប្រទេសចិនចាប់ពី 245 ដុល្លារឡើងទៅ៕

You May Read

ដាក់ម៉ាឈុតទៅកុំគិតយូរ! ម៉ាស់បន្សុទ្ធខ្យល់ LG PuriCare ជួយឲ្យការដើរហើរកាន់តែមានស៊េរីភាព

Published Date: Thursday, June 10, 2021 01:55 PM

ដល់ពេលដែលលោកអ្នកត្រូវផ្លាស់ប្ដូរពីការប្រើប្រាស់គ្មានគុណភាព មកប្រើម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG គឺ PuriCare Wearable Air Purifier ហើយ ត្បិ...

ជីកមួយទៅ! ឲ្យកូនរៀន Online ក៏បាន ប្រើខ្លួនឯងក៏បាន មិនថ្លៃប៉ុន្មានទេ ត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ ហើយថែមកាដូកប់ៗទៀតនោះ

Published Date: Saturday, June 5, 2021 10:47 AM

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Sams...

ទាំងស្អាត់! ទាំងទំនើប! Watch 3 | 3 Pro ដែល Huawei ប្រកាសយប់មិញ អាចប្រើ eSim បានទៀត

Published Date: Thursday, June 3, 2021 01:13 PM

នាឡិកា Watch 3 និង Watch 3 Pro ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែល ក្រុមហ៊ុន Huawei បានប្រកាសចេញកាលពីយប់មិញ។ សម្រាប់នាឡិកានេះ ត្រូវបានក្រុមហ៊ុនបង...